Wednesday, April 24, 2024
Homeព័ត៌មានជាតិរថយន្ដ​ទំនើប​បុក​ខឿន​ស្ពាន​អាកាស​ក្បាល​ថ្នល់​ របួស​ធ្ងន់​៣​នាក់​

រថយន្ដ​ទំនើប​បុក​ខឿន​ស្ពាន​អាកាស​ក្បាល​ថ្នល់​ របួស​ធ្ងន់​៣​នាក់​

ភ្នំពេញ៖ បុរស២នាក់ និងនារីម្នាក់ ចេញពីផឹកស៊ីវិញស្រវឹងស្រាបើករថយន្តលឿនពេកបួងចង្កូតទៅបុករបាំងថ្មនៅគល់ស្ពានអាកាសក្បាលថ្នល់ធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខរងរបួសធ្ងន់ ទាំង៣នាក់ កាលពីវេលាម៉ោង៤និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៤ ខែសីហា ចំនុចគុលស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ddsfvdg
រថយន្ដទំនើបបុកបង្កាន់ដៃស្ពានអាកាស ខូចខាតមួយកំណាត់មុខ

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់រួមទាំងនារីម្នាក់ បានបើករថយន្ត ម៉ាកលុចស៊ីស GS300 ពណ៌ស អត់មានស្លាកលេខ មិនដឹងថាចេញពីរផឹកស៊ីនៅកន្លែងណានោះ ដោយបានធ្វើដំនើរតាមផ្លូវ ព្រះនរោត្ដម ទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿននិងស្រវឹង ខណៈមកដល់ចំនុចកើតហេតុ ស្រាប់តែអ្នកបើកបរបានរេចង្កូតទៅបុករបាំងថ្មនៅ គល់ស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្តាលអោយរថយន្តស្រុញខ្ទេចផ្នែកខាងមុខទាំងស្រុង ចំនែកមនុស្សវិញរងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹង ធ្ងន់ទាំងបីនាក់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។

fdvfgsd
ជនរងគ្រោះ

ក្រោយពេលកើតហេតុរបាំងថ្មនៅគល់ស្ពាននោះខូចខាតតិចតួច ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ ៕

dfdsfads

fgfhbfd

ណន រ៉ាត់

RELATED ARTICLES