Thursday, April 18, 2024
Homeបច្ចេកវិទ្យាហេតុអ្វីបាន ជាជាន់ ហ្វ្រាំងរថយន្ត ហុយផ្សែង?

ហេតុអ្វីបាន ជាជាន់ ហ្វ្រាំងរថយន្ត ហុយផ្សែង?

ចំណេះដឹងទូទៅអំពីរថយន្ត

ក/ បញ្ហា

អ្នកកំពុងកាន់ ចង្កូតរថយន្តរបស់ អ្នកហើយ ចាប់ផ្តើម កត់សម្គាល់ ពីក្លិនផ្សែង ដែលបញ្ចេញ មកពី ប្រព័ន្ធម៉ាស៊ីន។ ខណៈពេលក្លិន កាន់តែ ឈួលឡើង អ្នកនឹង សង្កេតឃើញ ផ្សែងចេញ ពីខាងមុខ និងខាង ក្រោយរថយន្ត។ នេះអាចជា បទពិសោធន៍ ដែលគួរ ឲ្យភ្ញាក់ ផ្អើលហើយ កំហុសឆ្គង ជានិច្ចកាល គឺកើតចេញពី ប្រព័ន្ធហ្វ្រាំង របស់រថយន្ត។ ដំណើរហុយ ផ្សែងពីការជាន់ ហ្វ្រាំងគឺពុំមែន ជាករណី ធម្មតាឬ ប្រក្រតីភាព ដែលកើតឡើង នោះឡើយ ចំពោះហេតុផល ទូទៅមួយចំនួន។ ប្រសិន ជាហ្វ្រាំងរថយន្ត ចាប់ផ្តើម ហុយផ្សែង ចូរថ្លឹងថ្លែង ពីមូលហេតុ មួយចំនួន ដែលអាច កើតមាន។

ខ/ មូលហេតុទូទៅ

មូលហេតុ សាមញ្ញបំផុត ចំពោះការចេញ ផ្សែងពីការជាន់ ហ្វ្រាំងគឺ មកពីការខ្ទាស់ឬ ជាប់គាំង កាលីប័រ(ហ្វ្រាំង)។ ប្រសិនជា ប្រព័ន្ធហ្វ្រាំង របស់រថយន្ត អ្នកប្រើ ប្រាស់កាលីប័រ ជាប្រភេទ កំសួលកាលី ប័រ ទាំងនោះ ត្រូវបានផលិត ឡើងដើម្បីរំអិល ជុំវិញនោះ ក្នុងដំណើរ យ៉ាងត្រឹម ត្រូវ។ មានពេល ខ្លះកាលីប័រ ហ្រ្វាំងប្រែ ជាស្អិត ជាប់គាំ ងក្នុង ទីតាំងហ្វ្រាំង។ កត្តានេះ បានធ្វើឲ្យ កើតមាននូវ កម្លាំងកកិត ហួស ប្រមាណស្រប ពេលដែល អ្នកបើករថយន្ត ឬបង្កើតឲ្យ មានផ្សែង និងក្លិនកខ្វក់មកជាមួយទៀតផង។ ការជាប់គាំង កាលីប័រជា ទូទៅបណ្តាល ឲ្យកកើត នូវធូលីនិង ច្រែះស៊ី ដែលបាន បង្អាក់ដល់ ការបំលាស់ទី របស់កាលីប័រ។ ស៊ីឡាំងយាន់ កង់របស់ រថយន្តក៏អាច ប្រែជាគាំងដោយ សារតែ ធូលីឬ ច្រែះស៊ី ផងដែរ។ ម្យ៉ាងទៀតដំណើរ នៃការរាំងខ្ទប់ ឬជាប់គាំងនេះ បណ្តាល ឲ្យសាច់ កៅស៊ូនៃហ្វ្រាំង បន្តគាបលើថា សហ្វ្រាំង បើទុកជាការពន្លែង ហ្វ្រាំងដែល កំពុងជាន់នោះក្តី។ បន្ទាប់មកហ្វ្រាំង នឹងហុយផ្សែង ហើយ បញ្ចេញនូវក្លិន អាក្រក់ថែម ទៀតផង។

គ/ ដំណោះស្រាយ

ការបញ្ជាក់ពី អ្នកបច្ចេកទេសរថយន្តអាច ជួសជុលនូវការគាំងកាលីប័រឬស៊ីឡាំង កង់រថយន្ត។ការជាន់ ហ្វ្រាំងនឹង មិនចេញ ផ្សែងយូរអង្វែងនោះឡើយ ហើយអ្នកនឹង អាចបើករថយន្ត របស់អ្នកតាមធម្មតា។ អ្នកមិនគួរ ប្រឹងជួស ជុលការជាប់ គាំងស៊ីឡាំងកង់ រថយន្តឬកាលីប័រ លុះត្រាតែអ្នកទទួល បានការណែនាំ ឬបញ្ជាក់ពី ជាងជំនាញ ព្រោះថាបើជាអ្នក អនុវត្ត ដោយធ្វេស ប្រហែសឬខុស បច្ចេកទេសវាងាយស្រួល ក្នុងការធ្វើឲ្យ ខូចខាតកាន់តែ ខ្លាំងឡើងលើ ប្រព័ន្ធហ្វ្រាំងរថយន្ត។

1

33

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES