Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធ​ទួញ​យំឳប​ថើប​សព​ប្តី សព​បណ្ឌិត​កែម ឡី រំកិល​ដាក់​មឈូស​កញ្ចក់

ប្រពន្ធ​ទួញ​យំឳប​ថើប​សព​ប្តី សព​បណ្ឌិត​កែម ឡី រំកិល​ដាក់​មឈូស​កញ្ចក់

ភ្នំពេញ ៖ ក្រោយពេលកើតមានឃាតកម្ម ដ៏សាហាវព្រៃផ្សៃ ដែលខ្មាន់កាំភ្លើងបានបាញ់ សម្លាប់លោកបណ្ឌិតកែម ឡី បង្កការភ្ញាក់ផ្អើល រន្ធត់ចិត្តដល់ជនរួមជាតិកម្ពុជា ទូទាំងប្រទេស កាលពីថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 នោះមក ស្របពេលដែលសពរបស់លោកបណ្ឌិតកែម ឡី កំពុងត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ ទីវត្តពោធិយារាម ហៅវត្តចាស់ ដោយមាន មហាជនមកពីគ្រប់មជ្ឈដ្ឋាន បានមកចូលរួម គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី យ៉ាងច្រើនកុះករជាបន្តបន្ទាប់នោះ ក្រៅពីមាន ការអាណិតអាសូរ ស្តាយស្រណោះដល់ជីវិត លោកបណ្ឌិតកែម ឡី ក៏មានការចាប់អារម្មណ៍ ដោយក្តីរំជួលចិត្តនូវទិដ្ឋភាពសោកនាដកម្ម ដែល ក្រុមគ្រួសារសព បានសម្តែងនូវក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ សមាជិកគ្រួសាររបស់ខ្លួន ជាពិសេសគឺសកម្ម-ភាពរបស់ម្តាយបង្កើតលោកកែម ឡី ដែលបាន ឱបសពកូនប្រុស អង្រួនដាស់ហៅកូនប្រុសឱ្យ ក្រោកឡើង ដោយសារកូនប្រុសដេកយូរពេក។ ចំណែកភរិយាលោកកែម ឡី ក៏បានទួញយំឱប ថើបសពស្វាមី ទួញយំបូរបាច់ហៅស្វាមីឱ្យវិល មករកប្រពន្ធកូនវិញ ធ្វើឱ្យអ្នកទៅចូលរួមបុណ្យ សពរំជួលចិត្ត ទប់ទឹកភ្នែកមិនជាប់គ្រប់គ្នា។

ជាមួយនឹងសកម្មភាព ឱបថើបអង្អែលមុខ សពប្តី ដែលកំពុងដេកស្តូកស្តឹង នៅទីតម្កល់សព នាបរិវេណវត្តពោធិយារាម ហៅវត្តចាស់នោះ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានបង្ហូរទឹកភ្នែកលើផ្ទៃមុខសពស្វាមី ជាមួយ ទំនួញសោក ដាស់ហៅស្វាមីឱ្យនិយាយសាសង ជាមួយខ្លួន។

អ្នកស្រីប៊ូ រចនា បាននិយាយទាំងក្តុក-ក្តួលថា “ បងអើយ បងដេកយូរម៉្លេះ! ម៉េចក៏ បងមិនក្រោកមកនិយាយតបអូន និងកូនយើង អ៊ីចឹង… កូននិងអូនចាំបងជានិច្ច”។ អ្នកស្រី ប៊ូ រចនា បានទួញយំរៀបរាប់ទៅកាន់សពស្វាមី ទៀតថា “ហ៊ី!ៗៗៗ បងអើយបង! ហ៊ី!ៗៗៗ ហេតុអីទៅចោលយើង? …ហ៊ី!ៗៗៗ …បងនិង អូនបែកគ្នារហូតហើយ… ហ៊ី!ៗៗៗ”។ ប៉ុន្តែ ទោះទួញយំដាស់យ៉ាងណា ក៏ស្វាមីកម្សត់ ដែល ត្រូវឃាតករបាញ់ប្រហារយ៉ាងព្រៃផ្សៃ នៅតែ មិនក្រោក បន្តដេកស្តូកស្តឹងដូចគល់ឈើ មិន បានឮសំឡេងភរិយា ដែលកំពុងយំ និងមិនអាច បើកភ្នែកមើលកូន²ដែលពាក់អាវស កោរសក់ កាន់ទុក្ខឪពុក កំពុងឈរមើលម្តាយយំឱបសព យ៉ាងស្រងេះស្រងោចខ្លោចក្នុងចិត្ត។

ក្រុមគ្រួសារញាតិសន្តាន និងបងប្អូនប្រជា- ពលរដ្ឋ ពុទ្ធសាសនិកជន ដែលបានចូលរួមគោរព- វិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី ភាគច្រើន សុទ្ធតែបានឃើញទិដ្ឋភាពសោកសង្រេងរបស់ ភរិយាលោកកែម ឡី ដែលយំឱបប្តី ទាំងមិន អស់អាល័យ ព្រោះប្តីនៅមានសុខភាពល្អ មិន មានជំងឺអ្វីធ្ងន់សោះ បែរជាត្រូវឃាតករមកបាញ់ ប្រហារឱ្យស្លាប់ចោលប្រពន្ធកូនបែបនេះ។

ទិដ្ឋភាពដែលមជ្ឈដ្ឋានជុំវិញសង្កេតឃើញ ភរិយាលោកបណ្ឌិតកែម ឡី រងសំណោកខ្លាំង រហូតគេបានថតជាវីដេអូ បង្ហោះតាមបណ្តាញ សង្គមហ្វេសប៊ុក និងបាន ហ្សារេ ចែកគ្នាមើល គួរឱ្យរន្ធត់ក្តុកក្តួល ទប់ទឹកភ្នែកមិនជាប់នោះ គឺ នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2016 ដែលជារាត្រី ទី2 នៃការតម្កល់សពលោកកែម ឡី នៅវត្ត ពោធិយារាម ហៅវត្តចាស់ ដោយអ្នកស្រីប៊ូ រចនា ជាភរិយា បានស្រែកទ្រហោយំផ្តេកផ្តិតលើមុខ ស្វាមី មិនព្រមងើបចេញ ទាល់តែសាច់ញាតិចូល មកគ្រាហ៍ចេញទៅវិញ ទើបទិដ្ឋភាពនៃទំនួញ សោករបស់អ្នកស្រីនោះ រាងថមថយទៅវិញ ហើយអ្នកបានឃើញនៅជុំវិញ ក៏បានថយការ រំជួលចិត្តដែរ។

ទោះយ៉ាងណាក្រៅពីរងសំណោក ដែល ត្រូវព្រាត់ស្វាមីគ្មានត្រឡប់ជួបវិញ ភរិយារបស់ លោកបណ្ឌិតកែម ឡី ក៏ខំប្រឹងពង្រឹងកម្លាំងចិត្ត បញ្ជាក់ពីជំហរក្នុងការរស់នៅទៅមុខ ក្រោយ អត់ពីស្វាមីនេះដែរ។ ជាពិសេស អ្នកស្រីបាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីអាច នឹងនាំកូន²ទាំងអស់ ទៅរស់នៅប្រទេសអូស្ត្រាលី នៅក្រោយពេលបញ្ចប់ពិធីបុណ្យសពប្តីរួចរាល់។

ការដែលអ្នកស្រី ហ៊ានបញ្ជាក់បែបនេះ ដោយសារតែមន្ត្រីស្ថានទូតអូស្ត្រាលី ប្រចាំ កម្ពុជា បានមកជួបទាក់ទងអ្នកស្រី ដើម្បីធានា អ្នកស្រី និងកូន²ទៅរស់នៅប្រទេសអូស្ត្រាលី ដែលជាប្រទេសទី2 ឆ្ងាយពីកម្ពុជា។ ប៉ុន្តែយ៉ាង ណា អ្នកស្រីប៊ូ រចនា និយាយថា អ្នកស្រីមិន ទាន់សម្រេចចិត្ត ទៅរស់នៅប្រទេសណាមួយ នៅឡើយទេ ព្រោះក្រៅពីស្ថានទូតអូស្ត្រាលី ក៏មានស្ថានទូតបរទេសផ្សេង²ទៀត បានទាក់ទង ចង់ធានាឱ្យអ្នកស្រីនៅប្រទេសគេដែរ។

អ្នកស្រី ប៊ូ រចនា មានប្រសាសន៍ថា “ធម្មតាស្រុកខ្មែរយើង តែកាលណាមានបញ្ហា អ៊ីចឹងហើយ យើងចេះតែបារម្ភហើយ²ណាមួយ ខ្ញុំគិតពីអនាគតកូន។ បើធម្មតា ទាល់តែធានា ទាំងអស់ បានទៅ”។

គួរបញ្ជាក់ថា សពរបស់លោកបណ្ឌិតកែម ឡី នឹងត្រូវរក្សាទុកក្នុងមឈូសកញ្ចក់ រហូត ដល់ថ្ងៃទី18 ខែកក្កដា ឆ្នាំ2016 ទើបរៀបចំ ពិធីបូជាតែម្តង។

យោងតាមកម្មវិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមានអ្នកផ្តើមបុណ្យគឺឧបាសិកា ភោគ តេ ជាម្តាយ អ្នកស្រី ប៊ូ រចនា ត្រូវជាភរិយា ព្រមទាំងបុត្រ និងសាច់ញាតិ រួមមាន លោកស្រី កែម ថាវី ត្រូវជាបងស្រី  និងលោកកែម រិទ្ធីសិទ្ធិ ត្រូវជាប្អូនប្រុសនោះ បានបញ្ជាក់ថា “ថ្ងៃចន្ទ ទី10 ខែកក្កដា ឆ្នាំ2016 រហូតដល់ថ្ងៃចន្ទ ទី18 ខែកក្កដា ឆ្នាំ2016 សពលោកបណ្ឌិត កែម ឡី កំពុងតម្កល់ទុកនៅវត្តពោធិយារាម (ហៅវត្តចាស់) សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ- ចង្វា រាជធានីភ្នំពេញ ដើម្បីឱ្យជនរួមជាតិបាន ចូលរួម និងរំលែកទុក្ខដល់គ្រួសារសព។ លុះ ដល់ថ្ងៃចន្ទ ទី18 ខែកក្កដា ឆ្នាំ2016 សព លោកបណ្ឌិតកែម ឡី នឹងបូជាវេលាម៉ោង5:00 រសៀល នៅវត្តពោធិយារាម (ហៅវត្តចាស់) កន្លែងដដែល”។

ដោយឡែក យោងតាមសេចក្តីជូនដំណឹង កម្មវិធីបុណ្យប្រចាំថ្ងៃ របស់គណ³កម្មការរៀបចំ បុណ្យសព លោកបណ្ឌិតកែម ឡី ចុះថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 )នាឱ្យដឹងថា កម្មវិធីបុណ្យ សព នឹងធ្វើប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ដូចខាង ក្រោម ៖

-5:30-6:30ព្រឹក នមស្ការព្រះរតន- ត្រ័យ និងបង្សុកូឧទ្ទិសកុសល ជូនចំពោះសព លោកបណ្ឌិតកែម ឡី វីរ³បុរសក្នុងបេះដូងខ្មែរ

-7:00-7:30ព្រឹក ប្រគេនយាគូដល់ ព្រះសង្ឃ

-8:00-10:00ព្រឹក បើកឱ្យមហាជន ប្រជាពលរដ្ឋចូលអុជធូបធ្វើការគោរពវិញ្ញាណក្ខន្ធ

-10:00-11:00ព្រឹក បង្សុកូលរាប់ បាត្រ រួចប្រគេនចង្ហាន់ ព្រះសង្ឃ

-11:00-12:00ព្រឹក ទទួលទានអា- ហារថ្ងៃត្រង់

-12:00-5:00ល្ងាច មហាជនធ្វើសំណេរ លើសៀវភៅ ក្រាំងមាស និងធ្វើការគោរព-វិញ្ញាណក្ខន្ធ

-5:00-6:30ល្ងាច និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត បង្សុកូល និងសម្តែងធម៌ទេសនា

-6:30-5:30ព្រឹក ការកំដរសព និង ការសំណេះសំណាល សួរសុខទុក្ខគ្រួសារសព។

ប៉ុន្តែទោះបីមានកម្មវិធីបុណ្យសព ដូចបាន រៀបរាប់ខាងលើក្តី តាមប្រភពសាច់ញាតិសព លោកបណ្ឌិតកែម ឡី បានឱ្យដឹងថា កម្មវិធីបូជា សពលោកកែម ឡី អាចមានការប្រែប្រួល ពោលគឺមិនប្រាកដថា សពលោកកែម ឡី នឹង ត្រូវបូជាឬបញ្ចុះនោះទេ តែតាមគម្រោងគឺសព លោកកែម ឡី អាចហែរទៅបញ្ចុះនៅឯស្រុក-កំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ច្រើនជាង។ ប៉ុន្តែយ៉ាងណា និងមាន ការជូនដំណឹងនៅពេលក្រោយទៀត។

ជាការកត់សម្គាល់ផងដែរ ក្រៅពីមាន វត្តមានប្រជាពលរដ្ឋ អ្នកសិល្ប³ មន្ត្រីរាជការ អ្នកនយោបាយខ្មែរ ក៏មានបណ្តាអង្គទូតអន្តរ- ជាតិជាច្រើន បានទៅចូលរួមដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី។

ជាមួយគ្នានេះ បណ្តាប្រទេស ឬសហគមន៍ អន្តរជាតិមួយចំនួន រួមមាន សហរដ្ឋអាមេរិក ជាដើម ក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញ ឱ្យមានការស៊ើបអង្កេតហ្មត់ចត់ទាក់ទងនឹងករណី ឃាតកម្មលើលោកបណ្ឌិត កែម ឡី។

ចំណែកអង្គការសមាជិកអាស៊ាន ដើម្បី ការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 ក៏បានចេញសេចក្តីថ្លែងការណ៍ជំរុញ ឱ្យរាជរដ្ឋាភិបាលកម្ពុជា ចំបាច់ត្រូវធ្វើការស៊ើប-អង្កេតជាបន្ទាន់ប្រកបដោយឯករាជ្យ ជុំវិញ ករណីឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី។

សេចក្តីថ្លែងការណ៍របស់អង្គការសមាជិក សភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស (ASEAN PARLIAMENT-ARIANS FOR HUMAN RIGHTS) ដែលចុះហត្ថលេខាដោយលោក ជហារលសេ ន្សាតិងាៀ (សមាជិកសភានៃប្រ-ទេសម៉ាឡេស៊ី) ជាប្រធាន មានខ្លឹមសារថា “អំពើ ឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគ នយោបាយដ៏សំខាន់មួយរូប គឺជាសោកនាដកម្ម ដ៏រន្ធត់មួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជា តំបន់អាស៊ានទាំងមូលផងដែរ។ ការបាត់បង់ រូបលោក គឺពិតជារឿងដ៏សង្វេគ។ លោកបណ្ឌិត កែម ឡី ជាបុគ្គលដើម្បីគណនីភាព និងប្រជា- ធិបតេយ្យមូលដ្ឋាន ហើយលោកមិនខ្លាចនឹង ងើបតវ៉ាដើម្បីការពារអ្វីដែលជាភាពត្រឹមត្រូវ។ ប្រទេសកម្ពុជា បានបាត់បង់នូវវីរជននៃភាព ឯករាជ្យនយោបាយ និងរដ្ឋាភិបាលស្អាតស្អំ ដ៏ ពិតប្រាកដមួយរូប។

បរិយាកាសជុំវិញការបាត់បង់ជីវិតរបស់ លោកបណ្ឌិតកែម ឡី បានបន្សល់នូវការស្រាវ- ជ្រាវរកចម្លើយ និងមន្ទិលសង្ស័យជាច្រើន អំពី ហេតុផលសម្ងាត់នៃអំពើឃាតកម្មនេះ ជាពិសេស ដោយសារការនិយាយរិះគន់របស់លោកបណ្ឌិត កែម ឡី ចំពោះអ្នកដឹកនាំនយោបាយកម្ពុជា កន្លងមក។ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវ ជំរុញឱ្យមានការស៊ើបអង្កេតបន្ទាន់មួយ ប្រកប ដោយឯករាជ្យ ចំពោះអំពើឃាតកម្មដ៏សាហាវ ព្រៃផ្សៃនេះ ដែលនឹងធានាបាននូវយុត្តិធម៌ពិត- ប្រាកដ និងមិនលម្អៀង។ បើធ្វើការពិនិត្យលើ បរិបទថ្មី²នេះ ពាក់ព័ន្ធនឹងការយាយីដោយ គ្មានមូលហេតុច្បាស់លាស់លើគណបក្សជំទាស់ និងសង្គមស៊ីវិល គឺមានតែការស៊ើបអង្កេតដែល មានលក្ខណ³ឯករាជ្យពិតប្រាកដ ចំពោះករណី ឃាតកម្មនេះប៉ុណ្ណោះ ដែលនឹងអាចលុបបំបាត់ នូវមន្ទិលសង្ស័យ និងអាចបន្ធូរបន្ថយភាពតាន- តឹង ព្រមទាំងលើកកម្ពស់នីតិរដ្ឋ និងបញ្ចប់និទណ្ឌ- ភាពនៅកម្ពុជា។

អាជ្ញាធរកម្ពុជា ត្រូវអនុញ្ញាតឱ្យប្រជា-ពលរដ្ឋគ្រប់រូប អាចបញ្ចោញមតិយោបល់ ក្នុង បរិយាកាសមួយប្រកបដោយសន្តិសុខ និងសុ-វត្ថិភាពល្អ។ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវ ធានាឱ្យបាននូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំ- ប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងលើក ស្ទួយសិទ្ធិមនុស្ស ដោយអនុលោមតាមសេចក្តី- ប្រកាសរបស់សហគមន៍អាស៊ាន និងសន្ធិសញ្ញា អន្តរជាតិដទៃផ្សេងទៀត ស្តីពីសិទ្ធិមនុស្ស។ ប្រសិនបើប្រទេសកម្ពុជា អាចអភិវឌ្ឍខ្លួនក្លាយ ជាសមាជិកដ៏ជោគជ័យមួយនៃសហគមន៍អា- ស៊ាន អ្នកដែលតស៊ូទាមទារឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន ដែលជាបុព្វហេតុនៃការបូជាជីវិត របស់លោកបណ្ឌិតកែម ឡី ច្បាស់ជាមានសេរី- ភាពពេញលេញ ក្នុងការបន្តបំពេញការងារ ដោយគ្មានភាពភ័យខ្លាច ដោយការបំភិតបំភ័យ ឬទណ្ឌកម្មហិង្សានោះឡើយ”។

ដោយឡែក សម្រាប់អង្គការសង្គមស៊ីវិល ក្នុងស្រុកចំនួន70 អង្គការសិទ្ធិមនុស្សលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការព្រះពុទ្ធ- សាសនា សម្រាប់សន្តិភាព មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសម្ព័ន្ធដើម្បីសុចរិត ភាព និងគណនេយ្យភាពសង្គម ជាដើម ក៏បាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការសម្លាប់ លោកបណ្ឌិតកែម ឡី និងបានអំពាវនាវឱ្យមាន ការស៊ើបអង្កេតឱ្យបានឆាប់រហ័ស ឯករាជ្យ និង ហ្មត់ចត់ទៅលើការស្លាប់របស់លោកកែម ឡី។

សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គម- ស៊ីវិលនោះ បញ្ជាក់ថា “ស្ថានការណ៍នយោបាយ កាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅ ក្នុងឆ្នាំ2017 និងការបោះឆ្នោតឆ្នាំ2018. នេះជាការចាំបាច់ ដែលការស៊ើបអង្កេតជុំវិញ ករណីឃាតកម្ម លើលោកកែម ឡី ត្រូវតែបាន ធ្វើឡើងដោយមានតម្លាភាព ដើម្បីមានការ ជឿទុកចិត្ត និងចៀសវាងការយល់ច្រឡំនានា ដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃ ការបោះឆ្នោត ឱ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ។

យើងខ្ញុំសង្ឃឹមថា នៅគ្រប់ទីកន្លែង អ្នក- វិភាគនយោបាយដែលចូលប្រឡូកទៅក្នុងឆាក នយោបាយ គឺគួរតែអាចអនុវត្តការងាររបស់ អ្នកទាំងនោះ ដោយស្របច្បាប់ មិនមានការ ភ័យខ្លាចពីអំពើហិង្សា និងការគំរាមកំហែង។

ជាថ្មីម្តងទៀត យើងខ្ញុំសូមធ្វើការថ្កោល-ទោសទៅលើឃាតកម្មនេះ និងសង្ឃឹមថា នឹង មានការស៊ើបអង្កេតឯករាជ្យមួយយ៉ាងឆាប់- រហ័ស ដោយហ្មត់ចត់ រាប់បញ្ចូលទាំងការធ្វើ កោសល្យវិច័យ ដោយអ្នកធ្វើកោសល្យវិច័យ ឯករាជ្យ ដើម្បីឱ្យលោកកែម ឡី ក៏ដូចជាក្រុម- គ្រួសាររបស់លោក ទទួលបាននូវយុត្តិធម៌””៕

កុលបុត្រ

13680041_925690787576229_7173622693677273974_o

13627092_10153969662953800_2198584305437811559_n

10  8 6 5 ]

RELATED ARTICLES