កម្លាំង​ខណ្ឌ​ដង្កោ ចាប់​​ចោរ​កាច់​កម៉ូតូ​ម្នាក់​ ក្នុង​ចំណោម​បក្ខ​ពួក​២​នាក់​​

0
323
ffdsgsdf
លោក ជឹម ស៊ីថា ដឹកនាំកម្លាំងបង្រ្កាបចោរដោយផ្ទាល់

ភ្នំពេញ៖ រវល់តែឱនច្រូតស្មៅ ជនសង្ស័យ២នាក់កាច់កម៉ូតូបានសម្រេច ហើយត្រូវនគរបាលខណ្ឌដង្កោដេញតាមចាប់បានម្នាក់ភ្លាមៗកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ ខែសីហា ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ខដង្កោ ។

តាមសម្តីពីជនរងគ្រោះដែលមានឈ្មោះ ចិត្រ រ៉ានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រឹម ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១F-៧១១៤ បានមកពីផ្ទះដើម្បីច្រូតស្មៅយកទៅឲ្យគោនៅវាលស្រែ ខណៈពេលទៅដល់កន្លែងច្រូតស្មៅហើយបានចតម៉ូតូនៅតាមចិញ្ចើមផ្លូវដោយចាក់សោកត្រឹមត្រូវរួចហើយបានចុះទៅច្រូតស្មៅ។ រវល់តែងច្រូតក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច បានទៅឈប់នៅក្បែរម៉ូតូរបស់គាត់ហើយបានធ្វើសកម្មភាពកាច់សោកម៉ូតូបានជិះរត់គេច ធ្វើឲ្យរូបគាត់ស្រែកឆោឡោដើម្បីឲ្យគេជួយ។ ស្របពេលនោះកម្លាំងល្បាតក្នុងមូលដ្ឋានបានដេញតាមជនសង្ស័យរហូតដល់មុខវត្តប្រធាតុ សង្កាត់រលួស ខណ្ខដង្កោ ទើបចាប់ជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពកាច់កម៉ូតូជនរងគ្រោះនិងដកហូតបានម៉ូតូជនរងគ្រោះវិញ។ ចំណែកជនសង្ស័យជាបក្ខពួកម្នាក់ទៀតជិះរត់គេចបាត់ស្រមោល ។

ជនសង្សយ័ដែលឃាត់ខ្លួនបានមានឈ្មោះ ទ្រី ភាស់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ខពោធិសែនជ័យ មានស្រុកកំណើតនៅខេត្តរតនគិរី។ ចំណែកបក្ខពួកវាម្នាក់ទៀតដែរបានជិះម៉ូតូម៉ាកនិចនោះបានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌដង្កោបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាននោះត្រូវបាននាំយកទៅសាកសួរនៅអធិការដ្ឋានខណ្ខដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ៕