Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិស្លាប់ជន ស៊ីវិល៦នាក់ ក្នុងហេតុការផ្ទុះគ្រាប់ បែកនៅអាហ្វហ្គានីស្ថាន

ស្លាប់ជន ស៊ីវិល៦នាក់ ក្នុងហេតុការផ្ទុះគ្រាប់ បែកនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ប៉ូលិសនិយាយ ថាជនស៊ីវិល ៦នាក់រាប់ បញ្ចូលកុមារ៣នាក់ បានស្លាប់ បាត់បង់ ជីវិតក្នុងការបំផ្ទុះគ្រាប់ បែកមួយ ក្នុងខេត្តភាគ ខាងកើត Ghazni របស់ អាហ្វហ្គានីស្ថាន នៅថ្ងៃច័ន្ទនេះ។

អ្នកនាំពាក្យ ប៉ូលិសខេត្ត លោក Fahim Amarkhil បានថ្លែង ប្រាប់សារព័ត៌មាន ចិនស៊ីនហួរ ថាការវាយ ប្រហារដោយគ្រឿងផ្ទុះ កែច្នៃមួយបាន កើតឡើង ក្នុងរង្វង់ម៉ោង ៩និង០០នាទី ក្នុងស្រុក នៅបណ្តោយ ផ្លូវមួយ ក្នុងស្រុក Gilan ខេត្ត Ghazni ។ជាលទ្ធផល មានមនុស្ស ចំនួន៦នាក់ ដែលជិះលើ រថយន្តស្លាប់ បាត់បង់ជីវិត ក្នុងនោះមានស្ត្រីពីរនាក់ និងកូន ក្មេង៣នាក់។

លោកបាន រិះគន់សត្រូវ របស់ អាហ្វហ្គានីស្ថាន ដែលសំដៅ លើក្រុមស កម្មប្រយុទ្ធតាលីបង់ ចំពោះការ បំផ្ទុះគ្រាប់ បែកកែច្នៃតាម បណ្តោយផ្លូវនេះ។

ប្រភពពីយោធា ឲ្យដឹងថាពួកតាលីបង់ បានប្រើប្រាស់ ការបំផ្ទុះ គ្រាប់បែក កែច្នៃនៅ ក្នុងគោលដៅ របស់កម្លាំងសន្តិសុខ ប៉ុន្តែអាវុធ ដែលបណ្តាល ឲ្យមានអ្នកស្លាប់ នោះក៏ធ្វើឲ្យ មានរបួសដល់ ជនស៊ីវិល ជាច្រើននាក់ផងដែរ។

យ៉ាងហោចណាស់ មានជនស៊ីវិល១០ នាក់ត្រូវបាន សម្លាប់ក្នុងការវាយ ប្រហារស្រ ដៀងគ្នានេះដែរ កាលពីមួយ សប្តាហ៍មុននៅក្នុង ប្រទេសនេះ។

យោងតាម របាយការណ៍ ដែលចេញផ្សាយ ដោយក្រុមបេសកកម្ម របស់អង្គការ សហប្រជាជាតិប្រចាំប្រទេស អាហ្វហ្គានីស្ថាន កាលពីខែមុន បង្ហាញថា មានជនស៊ីវិល ជាង១.៦០០នាក់ត្រូវ បានសម្លាប់ និងជាង៣.៥៦០នាក់រងរបួស ក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ ស្របពេលដែល មានការ រាលដាល នៃអំពើហិង្សានៅតាម ទីតាំងផ្សេងៗ ក្នុងប្រទេស។

 

RELATED ARTICLES