Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិស្ថានទូតអាមេរិក សុំទោសចំពោះ ​គ្រោះថ្នាក់ដោយ សារឧស្ម័ន បង្ហូរទឹកភ្នែក

ស្ថានទូតអាមេរិក សុំទោសចំពោះ ​គ្រោះថ្នាក់ដោយ សារឧស្ម័ន បង្ហូរទឹកភ្នែក

មីយ៉ាន់ម៉ា៖ សា្ថនទូត សហរដ្ឋអាមេរិកប្រចាំ ប្រទេសមីយ៉ាន់ម៉ាថ្ងៃច័ន្ទនេះ បានចេញសេចក្តីប្រកាស ពីការ សុំទោស ជាសាធារណៈ មួយបន្ទាប់ពីមានការ ផ្ទុះគ្រាប់បែកដែលជា ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងអំឡុងពេល នៃការហ្វឹកហ្វឺន រក្សាសន្តិសុខ ដែលបណ្តាលឲ្យកើត មានអណ្តាតភ្លើងឆេះ ឡើងលើដងផ្លូវ និងនាំឲ្យមានពាក្យ ចចាមអារាមពីការបំផ្ទុះគ្រាប់បែក។

ស្ថានទូត អាមេរិកដែលមានទីតាំង ស្ថិតក្នុងទីក្រុងរ៉ង់ហ្គូនបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថាក្នុង ហេតុការណ៍ គ្រោះថ្នាក់កាល ពីរាត្រីថ្ងៃអាទិត្យ នេះពុំមាន អ្នកណាម្នាក់ រងរបួសឡើយ ហើយប្រតិបត្តិ ការ របស់ខ្លួន បាននិងកំពុងបន្តតាម ធម្មតាដដែល។

គ្រប់បណ្តាស្ថាន ទូតធំៗទាំង អស់របស់ សហរដ្ឋអាមេរិក នៅទូទាំង ពិភពលោក គឺមានភ្នាក់ងារ កងសន្តិសុខ ជើងទឹកក្រៅប្រតិបត្តិការ យាមកាម ជារៀងរាល់ថ្ងៃនិង កងសន្តិសុខករណី មានអាសន្នផងដែរ។ អាវុធរបស់ពួកគេ រួមមានឧស្ម័ន បង្ហូរទឹកភ្នែក ដែលអាចប្រើប្រាស់ ឬពឹងពាក់ បានប្រសិន ជាមានអំពើហិង្សា កើតឡើងនៅ បរិវេណស្ថានទូត។

ចំណែកប៉ូលិស ម្នាក់ដែលស្ថិតនៅ សង្កាត់ដែល ស្ថានទូតនេះតាំងនៅបានថ្លែងថា មន្ត្រីមីយ៉ាន់ម៉ាមិន បានរាយការណ៍ទុកជា មុនអំពីការហ្វឹកហាត់រក្សា សន្តិសុខនេះឡើយ។

មន្ត្រីស្ថានទូតលោក Thein Han បាន ថ្លែងថាបុគ្គលិក ស្ថានទូត បានសុំទោសពួក យើងដោយ និយាយថានេះ គឺជាលើកទី១និងលើក ចុងក្រោយ បំផុតដែល គ្រោះថ្នាក់បែបនេះ កើតឡើង។ឧស្ម័នបង្ហូរ ទឹកភ្នែកនោះ បានលេចចេញមកក្រៅ ហើយបណ្តាលឲ្យ ចលាចលជាសាធារណៈ ប៉ុន្តែពុំមានការខូចខាត ឬរងរបួសឡើយ។

 

 

 

 

RELATED ARTICLES