Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិច នៅភាគខាងជើង អាហ្វហ្គានីស្ថាន ស្លាប់យុទ្ធជន៨នាក់

ប៉ះទង្គិច នៅភាគខាងជើង អាហ្វហ្គានីស្ថាន ស្លាប់យុទ្ធជន៨នាក់

អាហ្វហ្គានីស្ថាន៖ ប្រភពផ្លូវការ ឲ្យដឹងថា យ៉ាងហោច ណាស់មាន ក្រុមសកម្មប្រយុទ្ធ៨នាក់ ត្រូវបាន សម្លាប់បន្ទាប់ ពីកងកម្លាំងសន្តិសុខអាហ្វហ្គានី ស្ថានបានវាយបណ្តេញពួកតាលីបង់ក្នុងខេត្ត Kunduz ដែលស្ថិតនៅ ភាគខាងជើងរបស់ ប្រទេសនេះ។

អភិបាលស្រុក Ghahar Dara លោក Zulmai Farooqi បានថ្លែងប្រាប់ សារព័ត៌មាន ចិនស៊ីនហួរ ថាក្នុងការវាយ ប្រហារលើក ទី១ពួកតាលីបង់៨នាក់ត្រូវ បានសម្លាប់ បន្ទាប់ពីក្រុមស កម្មប្រយុទ្ធដែល គេស្គាល់ប្រភព បានវាយលុក យ៉ាងខ្លាំងលើទីតាំង របស់កងទ័ពក្នុងតំបន់ Duhbandi ដែលស្ថិត នៅក្រៅស្រុក Ghahar Dara នៃខេត្ត Kunduz ។

លោកបានថ្លែង ថាពួកយុទ្ធជន ទាំងនោះបាន ប៉នប៉ងវាយលុក ចូលមជ្ឈមណ្ឌល មួយក្នុង ស្រុកនេះប៉ុន្តែ កងកម្លាំង សន្តិសុខបានដឹងខ្លួនជា មុនពីការរុល ចូលមកនោះ។ រហូតមកដល់ ពេលនេះការប៉ះ ទង្គិចនៅតែ បន្តកើតមាន ហើយពួក កម្មប្រយុទ្ធ ៨នាក់ បានបាត់បង់ជីវិតហើយក៏ពុំមានកងសន្តិសុខណាម្នាក់រងរបួសក្នុងការបាញ់ឆ្លងឆ្លើយគ្នានោះដែរ។

ចំណែកការ វាយប្រហារលើកទី២ក៏ បានកើតឡើងមុន ពេលទៀបភ្លឺដែរ គឺនៅពេលដែលយុទ្ធជន១២នាក់ បានបើកការ វាយប្រហារ មកលើប៉ុស្តិ៍ត្រួ តពិនិត្យរបស់ កម្លាំងការពារ សន្តិសុខនៅតាម បណ្តោយផ្លូវសំខាន់ៗក្នុង ស្រុក Khan Abad នៃភាគ ខាងកើតក្រុង Kunduz ដែល កំពុងផ្ទុះ នូវការប៉ះទង្គិច គ្នាទ្រង់ទ្រាយធំ។

ដោយឡែក មន្ត្រីប្រតិបត្តិស្រុកលោក Qudratullah Safi បានប្រាប់ ស៊ីនហួរថា យុទ្ធជន៧នាក់ ត្រូវបានសម្លាប់ហើយ ការប្រយុទ្ធ ដោយកាំភ្លើងបាននាំឲ្យ មានការបិទផ្លូវ ដែលតភ្ជាប់ក្រុង Kunduz ទៅកាន់ខេត្ត ក្បែរខាងនោះ Takhar ជាបណ្តោះអា សន្នផងដែរ។

ទោះជា យ៉ាងណាលោក មិនអាចផ្តល់នូវ របាយ ការណ៍ភ្លាមៗ អំពីចំនួន អ្នករបួសនិង ស្លាប់បានឡើយ ប៉ុន្តែលោក បានអះអាង ថាពួកសកម្មប្រយុទ្ធតាលីបង់ បានស្លាប់ និងរបួសចំនួន ៧នាក់ក្នុង អំឡុងពេលនៃការ ប៉ះទង្គិចគ្នានេះ។

RELATED ARTICLES