សារ៉ាយ សក្ខណា ច្រានចោលម្ដាយម៉ែយ៉ែម (មានវីដេអូ)

0
437

សារ៉ាយ សក្ខណា បាននិយាយទាំងមិនសប្បាយចិត្តថា នោះជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាង និងក្រុមគ្រូសារដ៏ធ្ងន់ធ្ងរណាស់ ដែលមានគេបង្កាច់បង្ខូចគាត់ថាជាម៉ែយ៉ែមបែបនេះ។ សក្ខណា និយាយថា ”តើខ្ញុំប៉ុណ្ណឹងដែរ ហើយឲ្យម៉ាក់ខ្ញុំទៅរករបរហ្នឹងដែរអី? នេះជាការប៉ះពាល់ដល់អារម្មណ៏ខ្ញុំ និងក្រុមគ្រូសារធ្ងន់ធ្ងរមែនទែន ហើយខ្ញុំសុំចា្រនចោលទាំងស្រុងតែម្ដង ហើយបើគាត់ធ្វើអីចឹងមែន មិនមែនទើបតែបែកធ្លាយនៅពេលនេះទេ គឺបែកយូរហើយ។ ខ្ញុំជឿថា អ្នកដែលស្គាល់ម៉ាក់ខ្ញុំទាំងអស់គាត់ច្បាស់ជាដឹងថាម៉ាក់ខ្ញុំគាត់មិនធ្វើអីចឹងទេ”។
សារ៉ាយ សក្ខណា បាននាំប្ដីអាណិកជនខ្មែរ អាមេរិកលោកកែវ ប៊ុនមេត្រី និងកូនស្រីមកលេងស្រុក ជាលើកទី២ ដើម្បីរៀបគ្រោងបើកគ្លីនិករក្សាសម្រស់មួយ នៅរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើម ដំណើរការឆាប់ៗនេះ ហើយតារាកូន១រូបនេះ ក៏ឆ្លៀតថតភាពយន្ដឲ្យផលិតកម្ម LD picture និងផលិតកម្ម Clip ផងដែរ៕
ខាងក្រោមនេះជាវីដេអូសារ៉ាយ សក្ខណា សម្ភាសន៏ជាមួយអ្នកកាសែត៖

Saray Skahna1

Saray Skahna

https://youtu.be/kQLxacxvY4Q