Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិបិទផ្លូវ​មមាញឹក បំផុត ​ក្រោយ​ប្រទះឃើញ​ គ្រាប់សម័យសង្គ្រាម​ លោកលើកទី២

បិទផ្លូវ​មមាញឹក បំផុត ​ក្រោយ​ប្រទះឃើញ​ គ្រាប់សម័យសង្គ្រាម​ លោកលើកទី២

អាល្លឺម៉ង់៖ បណ្តាញផ្លូវ មមាញឹកមួយ ដែលលាត សន្ធឹងលើផ្លូវ ហាយវេ Autobahn ក្បែរ ក្រុង Hannover ត្រូវបានបិទ បន្ទាប់ពីគេ បានប្រទះឃើញ គ្រាប់បែក មិនទាន់ផ្ទុះ ក្នុងសម័យ សង្គ្រាមលោកលើកទី២ ក្នុងអំឡុងពេល បំពេញការងារ សាងសង់។

ទីភ្នាក់ងារព័ត៌មាន dpa បានរាយ ការណ៍កាល ពីថ្ងៃអាទិត្យថា អ្នកឯកទេសបានរក ឃើញគ្រាប់បែករបស់ ចក្រភ ពអង់គ្លេស មួយគ្រាប់ នៅទីតាំងមួយ ដែលជារណ្តៅ គ្រាប់បែកទម្លាក់ បែករបស់ សហរដ្ឋអាមេរិក និងគ្រាប់បែកដែលគេ មិនស្គាល់អត្ត សញ្ញាណក្នុង ទីតាំង ទី៣។

ផ្លូវហាយវេ A2 Autobahn ត្រូវបានបិទទាំងស្រុង ក្នុងតំបន់ដែលគេ រកឃើញមាន គ្រាប់តាំងពីសម័យ សង្គ្រាម នោះហើយប្រជា ពលរដ្ឋ៧.៥០០នាក់ ដែលមានទីលំនៅស្ថិត នៅក្បែរនោះត្រូវបានបង្ខំចិត្ត ភៀសខ្លួនខណៈគ្រាប់ បែកពីរ គ្រាប់ដំបូង ត្រូវបាន បំផ្លាញចោលនៅនឹង កន្លែងកាលពី ថ្ងៃអាទិត្យហើយ មួយចំនួនទៀត ត្រូវបានយកចេញ ពីទីនេះ។

គួរបញ្ជាក់ថា អស់រយៈពេល ជាង៧០ឆ្នាំហើយ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ដែលគេអ្នកឯកទេស បានរកឃើញគ្រាប់ បែកប្រភេទនេះ ក្នុងប្រទេសអាល្លឺម៉ង់។ ម្យ៉ាងទៀត ក្រុង Hannover គឺជាគោលដៅ ដ៏សំខាន់មួយ ចំពោះសម្ព័ន្ធ មិត្តនានាក្នុង យប់មួយ អំឡុងឆ្នាំ១៩៤៣ ដែលមានគ្រាប់ បែកជាង ២៦ម៉ឺនគ្រាប់ត្រូវ បានទម្លាក់លើ ទីក្រុងនេះ។

 

 

RELATED ARTICLES