Saturday, April 20, 2024
Homeបច្ចេកវិទ្យាApple ​នឹង​​ចេញ​​អាយ​​ហ្វូ​ន​​ថ្មី​​តែ​​ពីរ​​ស៊េរី​

Apple ​នឹង​​ចេញ​​អាយ​​ហ្វូ​ន​​ថ្មី​​តែ​​ពីរ​​ស៊េរី​

ម៉ូដែល iPhone 7 Pro អាចត្រូវបាន Apple «សម្លាប់» ដូច្នេះក្រុមហ៊ុនគ្រាន់តែចេញ iPhone 7 អេក្រង់ ៤,៧អ៊ីញ និង phablet 7 Plus អេក្រង់ ៥,៥អ៊ីញប៉ុណ្ណោះ ។
តាម MacOtakara ព័ត៌មានអំពីការលេចមុខម៉ូដែលទូរស័ព្ទចល័តថ្មីទាំងស្រុងរបស់ Apple ក្នុងឆ្នាំនេះនឹងមិនក្លាយជាការពិត ។ ស៊េរី iPhone 7 Pro ត្រូវបានចចាមអារ៉ាមមុននេះ និងលេចធ្លាយទាំងរូបភាពទាំងមូលបានត្រូវបានលុបចោលការធ្វើពាណិជ្ជកម្ម ។ ដូច្នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នឹងគ្រាន់តែបញ្ចេញ២ម៉ូដែលស្នងតំណែងដូចធម្មតាប៉ុណ្ណោះ ។
ដំបូង Apple អះអាងចេញ iPhone 7 Pro គឺជាផលិតផលតែមួយគត់ក្នុងប្រភេទឧបករណ៍ថ្មីមានកាមេរ៉ាភ្លោះ ទន្ទឹមនឹងនោះចេញក្នុងបរិមាណកំណត់ ។ ក៏ប៉ុន្តែ បញ្ហាការផលិតកែវថតភ្លោះត្រូវបានដោះស្រាយ ហេតុនេះការបង្ហាញមុខរបស់ឧបករណ៍ថ្មីទាំងស្រុងមួយ គឺមិនចាំបាច់ ។ Apple បញ្ជាក់ថា នឹងនាំមុខងារនេះឡើង iPhone 7 Plus និងកែវថត (lens) ទីពីរនឹងទទួលខុសត្រូវមុខងារ zoom អុបទិក ។
ប្រភពព័ត៌មាននៅឲ្យដឹងថា Apple ធ្លាប់មានបំណងដាក់ឈ្មោះផលិតផលថ្មីសណ្ឋាន iPhone 6SE និងទុកដាក់ឈ្មោះ iPhone 7 ឲ្យម៉ូដែលឆ្នាំ ២០១៧ ជាឱកាសគម្រប់ខួប១០ឆ្នាំនៃថ្ងៃគំរូ iPhone ដំបូងចាប់កំណើត ។ ក៏ប៉ុន្តែចុងក្រោយក្រុមហ៊ុនសម្រេចចិត្តមិនដាក់ឈ្មោះស៊េរីផលិតផលទាំងពីរបន្តគ្នាមានបុព្វបទ “S” ហេតុនេះការដាក់ឈ្មោះ iPhone 7 នៅត្រូវបានប្រើប្រាស់ ។
ការផ្លាស់ប្តូរនៅលើទូរស័ព្ទចល័តថ្មីរបស់ Apple នឹងមិនច្រើន ។ ទូរស័ព្ទត្រូវបានដាក់ឲ្យប្រើឈីប Apple A10 បំបាត់ចោលរន្ធកាស ៣,៥មិល្លីម៉ែត្រ ដើម្បីដាក់បញ្ចូលរួមជាមួយរន្ធ Lightning និងប្រើប៊ូតុង Home ថាច់ អនុញ្ញាតឲ្យបែងចែកដឹងកម្លាំងសង្កត់ធ្ងន់ស្រាល ។
iPhone 7 គ្រោងបានដាក់តាំងបង្ហាញនៅថ្ងៃទី៧ ខែកញ្ញា ឲ្យបញ្ជាទិញ២ថ្ងៃបន្ទាប់នោះ និងទៅដល់ដៃអ្នកប្រើប្រាស់ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ៕
ដោយ: តូច រំលឹក

RELATED ARTICLES