Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិអគារ​ពាណិជ្ជ​កម្ម​កម្ពស់​៧៨​ជាន់​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ដើម​ឆ្នាំ​២០១៧​

អគារ​ពាណិជ្ជ​កម្ម​កម្ពស់​៧៨​ជាន់​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ដើម​ឆ្នាំ​២០១៧​

ភ្នំពេញ ៖ អគារពាណិជ្ជកម្មកំពស់៧៨ជាន់ ជាលើកតំបូងនៅទីក្រុងភ្នំពេញនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីគំរោងនេះទទួលបានការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដីរួចហើយ។
បុគ្គលិកក្រុមហ៊ុនយុង ឆ័ងបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការឌីសាញប្លង់អាគារនេះបានបញ្ចប់ហើយ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែសាលតាំងបង្ហាញគំរោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។លោកបន្តថា អាគារនេះនឹងប្រើប្រាស់ចម្រុះ រួមមានផ្សារទំនើប ខុនដូ និងសណ្ឋាគារ ព្រមទាំងមានអាងហែលទឹក និងភោជនីយដ្ឋានវិលលើអាកាសនាជាន់ទី៧៨ផងដែរ។ លោកបន្តថា ផែនការប្រើប្រាស់អាគារនេះលំអិត ក៏បានបញ្ចប់ផងដែរ ប៉ុន្តែលោកបដិសេធមិននិយាយលំអិតនោះទេ។

The-Bridge78
លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។
អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា តាមព៌តមានដែលអ្នកនាងទទួលបាន អាគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងសាងសង់នៅពេលខាងមុខនេះ ប៉ុន្តែដោយសារទីផ្សារនេះមិនសូវល្អ គំរោងនេះអាចពន្យាពេលសាងសង់។ អ្នកនាងបន្តថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទៅលើអាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជា។អ្នកនាងបន្តថា គំរោងនេះមានទីតាំងនៅក្រោយអាគារThe Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រ។
ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះនោះទេ។ ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា គំរោងអាគារកប់ពពកនេះ នឹងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន ស្ថិតនៅលើផ្ទៃដី៤៥០០ម៉ែត្រការ៉េ ដែលមានតំលៃក្រោម២០លានដុល្លារអាមេរិក។លោកបន្តថា ប្រសិនជាម្ចាស់គំរោងមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់អាគារបញ្ចប់គំរោងនេះ អាគារធំបែបនេះនឹងមិនបញ្ហាសម្រាប់ទីផ្សារនេះនោះទេ។
ប្រសិនជាអាគារនេះសាងសង់បញ្ចប់ វានឹងក្លាយជាអាគារខ្ពស់ជាងគេទី២នៅ ទីក្រុងភ្នំពេញ បន្ទាប់ពីអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង១៣៣ជាន់ និងមានកំពស់៥០០ម៉ែត្រ។
គង់ លាងហួរ

RELATED ARTICLES