Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះគ្រាប់បែក នៅកូរ៉េខាងត្បូង ​ស្លាប់១របួស២នាក់

ផ្ទុះគ្រាប់បែក នៅកូរ៉េខាងត្បូង ​ស្លាប់១របួស២នាក់

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌ មានយ៉ុងហាប់ បានស្រង់សម្តីមន្ត្រីយោធា ក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ ថាយ៉ាងហោច ណាស់ មាន មនុស្សម្នាក់ បានស្លាប់និង២នាក់ផ្សេង ទៀតរងរបួស និងបាត់ខ្លួន ម្នាក់ក្នុង ហេតុការណ៍ ផ្ទុះមួយ នៅកំពង់ផែ សម្រាប់ជួស ជុលនាវា មុជទឹកក្នុងមូលដ្ឋានទ័ព ជើងទឹករបស់ កូរ៉េខាងត្បូង។

តាមការស្រង់ សម្តីពីមន្ត្រីយោធា ម្នាក់បានឲ្យដឹងថា ការផ្ទុះនេះបា នកើតឡើង ក្នុងរង្វង់ម៉ោង៨ និង៣០នាទី ព្រឹកម៉ោង ក្នុងស្រុក នៅផែជួសជុលនាវា មុជទឹកមួយ ក្នុងស្រុក Jinhae  ខេត្តភាគខាងត្បូង Gyeongsang ដែលជា ទីតាំងមូលដ្ឋាន នៃកងទ័ព ជើងទឹក របស់កូរ៉េខាងត្បូង។

ឧប្បត្តិហេតុនេះ បានកើតឡើង ខណៈពេល ដែលនាវាមុជ ទឹកខ្នាតតូចមួយ បាននិងកំពុង ត្រូវបានជួសជុល ប៉ុន្តែមូលហេតុពិត ប្រាកដនៃ ការផ្ទុះនេះ ពុំត្រូវបានគេអះ អាងនៅឡើយទេ។

ទោះជាយ៉ាង ណាក្នុងចំណោម អ្នករងរបួស ក្នុងគ្រោះថ្នាក់នេះ មានម្នាក់ស្ថិត ក្នុងស្ថាន ភាពធ្ងន់ធ្ងរ។ ចំណែកមនុស្សម្នាក់ ដែលបាត់ ខ្លួនគឺបានហក់ ចូលទៅក្នុង ទឹកដើម្បីគេច ពីការផ្ទុះនោះ។ តាមការបញ្ជាក់ ពីមន្ត្រីយោធាឧប្បត្តិហេតុ នេះបាន បណ្តាលឲ្យមាន អ្នកស្លាប់ម្នាក់រងរបួស ២នាក់និងបាត់ ខ្លួនម្នាក់ដែល អ្នកទាំងអស់នោះ សុទ្ធសឹងតែ ជាមន្ត្រីដែលបម្រើ ការនៅកន្លែង កើតហេតុ។

 

RELATED ARTICLES