Friday, March 29, 2024
Homeសន្ដិសុខសង្គមរថយន្ត​ដឹក​ទំនិញ​យាយ​លឹម​ កិន​មនុស្ស​ស្លាប់​ម្នាក់ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​

រថយន្ត​ដឹក​ទំនិញ​យាយ​លឹម​ កិន​មនុស្ស​ស្លាប់​ម្នាក់ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​

ខេត្ដកណ្តាលៈ រថយន្តដឹកទំនិញធុនធំ ជាកម្មសិទ្ធិរបស់យាយលឹម បើកកិនមនុស្សស្លាប់ម្នាក់ទៀត ហើយនៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ កែម សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FW-5013 ។ ចំណែកឯរថយន្តដឹកទំនិញដែលគេស្គាល់ថា ជារថយន្តរបស់ក្រុមហ៊ុនយាយលឹម នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ធំ3A-1568 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីបើកកិនមនុស្សស្លាប់អ្នកបើកបរបានរត់គេចខ្លួន។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ដោយល្បឿនលឿនក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានចាប់ហ្វ្រាំងយ៉ាងគំហុកគេចពីរថយន្តនៅខាងមុខ បណ្តាលឲ្យដួលបោកទៅលើផ្លូវខ្ទាតចូលក្រោមកង់រថយន្តដឹកទំនិញយាយលឹម ធ្វើឲ្យរថយន្តធុនធំខាងលើនេះកិនពីលើស្លាប់យ៉ាងអណោចអធ័ម រីឯម៉ូតូរងការខូចខាតទាំងស្រុងផងដែរ ។

fgfddfa
រថយន្ដបង្កហេតុ សមត្ថកិច្ចឃាត់បាន

ប៉ូលិសចរាចរណ៍ស្រុកកៀនស្វាយបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយភាគីម៉ូតូបើកលឿនខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងគេចពីរថយន្តបើកស្របទិសគ្នា បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តយាយលឹមបើកបរច្រាស់ទិសគ្នា កិនស្លាប់យ៉ាងដូច្នេះ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

សិលា

 

RELATED ARTICLES