Friday, April 19, 2024
Homeសេដ្ឋកិច្ចសាកលលោក៧ខែដំបូងឆ្នាំនេះ វៀតណាមនាំចេញ កសិផលបាន​ក្បែរ១៨ប៊ីលានដុល្លារ

៧ខែដំបូងឆ្នាំនេះ វៀតណាមនាំចេញ កសិផលបាន​ក្បែរ១៨ប៊ីលានដុល្លារ

វៀតណាម៖ ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទបានឲ្យ ដឹងនៅថ្ងៃអង្គារនេះថា  ចំណូលនៃការនាំចេញកសិផល របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹង នឹងសម្រេចបាន ចំនួន១៧,៨ប៊ីលានដុល្លារក្នុងរយៈ ពេល ៧ខែ ដំបូងនៃឆ្នាំ២០១៦នេះកើនឡើង៥,១% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រសួងបាន បង្ហើបនៅក្នុងរបាយការណ៍ ស្ថិតិប្រចាំខែរបស់ខ្លួន ថាក្នុងអំឡុងពេល៧ខែ ប្រទេសវៀតណាម ប៉ាន់ប្រមាណថានឹងលក់អង្ករ ឲ្យបាន២,៩៣លានតោន ទៅកាន់ទីផ្សារពិភពលោក ដែលរកចំណូល បានចំនួន១,៣២ប៊ីលានដុល្លារ ធ្លាក់ចុះ១៨,៤% ក្នុងផ្នែកបរិមាណ និង១៤,៤%ផ្នែកតម្លៃទឹក ប្រាក់ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ចិនបន្តក្លាយ ជាទីផ្សារនាំចេញធំជាងគេ របស់សម្រាប់អង្ករវៀតណាម ដដែល ដែលស្មើនឹង ជាង៣៥%នៃផ្សារភាគហ៊ុន និងតាមពីក្រោយ ដោយឥណ្ឌូណេស៊ី ជាមួយនិងផ្សារហ៊ុន ១១,៦%។

ចំណែកបណ្តា ទីផ្សារដែលបង្ហាញឲ្យ ឃើញពីកំណើនខ្ពស់ ចំពោះការនាំចេញ អង្ករ របស់វៀតណាម រួមមាន ហ្គាណា កើន៤១%ពីមួយឆ្នាំទៅមួយឆ្នាំ និងកូតឌីវ័រកើន៣១,៣%។ ក្រៅពីនេះនិន្នាការ ធ្លាក់ចុះត្រូវបាន គេសង្កេតឃើញមានចំពោះ ទីផ្សារមួយ ចំនួនដូចយ៉ាង ហ្វីលីពីន ធ្លាក់៥៤,៣% ម៉ាឡេស៊ីធ្លាក់៥៩,២% និង សិង្ហបុរីធ្លាក់៣៤,៦%។

នៅគ្រានោះដែរ វៀតណាមបាន ព្យាករថានឹងរកចំណូល ឲ្យបាន៩៨៨លានដុលា្លរ ពីការនាំចេញម្រេច ចំនួន១២២.០០០តោន កើនជាង៩% ក្នុងផ្នែកតម្លៃ និង២៦% ចំពោះបរិមាណ ។ចំណែកតម្លៃនាំចេញ ម្រេចរបស់វៀតណាមបានធ្លាក់ចុះប្រមាណជា១៣%បើប្រៀបធៀបនិងការអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។

អ្វីដែលកើតឡើងដូចគ្នានោះគឺតម្លៃហាងឆេង កាហ្វេ ជាមធ្យមបានធ្លាក់ចុះ១៥,៥%ពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះជាយ៉ាងណាផលិតផលនេះគេសម្លឹងឃើញពីកំណើននៅក្នុងការនាំចេញ៣៨%និង១៨%ចំពោះទំហំទឹកប្រាក់។ ក្នុងអំឡុងពេល៧ខែដំបូង ប្រទេសវៀតណាម រកចំណូលបាន១,៩៨ប៊ីលានដុល្លារ ពីការនាំចេញកាហ្វេចំនួន១,១៣លានតោន។

រីឯការនាំចេញ កៅស៊ូ វៀតណាមទំនង ជានាំចេញបានចំនួន ៥៦៤.០០០តោន ក្នុងទំហំទឹក ប្រាក់៧០៥លានដុល្លារ កើនឡើង៨,៨%ក្នុងផ្នែក បរិមាណនិងធ្លាក់ចុះ២,១% ក្នុងទំហំទឹកប្រាក់។ ចំណែកគ្រាប់ ស្វាយចន្ទី វិញកើនឡើងទាំងទំហំ ទឹកប្រាក់និងបរិមាណ នាំចេញ។វៀតណាមគ្រោង នឹងនាំចេញស្វាយ ចន្ទីឲ្យបាន១៨៩.០០០តោននិងរក ចំណូលបាន១,៤៦ប៊ីលាន ដុល្លារកើនឡើង២,៥% ចំពោះបរិមាណ និង៩%ទំហំទឹកប្រាក់។ ក្នុងរយៈពេល៧ខែដំបូង វៀតណាមរកចំណូល បាន៣,៦៥ប៊ីលានពីការ នាំចេញ គ្រឿងសមុទ្រ កើន ឡើង៣,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ចិននិងជប៉ុន គឺជា អតិថិជនធំជាងគេ នៃផលិតផល គ្រឿងសមុទ្ររបស់វៀតណាម ឈើនិងផលិតផលធ្វើពីឈើក្នុង ប្រទេសវៀតណាម។

 

 

RELATED ARTICLES