Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិព័ត៌មានចុងក្រោយរដ្ឋយោធា ស្លាប់២៥០នាក់ របួស១៥០០នាក់ ដកតំណែងមេទ័ព៣៤នាក់

ព័ត៌មានចុងក្រោយរដ្ឋយោធា ស្លាប់២៥០នាក់ របួស១៥០០នាក់ ដកតំណែងមេទ័ព៣៤នាក់

ព័ត៌មានលម្អិត Update ចុងក្រោយស្តីពីរដ្ឋប្រហារយោធានៅតួកគី

មន្ត្រីជាន់ខ្ពស់តួកគីដែល ស្និទ្ធិនិង ប្រធានាធិបតីបានថ្លែងថាយ៉ាងហោចមានមនុស្ស ២៥០នាក់ ត្រូវបានសម្លាប់នៅក្នុងការ ប្រើអំពើហិង្សាកាលពីពេញមួយរាត្រីនៃរដ្ឋប្រហារនោះ និងមានអ្នករងរបួសប្រមាណជា១.៥០០នាក់នេះបើតាមការ ឲ្យដឹងពីទីភ្នាក់ងារ ព័ត៌មានរដ្ឋ Anadolu ។ កម្លាំងរដ្ឋាភិបាលបានចាប់ខ្លួនសមាជិករបស់កម្លាំងប្រដាប់អាវុធនៅ ទូទាំងប្រទេស បានចំនួន២៨០០នាក់ ហើយក៏កំពុងយកចិត្តទុកដាក់លើទីជម្រកចុងក្រោយរបស់ក្រុមនេះនៅទីបញ្ជាការ កងទ័ពក្នុងទីក្រុងអង់ការ៉ា។

365450F000000578-3692693-image-a-10_1468658313719

លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងទៅកាន់ក្រុមហ្វូងអ្នកគាំទ្រជាច្រើនដែលបានប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះក្នុងពេលដ៏ខ្លីក្រោយពីការ បង្ក្រាបបាននូវរដ្ឋប្រហារនេះថា រដ្ឋាភិបាលនេះបាននាំយកអំណាចរបស់ប្រជាជនមកវិញនេះគឺជាការទទួល ខុសត្រូវ។លោកបានបន្ថែមថា ខ្ញុំនៅទីនេះ ខ្ញុំនៅជាមួយបងប្អូនប្រជាជនហើយខ្ញុំចង់ ឲ្យបងប្អូនដឹងពីរឿងនេះ។

ប៉ុន្មានម៉ោងមុននេះ មន្ត្រីប៉ូលិសនិងទាហានមកពីសាខាជា ច្រើនបានវាយលុកលើសមរភូមិថ្នល់ កៅស៊ូដើម្បីគ្រប់គ្រងអគារសំខាន់ៗរបស់រដ្ឋាភិបាលក្នុងរដ្ឋធានីអង់ការ៉ា ស្របពេលដែលបណ្តាអ្នកតវ៉ាបាននាំគ្នាសំដៅទៅលើដងផ្លូវដើម្បីប្រឈមមុខ និងរថក្រោះលុកលុយចូលក្រុងរបស់ពួកគេ។

ចំណែកឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបាន ហោះចេញមកគាំទ្រក្រុមរដ្ឋប្រហារ បានបាញ់ស្រោចមកលើអគារជាច្រើន របស់រដ្ឋាភិបាលនិងសំដៅមកកាន់ហ្វូងមនុស្សជារាប់រយនាក់ដែលបាន ប្រមូលផ្តុំគ្នាដើម្បីប្រយុទ្ធប្រឆាំងនិងការប៉នប៉ងផ្តួលរំលំ រដ្ឋាភិបាលតួកគី ដែលស្ថិតក្នុងការប្រកួតប្រជែងដ៏សំខាន់បំផុតក្នុងការរក្សាស្ថិរភាព របស់ប្រទេសក្នុងអំឡុងពេលជា ច្រើនទសវត្សរ៍នេះ។

យោងតាមវីដេអូដែលបាន បង្ហោះលើបណ្តាញសង្គមបង្ហាញ ថារថក្រោះជាច្រើនគ្រឿងបានបំបែកក្រុម អ្នកតវ៉ាដែលព្យាយាមបិទផ្លូវរបស់ពួកគេ ដែលវាជាការបង្ហូរឈាមខ្លាំងបំផុតលើដងផ្លូវក្នុងទីក្រុងអង់ការ៉ា ជាមួយគ្នានោះដែរ ឧទ្ធម្ភាគចក្របានបើកការបាញ់ស្រោចមកលើហ្វូងមនុស្ស ជាច្រើននាក់ដែលជាជនស៊ីវិល ។

នាប៉ុន្មានម៉ោងមុននៃព្រឹកថ្ងៃសៅរ៍នេះ មន្ត្រីតួកគីបានថ្លែងថារដ្ឋាភិបាលបានរៀបចំបើកការគ្រប់គ្រងឡើងវិញ ពីក្រុមអ្នកធ្វើរដ្ឋប្រហារនោះដែលអត្តសញ្ញាណ របស់ពួកគេនៅតែមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ។

36545A3A00000578-3692693-image-a-13_1468658933040

ដោយឡែកមេប៉ូលិសតួកគីលោក Celalettin Lekesiz បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu ថាអ្នកធ្វើរដ្ឋប្រហារចំនួន១៦នាក់ត្រូវបានសម្លាប់ដោយប៉ូលិស ក្នុងការប៉ះទង្គិចនោះហើយសមាជិក ២៥០នាក់របស់ក្រុមនោះត្រូវបានឃាត់ខ្លួន។ចំណែក ក្រសួងមហាផ្ទៃក៏បានរាយការណ៍ថា ឧត្តមសេនីយ៍៥នាក់និងវរសេនីយ២៩នាក់ ត្រូវបានដកចេញពីតំណែងរបស់ពួកគេ។

365375B100000578-3692693-image-a-10_1468645804154

365328BF00000578-3692693-image-a-70_1468625130020

365327F700000578-3692693-image-a-68_1468625026236

36540DAD00000578-3692693-People_climb_on_tanks_after_around_a_hundred_soldiers_occupying_-a-27_1468649604681

36532A6B00000578-3692693-image-a-74_1468625514356

3653D76500000578-3692693-image-a-23_1468646242804

3653F6DF00000578-3692693-image-a-7_1468645767640

3653C8BF00000578-3692693-image-a-18_1468646235342

36533BED00000578-3692693-image-a-8_1468637909322

RELATED ARTICLES