សង្សារ​​ចាស់​​​​ជល់​​កែវ​​​បន្លំ​​​ចាប់​​​ដៃ​ ​សង្សារ​​ថ្មី​​ប្រចណ្ឌ​​​ ​វាយ ​​​​បាញ់​​​២​​​គ្រាប់​ ផ្អើល​ហាង​​​​​

0
323
dfsdfsdf
ជនបង្កទៅជល់កែវបន្លំចាប់ដៃសង្សារគេ ត្រូវសមត្ថកិច្ចឃាត់មកសាកសួរនៅប៉ុស្ដិ៍

ភ្នំពេញ៖ បុរសមួយក្រុម ទៅផឹកស៊ីឃើញស្រីស្អាតម្នាក់ អង្គុយផឹកស៊ីជាមួយសង្សារគេ ដើរទៅជល់កែវ រួចហើយបន្លំចាប់ដៃបង្កឲ្យផ្ទុះអំពើហិង្សា ដេញវាយគប់ដប និងបាញ់២គ្រាប់ បង្កឲ្យភ្ញៀវរត់ ចេញពីហាងអស់រលីងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២០ ខែសីហា នៅក្នុងហាងអូរឌឹមចាស់១ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលត្រូវឃាត់ខ្លួនមាន២នាក់ ទី១ឈ្មោះ ទី គឹមយាន អាយុ២៥ឆ្នាំ មុខរបរជាងអ៊ីណុកស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ផែ ត្រាអាយុ៣០ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីខាងស្រីស្អាតមាន៤នាក់ ស្រី២នាក់ និងប្រុស២នាក់ មិនបានប្រាប់ពីអត្តសញ្ញាណទេ។

dffddgds
ជនបង្ករៀបប្រាប់ដំណើររឿង ទៅប៉ូលិស

ប្រភពពីម្ចាស់ហាងឈ្មោះ ស្រី ពេជ្រ បានប្រាប់ថា មុនកើតហេតុឃើញភាគីបុរសពីរនាក់ ដែលត្រូវឃាត់ខ្លួនមានប្រុសៗ៦នាក់បានមកអង្គុយផឹងស៊ីក្នុងហាងរបស់គាត់ ចំណែកភាគីស្រីស្អាតមានគ្នា៤នាក់ ស្រី២នាក់ ប្រុស២នាក់ នៅអង្គុយតុនៅក្បែរគ្នា ក្រោយមកមិនដឹងជាមានរឿងអ្វីស្រាប់តែឃើញដេញវាយគ្នាធ្វើឲ្យភ្ញៀវជាច្រើនបានរត់ប្រសាចពេញក្នុងហាងទាំងមិនទាន់គិតលុយផង ធ្វើអោយគាត់ខាត់បង់លុយកាក់ដែលភ្ញៀវរត់ដោយគិតជាសាច់ប្រាក់ជាង២លានរៀល ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុភាគីខាងបុរស២នាក់បានឃើញស្រីស្អាតដែលជាអ្នកធ្លាប់ពីមុនមក ឬក៏ជាសង្សារចាស់ នោះនៅអង្គុយផឹកស៊ីជាមួយ សង្សាររបស់គេទើបបុរស២នាក់បានដើរទៅជល់កែវស្វាគមន៍ជាមួយតុស្រីស្អាត ខណៈ ពេលដែលជល់កែវនោះបន្លំចាប់ដៃស្រីស្អាត ធ្វើឲ្យបុរសជាសង្សារកើតចិត្តប្រចណ្ឌបង្កឲ្យ មានការវាយតប់គ្នាគប់ដបស្រាខ្ចាយពេញហាងនិងឮសំលេងផ្ទុះ២គ្រាប់ទៀតផង ធ្វើឲ្យ ភ្ញៀវក្នុងហាងរត់ចេញពីហាងអស់រលីង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរស២នាក់ ដែលដើរទៅជល់កែវហើយបន្លំកាន់ដៃស្រីស្អាតបង្កឲ្យផ្ទុះហិង្សាយក ទៅសួរនាំ ។

fvffddfs
សមត្ថកិច្ចនាំខ្លួនជនបង្ក ទៅដោះស្រាយគ្នានៅប៉ុស្ដិ៍

តាមសំដីបុរសដែលត្រូវឃាត់ខ្លួនបានប្រាប់ថា មុនកើតហេតុភាគីខាងស្រីស្អាតបានធ្វើទឹកសាចមកប៉ះលើក្រុមរបស់ខ្លួនដោយពេលនោះគាត់បានប្រាប់២ដងហើយនៅដដែលទើបឈានមានទំនាស់និងគ្នាទៅ ។

ចំណែកខាងស្រីស្អាតវិញបានប្រាប់ថា នៅមុនកើតហេតុ ខណៈដែលពួកខ្លួនកំពុងអង្គុយហូបអាហារនៅក្នុងហាងខាងលើស្រាប់តែលេចមុខបុរស២នាក់ខាងលើ មកសុំជល់កែវហើយបានមកចាប់ដៃស្ត្រីជាសង្សារបស់ខ្លួន ធ្វើឲ្យកើតមានការប្រចណ្ឌ ទើបបង្កជាអំពើ ហិង្សាវាយតប់គ្នាបណ្តាលអោយស្ត្រីម្នាក់រយះដៃខាឆ្វេងទៀតផង ។

សមត្ថកិច្ចបានប្រាប់ថាករណីខាងលើ គឺទំនាស់ដោយសារទៅចាប់ដៃសង្សារគេ២ ធ្វើឲ្យមានការប្រច័ន្ទទើបកើតជារឿងឡើងដោយឡែកថាមានករណីផ្ទុះអាវុធចំនួន២គ្រាប់នោះ តាមពិតក្រោយពីសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវគឺមិនមានសំបកកាទុសេទេ ។

ddsfgvdf
ប្រជាពលរដ្ឋផ្អើលចោមរោមមើលហេតុការណ៍ ខណៈម្ចាស់ហាងបិទទ្វារឃាត់ជនបង្ក

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្នុងករណីទំនាស់ខាងលើនេះ ក្រោយពីធ្វើការសាកសួរមកបានឃាត់ខ្លួនភាគីទី១ដែលជាអ្នកបង្កបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ហាងដែលប្តឹងទាមទារលុយចំនួន២ លានរៀល បន្ទាប់ពីជនបង្កធ្វើឲ្យភ្ញៀវរបស់គាត់ចេញអស់ទាំងមិនទាន់គិតលុយផង ៕