Friday, April 19, 2024
Homeបច្ចេកវិទ្យាប្រកួត​ស្នា​ដៃ​​​ថត​រូប​ដើម្បី​ឈ្នះ​អធិ​រាជ​ស្មាត​ហ្វូន‪‎ ម៉ូ​ដែល​ P9 Plus និង​ P9 ពី Huawei

ប្រកួត​ស្នា​ដៃ​​​ថត​រូប​ដើម្បី​ឈ្នះ​អធិ​រាជ​ស្មាត​ហ្វូន‪‎ ម៉ូ​ដែល​ P9 Plus និង​ P9 ពី Huawei

 

ភ្នំពេញ៖ អ្នកប្រើប្រាស់កំពូលស្មាតហ្វូន ‪‎Huawei P9 Plus និង ‪Huawei P9 អាចមានឱកាស ឈ្នះរង្វាន់ ‪‎Huawei P9 Plus និង ‪Huawei P9 ដោយគ្រាន់តែចូលរួមកម្មវិធីប្រកួតរូបភាព ដែលផ្តិតយកដោយកាមេរ៉ាអាជីព Leica របស់ស៊េរីស្មាតហ្វូន ‪‎Huawei P9 Plus និង ‪Huawei P9 ដែលរៀបចំដោយក្រុមហ៊ុន Huawei។

123

កម្មវិធីនេះ នឹងចាប់ផ្តើម ពីថ្ងៃទី៤ កក្កដា ដល់ ថ្ងៃទី១៥ សីហា ឆ្នាំ ២០១៦។ ដើម្បីអាចចូលរួមប្រកួតក្នុងកម្មវិធីនេះ បេក្ខជន បេក្ខនារី ត្រូវគោរពតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖

ក. ជាអតិថិជនដែលប្រើប្រាស់ #HuaweiP9Plus និង #HuaweiP9
ខ. ផ្ញើលេខកូដ Imei, លេខទូរស័ព្ទមកកាន់ គេហទំព័រ Huawei Mobile Cambodia ដើម្បីចុះឈ្មោះចូលរួមប្រកួត (Imei មួយអាចប្រកួតបានតែម្នាក់)
គ.បេក្ខជនម្នាក់អាចដាក់រូបប្រកួតបានច្រើនជាមួយប្រធានបទ និងទីតាំងខុសៗគ្នា
ឃ.គ្រប់រូបភាពត្រូវមានអក្សរតែម “Huawei P9 LEICA DUAL CAMERA” តាមរយៈ Automatically add watermarks (មិនមែនជារូប selfie)

ង. រូបភាពប្រកួតពុំពាក់ព័ន្ធនឹងការផ្សព្វផ្សាយផលិតផល, ការរិះគន់ មាក់ងាយ ឬនយោបាយ

ច. រូបភាពប្រកួតនឹងត្រូវបានជ្រើសរើស និងបង្ហោះលើគេហទំព័រ facebook, Instagram របស់ Huawei Mobile Cambodia

ឆ.  Facebook Like 1=1ពិន្ទុ, Instagram Like 1=3ពិន្ទុ (Like ក្លែងក្លាយនឹងដកចេញ)

ជ. ក្រុមហ៊ុនហ៊ួវៃសូមរក្សាសិទ្ធិក្នុងការកែប្រែនានា សម្រាប់ព័ត៌មាន លម្អិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 069 732 323

សម្រាប់រូបភាពបេក្ខជន និងបេក្ខនារី ដែលទទួលបាន Likes ច្រើនជាងគេបំផុតគឺជាម្ចាស់ជ័យលាភី លេខ១ ដែលនឹងទទួលបាន កំពូលស្មាតហ្វូន Huawei P9 Plus មួយគ្រឿង ហើយសម្រាប់ជ័យលាភី លេខ២ នឹងទទួលបាន កំពូលស្មាតហ្វូន Huawei P9 ។

លោក Jason ជានាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានជួយគាំទ្រ នូវផលិតផលស្មាតហ្វូនស៊េរីចុងក្រោយរបស់ Huawei គឹ P9 និង P9 Plus ដែលកំពុងអង្រួនទីផ្សារស្មាតហ្វូនលើពិភពលោក ក៏ដូចជាកម្ពុជាផ្ទាល់ ហើយក៏បង្ហាញពីសមត្ថភាពកាមេរ៉ាភ្លោះដែលល្អឯក ពិបាកនឹងរកគូប្រដូចបាននៅក្នុងចំណោមស្មាតហ្វូនដទៃទៀត។

លោក Jason បន្ថែម “សម្រាប់អ្នកមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតថតរូបរបស់យើងខ្ញុំ ប៉ុន្តែពុំទាន់មាន Huawei P9  និង P9 Plus ក្នុងដៃនៅឡើយ អាចអញ្ជើញទៅកាន់សាខាដែលមានស្លាកសញ្ញា Huawei  រួចជាវនូវ Huawei P9  និង P9 Plus ក្នុងតម្លៃពិសេស នឹងមានឱកាសឈ្នះរង្វាន់ធំទៀតផង។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ”។

គួររំលឹកថា Huawei P9 និង P9 Plus គឺជាស្មាតហ្វូនដែលមានសមត្ថភាពអាចផ្លាស់ប្តូរនូវអ្វី ដែលអ្នកសម្លឹងទៅកាន់ពិភពលោកទំាងមូលបាន។ ចាប់ផ្តើមពីការរចនាតាំងពីខាងក្រៅ រហូតដល់សម្ភារៈផ្គុំខាងក្នុងគឺសុទ្ធសឹងតែចេញពីលោកហៈធាតុដែលប្រណីត រក្សាបាននូវគុណភាព ដែលរឹតតែអស្ចារ្យ គួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹងតែជាអ្នកមានឯកទេស និងមានជំនាញ លំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត ដែលជាហេតុ ធ្វើអោយរូបរាងនៃកំពូលស្មាតហ្វូតមួយនេះមានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិសម សម្រាប់មនុស្សជំនាន់ថ្មី។ កាមេរ៉ារបស់ P9  និង P9 Plus នឹងធ្វើអោយអ្នកផ្លាស់ប្តូរទស្សនៈ ដែលគិតថា កាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជាកាមេរ៉ាអាជីពបាន ពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះ Leica ដែលពិភពលោកទទួលស្គាល់ថាជាកាមេរ៉ាអាជីពដែលមានអាយុកាលដល់ទៅ 102 ឆ្នាំគិតមកដល់បច្ចុប្បន្ន។ សូមស្វែង រកព័ត៌មានលម្អិតបន្ថែមទៀតអំពី Huawei P9  និង P9 Plus តាមរយៈគេហទំព័រផ្លូវការរបស់ GSMARENA:  www.gsmarena.com ។

22

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមាននៅក្នុងប្រទេសជាង 17០   ហើយកំពុងត្រូវ បានប្រើប្រាស់ មួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ ជាងគេបំផុតលំដាប់ ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវ បានរៀបចំឡើងលើទឹក ដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣  ដែលធ្វើការផលិត និងគ្រប់គ្រងលើ ស្មាតហ្វូន កំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) ។ល។ បណ្តាញរបស់ Huawei នៅជុំវិញសកលលោក ត្រូវបានបង្កើតឡើង អស់រយៈពេល ជាង២០ឆ្នាំមកហើយក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជូនអតិថិជនរបស់ខ្លួននៅជុំ វិញ ពិភពលោកបានប្រើប្រាស់៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh

សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖

Facebook: facebook.com/HuaweiDevice

Twitter: twitter.com/HuaweiDevice

YouTube: youtube.com/HuaweiDevice

Instagram: https://instagram.com/huaweiconsumer

 

Contact:

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

លេខទូរស័ព្ទ៖ 010 44 99 06

អ៊ីមែល៖ ngo.menghourng@huawei.com

RELATED ARTICLES