ភាពយន្តខ្មែរ ត្រៀមដាក់បញ្ចាំងនៅPNN

0
389

នាព្រឹកថ្ងៃទី១០ខែសីហា នេះស្ថានីយទូរទស្សន៍ PNN បានរៀបចំសន្និសិទសាព័ត៌មានពិសេសមួយ ស្ដី ពីការបើកសម្ភោធខ្សែភាពយន្តភាគខ្មែរ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗកម្ពុជា ចំនួន១៦រូប។

PNN1
លោក Glen felgate នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍PNN

លោក Glen felgate នាយកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានថ្លែងឲ្យដឹងថា ”យើងបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការជ្រើសរើសភាពយន្តខ្មែរ ដែលល្អបំផុតសម្រាប់អ្នកទស្សនា។ យើងមានទំនុកចិត្តថាទូរទស្សន៍ PNN និងពេញចិត្តសាច់រឿងទាំងនោះ គុណភាព និងការផលិត និងការសម្ដែងរបស់តួអង្គនីមួយៗនៅក្នុងរឿង។ យើងរំពឹងដែរថា តាមរយៈខ្សែភាពយន្តភាគខ្មែរ PNN នឹងទទួលបានការគាំទ្រពីទូរទស្សនិកជនកាន់តែច្រើនបន្ថែមទៀត”។
ស្ថានីយទូរទស្សន៍ PNN បានប្ដេជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុក ឲ្យបានច្រើនជាង១០០ម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទស្សនិកជន ហើយគិតជាមធ្យម PNN ត្រូវការចំណាយប្រមាណ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែភាពយន្តភាគ។
ភាពយន្តភាគទាំងនោះ ដែលនិងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍PNN គឺជាផ្នែកមួយ ក្នុងការបង្ហាញពីវប្បធម៌ ប្រពៃណី ក៏ដូចជាជីវិតក្នុងសម័យបច្ចុប្បន្ន។
ខ្សែភាពយន្តភាគចំនួន៥រឿង ដែលគ្រោងដាក់បញ្ចាំងនៅ PNN ចាប់ពីដើមខែកញ្ញា តទៅ មានដូចជារឿង”ម្ទេសហិលប៉ះអំបិលប្រៃ”, ”សង្គ្រាមបេះដូង”, ”ភក្ដីស្នេហ៍ទ្វេភព”, ”កែវភ្នែក” និងរឿង ”បំភ្លេចមិនបាន” ដែលខ្សែភាពយន្តទាំង៥រឿងខាងលើនេះ សុទ្ធសឹងតែស្ថិតក្រោមការផលិតកម្មល្បីៗនៅក្នុងស្រុក ដូចជា ផលិតកម្មខ្មែរមេគង្គ (KMF) ផលិតកម្មអិលឌី ភិចឆ័រ (LD Picture) ផលិតកម្មអែតម្ញូហ្សិក (Admusic) ផលិតកម្មអេហ្វ ស៊ីអាយ (FCI) និងផលិតកម្មមហាហង្ស (Mohahang production)។
ស្ថានីយទូរទស្សន៍ PNN បានចំណាយទុនសរុបប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិច ដើម្បីបង្កើតស្ទូឌីយូ និងបំពាក់បរិក្ខារទំនើបៗ ហើយស្ថានីយទូរទស្សន៍ថ្មីទំនើបមួយនេះ បានចាប់ផ្ដើមផ្សាយជាផ្លូវការ ចាប់តាំងពីខែកក្ដដាឆ្នាំ២០១៥មកម្លេះ៕

PNN3

PNN6

PNN5

PNN2

PNN4