Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិបាញ់បាតុករ នៅ​តំបន់​កាស្មៀ ស្លាប់៤របួស១៥នាក់

បាញ់បាតុករ នៅ​តំបន់​កាស្មៀ ស្លាប់៤របួស១៥នាក់

ឥណ្ឌា៖ មន្ត្រីប៉ូលិសជាន់ ខ្ពស់ម្នាក់ បានឲ្យដឹងថា យ៉ាងហោចណាស់ មានជនស៊ីវិល បួននាក់ត្រូវ បានសម្លាប់ និង១៥នាក់ ទៀតរងរបួស ក្នុងការបាញ់សម្លាប់ ស្រស់ៗដោយ កងកម្លាំងសន្តិសុខ ក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រង ដោយឥណ្ឌានៅ ថ្ងៃអង្គារនេះ។

បច្ចុប្បន្នចំនួន ប្រជាពលរដ្ឋដែល ស្លាប់បាត់បង់ជីវិត ក្នុងការប្រើអំពើ ហិង្សាក្នុងតំបន់នេះ បានកើនឡើង រហូតដល់៦៤នាក់ ហើយគិតចាប់តាំ ងពីការបាញ់ សម្លាប់ យុវជន Burhan Wani ដែល មានវ័យ២២ឆ្នាំ និងជាអ្នកដើរ ចែកខិតប័ណ្ណ សម្រាប់អ្នក សកម្មប្រយុទ្ធថ្មី ដោយកង កម្លាំងសន្តិសុខ ឥណ្ឌាកាលពី ខែកក្កដា។

មន្ត្រីប៉ូលិស ឲ្យដឹងទៀតថា ការបាញ់ប្រហារ ផ្តាច់ជីវិតជនស៊ីវិល ចុងក្រោយ នេះបានកើតឡើង នៅស្រុក Budgam របស់តំបន់ កាស្មៀដែល ត្រួតត្រាដោយ ឥណ្ឌានៅពេល ដែលបាតុករមួយ ចំនួនបានចាប់ផ្តើម គប់ដុំថ្មលើ រថយន្តល្បាត របស់ កងសន្តិសុខកាលពី ព្រឹកមិញ នេះ(ថ្ងៃអង្គារទី១៦សីហា)។ កងសន្តិសុខ ក៏បានតបតវិញ ដោយបើកការ បាញ់ប្រហារ មកលើក្រុម បាតុករដែល បណ្តាលឲ្យមានអ្នក រងរបួសនិង ស្លាប់១៩នាក់។

លោកបាន ថ្លែងថាមនុស្ស បួននាក់បានស្លាប់ នៅនឹងកន្លែងកើត ហេតុ និង១៥នាក់ផ្សេង ទៀតរងរ បួសដោយគ្រាប់ កាំភ្លើងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដែលស្ថិតនៅ ក្បែរនោះ ហើយក្នុងនោះអ្នក មួយចំនួន ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ទឹកដីកាស្មៀ ដែលស្ថិតក្រោម ការត្រួតត្រារបស់ ឥណ្ឌាបានឡើង កម្តៅចាប់តាំង ពីការសម្លាប់លោក មេបញ្ជាការ Wani កាលពី ខែមុន។

 

 

RELATED ARTICLES