បំផ្ទុះគ្រាប់បែក ក្បែរមន្ទីរពេទ្យ​ Quetta ប៉ាគីស្ថាន របួស១២នាក់

0
346

ប៉ាគីស្ថាន៖ បណ្តាញ ព័ត៌មានក្នុង ស្រុក Urdu បានឲ្យដឹង ថាយ៉ាងហោច ណាស់មាន មនុស្ស ១២នាក់រាប់បញ្ចូល កងកម្លាំងការពារ សន្តិសុខ៤នាក់ ដែលរងរបួស នៅក្នុងការ បំផ្ទុះគ្រាប់បែក មួយក្បែរ មន្ទីរពេទ្យក្នុងទីក្រុងភាព និរតី Quetta របស់ប៉ាគីស្ថាន កាលពីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ។

តំណាងរដ្ឋមន្ត្រីមហា ផ្ទៃប្រចាំខេត្ត Balochistan លោក Saarfraz Bugti បានថ្លែង ថាការបំផ្ទុះគ្រាប់ បែកនៅលើដើមឈើស្ថិត នៅចិញ្ចើមមួយ ត្រូវបានគេ ធ្វើឲ្យផ្ទុះដោយ ការចុចតេ ឡេបញ្ជាពី ចម្ងាយនៅពេលក្រុមចៅ ក្រមតុលាការ សាសនាបាន និងកំពុងឆ្លង កាត់ទីនោះ ដែលស្ថិតនៅ ក្បែរមន្ទីរពេទ្យ Al-Khair ក្រុង Quetta ។

លោកបានថ្លែងថា ចៅក្រមទាំង នោះនៅ តែមានសុវត្ថិភាព នៅឡើយទេ ក្នុងការវាយ ប្រហារនោះតែ យ៉ាងណាការបំផ្ទុះគ្រាប់ បែកនោះ បានវាយប្រហារក រថយន្តជា ច្រើនគ្រឿងក្នុងក្បួនរថយន្តរបស់លោក ដែលបណ្តាល ឲ្យកងកម្លាំង សន្តិសុខ៤នាក់រងរបួស។

លោក Bugti បានថ្លែងថា តាមការប៉ាន់ ប្រមាណគឺគ្រឿង ផ្ទុះចន្លោះពី ៣ទៅ៤គីឡូក្រាម ត្រូវបានគេប្រើប្រាស់ ដើម្បីបំផ្ទុះក្នុង ហេតុការណ៍នេះ។

ទោះជាយ៉ាង ណាប៉ូលិស បានចាប់ខ្លួនជន សង្ស័យម្នាក់ដែល ស្ថិតនៅក្បែរ កន្លែងកើត ហេតុនោះផងដែរ។ នេះក៏ជាលើកទីដែរ នៃការបំផ្ទុះ គ្រាប់បែកក្បែរ មន្ទីរពេទ្យក្រុង Quetta ក្នុងអំឡុង ពេលជាងបួន ថ្ងៃមកនេះ។ជាក់ស្តែងគឺកាលពី ថ្ងៃមុនសប្តាហ៍ មុនក៏មានការ បំផ្ទុះគ្រាប់បែក ក្នុងទិសដៅ ផ្តាច់ជីវិត មេធាវីក្នុងមន្ទីរ ពេទ្យឯកជន មួយដែរដែល បានបន្សល់ ទុកនូវមនុស្ស៧៣នាក់ ស្លាប់បាត់បង់ ជីវិតនិងជាង ១០០នាក់ទៀត រងរបួស។