Friday, April 19, 2024
Homeព័ត៌មានជាតិមេ​ម៉ាយ​ស្រវឹង​ ចងក​ស្លាប់​ចោល​កូន​៣​

មេ​ម៉ាយ​ស្រវឹង​ ចងក​ស្លាប់​ចោល​កូន​៣​

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ដោះស្រាយមិនចេញ បានផឹកស្រារហូតដល់ស្រវឹង ជោករួចក៏បានចងក សម្លាប់ខ្លួនចោលកូន៣នាក់ ឱ្យរស់នៅកំព្រា បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មាន ឈ្មោះសាន់ សុខគា អាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៣នាក់ មាន លំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

5

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ស្ត្រីរងគ្រោះ គឺជាមនុស្សដែលមានវិបត្តិ ផ្លូវចិត្ត និងតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ ក្រោយពីផឹកស្រាស្រវឹងជោក ស្រាប់តែស្ត្រីរងគ្រោះបានទៅសម្ងំចងក សម្លាប់ខ្លួនលើដើមស្វាយចន្ទី ក្នុងភូមិតែម្តង ដោយគ្មានស្តាយស្រណោះអាឡោះអាល័យ ដល់កូនតូចៗទាំង៣នាក់សោះ។ ក្រោយមក អ្នក ភូមិក៏បានប្រទះឃើញ ទើបស្រែកឆោឡោផ្អើល នាំគ្នាមកចោមរោមមើលនិងរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យដល់ទីតាំងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល  និងកម្លាំងជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជា បានចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុ ក៏ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ម៉្យាងផឹកស្រាស្រវឹងផង វង្វេងបាត់ការចងចាំ។

បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចបាន ប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យ តាមប្រពៃណី៕

 

 

RELATED ARTICLES