Saturday, April 20, 2024
Homeព័ត៌មានជាតិនារី​ខារ៉ា​អូខេ​ទាស់​គ្នា​រឿង​អាយុ វ៉ៃបាក់ ក្តោង​ច្រមុះ

នារី​ខារ៉ា​អូខេ​ទាស់​គ្នា​រឿង​អាយុ វ៉ៃបាក់ ក្តោង​ច្រមុះ

ភ្នំពេញ ៖ នារីបម្រើការក្នុងខារ៉ាអូខេ2 នាក់ បានប្រកែកគ្នាពីរឿងអាយុ ដោយម្ខាងនៅ ក្មេងសោះកុហកថា មានអាយុច្រើន រហូតដល់ កើតជាជម្លោះផ្ទុះអំពើហិង្សាវ៉ៃគ្នាដល់បាក់ក្តោង ច្រមុះម្នាក់ ចំណែកម្នាក់ទៀត ត្រូវប៉ូលិសចាប់ ឃាត់ខ្លួនយកទៅសាកសួរ។

ករណីហិង្សារវាងនារីខារ៉ាអូខេដែលរួម ការងារជាមួយគ្នានេះ បានកើតមានឡើងកាល ពីវេលាម៉ោង1និង30នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី15 ខែកក្កដា ឆ្នាំ2016 នៅចំណុច មុខហាងខារ៉ាអូខេ “ដូហ្វីន” មានទីតាំងនៅតាម បណ្តោយផ្លូវណតប៊្រីជ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

IMG_8972

នារីរងគ្រោះដែលត្រូវគេវាយបាក់ក្តោងច្រមុះនោះមានឈ្មោះហេង ស្រីនាថ អាយុ18 ឆ្នាំ មុខរបរនារីបម្រើការក្នុងហាងខារ៉ាអូខេ “ដូហ្វីន” ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើ  ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីបង្កហេតុ មានឈ្មោះនាង ចាន់គ្រឹស្នា អាយុ16ឆ្នាំ មុខរបរនារីបម្រើការក្នុងហាងខារ៉ាអូខេ “ដូហ្វីន” ជាមួយគ្នា ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីរបស់នារីបង្កហេតុ ឈ្មោះនាង ចាន់គ្រឹស្នា បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ ប្អូនស្រីរបស់នាងម្នាក់ឈ្មោះនាង ស្រីនឿន អាយុ15ឆ្នាំ បាននិយាយលេងជាមួយ នារីរងគ្រោះ លុះនិយាយគ្នាបានមួយសន្ទុះ នារីរងគ្រោះបាននិយាយទៅកាន់ប្អូនស្រីរបស់នាង ថា “មើលឯងទៅ អាយុ23ឆ្នាំ គេមិនជឿទេ ព្រោះដូចជាក្មេងណាស់ ហើយទើបនឹងចូលធ្វើការមិនសូវដឹងអីទេ នៅស្រែណាស់” ចំណែក ប្អូនស្រីរបស់នាងមិនបានតមាត់ទៅនារីរងគ្រោះ វិញទេ។ ភ្លាមនោះ ដោយនាងខឹងនឹងសម្តីរបស់ នារីរងគ្រោះដែលថាឱ្យប្អូនស្រីជាមនុស្ស ទើបមកពីស្រែក៏ហៅនារីរងគ្រោះចេញមកក្រៅបន្ទប់ បុគ្គលិក និងបានសួរនាំនារីរងគ្រោះថា “ម៉េចឯង សួរស្អីទៅប្អូនស្រីខ្ញុំ?” ពេលនោះនារីរងគ្រោះបាន ឆ្លើយថា “ហើយបើសួរវាយ៉ាងម៉េចដែរ ឯងចង់ ធ្វើអីអញ!” ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែក គ្នាឡើង និងបានវាយគ្នាទៅវិញទៅមក រហូត ដល់នារីរងគ្រោះបានវាយនាងបណ្តាលឱ្យបាក់  ធ្មេញអស់1ទៀតផង។

IMG_8977

នារីបង្កហេតុ បានបន្តថា ក្រោយពីវាយ គ្នាបាក់ធ្មេញអស់1ហើយ ពួកនាងបានបែកគ្នា វិញទៅ លុះដល់វេលាម៉ោងកើតហេតុខាងលើ នៅពេលដែលចេញមកដល់មុខហាងខារ៉ាអូខេ នាងក៏បានទៅឱ្យនារីរងគ្រោះសុំទោស តែពេល នោះ នារីង្រគ្រោះមិនត្រឹមតែមិនបានសុំទោស នាងទេ ហើយថែមទាំងនិយាយឌឺដាក់នាង ទៀតផងថា “បើអញមិនសុំទោសឯង ចង់យ៉ាង ម៉េចដែរ?” ទើបបង្កឱ្យមានការប៉ះទង្គិចគ្នាជាថ្មី រហូតដល់នាងទាញបានឈើជ្រុងប្រវែង6តឹក មកវាយទៅលើនារីរងគ្រោះ បណ្តាលឱ្យបាក់ ក្តោងច្រមុះចេញឈាមតែម្តង។

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកយកព័ត៌- មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីភាគីនារីរងគ្រោះបាននោះទេ ដោយនាងត្រូវបានដឹក- បញ្ជូនទៅកាន់គ្លីនិកឯកជនបាត់ទៅហើយ។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបាន ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូទៅកាន់គ្លីនិកឯកជន ក្បែរកន្លែងកើតហេតុ ដើម្បីព្យាបាលរបួស។ ចំណែកនារីបង្កហេតុត្រូវបានសមត្ថកិច្ចចុះនាំ ខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋទឹកថ្លា និង បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី ចាត់ការតាមនីតិវិធី៕

ដោយ ៖ សោល វណ្ណះ

 

 

RELATED ARTICLES