Tuesday, April 23, 2024
Homeព័ត៌មានជាតិចាប់​​ជំរិត​​ស្រ្តី​​ជន​​ជា​តិ​​ចិន​ កម្លាំង​ប្រដាប់​អាវុធ​ព័ទ្ធ​​អាផាត​មិន​ ផ្អើល​ទាំង​យប់​​

ចាប់​​ជំរិត​​ស្រ្តី​​ជន​​ជា​តិ​​ចិន​ កម្លាំង​ប្រដាប់​អាវុធ​ព័ទ្ធ​​អាផាត​មិន​ ផ្អើល​ទាំង​យប់​​

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែស្ត្រីជនជាតិចិនម្នាក់ ត្រូវជនជាតិចិនដូចគ្នាចាប់គំរាមទារប្រាក់បាន៤ម៉ឺនយ័នហើយគេចខ្លួនបាត់ដោយសុវត្តិភាព ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៤ ខែសីហា នៅចំនុច អាផាតមិន នគរឡាក់គី នៅជិតចំណតរថយន្តផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

បើតាមសំដីជនរងគ្រោះដែលជាស្រ្តីជនជាតិចិន មានមុខរបអ្នកលក់សំលៀកបំពាក់កូនក្មេងនៅក្នុងផ្សារអូរឡាំពិក តូបលេខ ៣៧០ បានឲ្យដឹងថា រូបគាត់និងជនសង្ស័យមិនដែលស្គាល់គ្នាទេ នៅមុនពេលកើតហេតុមួយថ្ងៃជនសង្ស័យបានទូរស័ព្ទមកទាក់ទងរូបគាត់(មិនដឹងបានលេខទូរស័ព្ទមកពីណា) ថាចង់រកស៊ីជាមួយគាត់ព្រោះគេស្គាល់រោងចក្រផលិតសំលៀកបំពាក់ ពេលលឺដូចនេះរូបគាត់ក៏បានណាត់ជាមួយជនសង្ស័យដើម្បីរកស៊ី  ជាមួយគ្នា ។  ជនរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងត្រូវហ្នឹងថ្ងៃកើតហេតុ នៅវេលាម៉ោង៨ព្រឹក ជនរងគ្រោះបានប្រាប់ប្តីឲ្យមកជួយលក់មួយព្រឹក ព្រោះគាត់ត្រូវទៅក្រៅជួបម៉ូយដែលជាអ្នកនាំសំលៀកបំពាក់ពីក្រៅបរទេស ។ បន្ទាប់មកជនរងគ្រោះបានជិះរ៉ឺម៉កម៉ូតូពីផ្សារអូរឡាំពិកសំដៅទៅផ្លូវលេខ៣១០ដើម្បីទៅយកមិត្តភក្រ័ម្នាក់ទៀតទៅជាមួយគ្រាន់បានជាគ្នា ខណៈពេលជិះរ៉ឺម៉កម៉ូតូចេញផុតពីផ្សារអូឡាំពិកបានបន្តិចដល់ចំណុចផ្លូវកែង ស្រាប់តែមានរថយន្តទូរីសមួយគ្រឿងមិនចាំស្លាកលេខបានបើកមកស្ទាក់កាក់ពីមុខរ៉ឺម៉កម៉ូតូដោយមានបុរស២នាក់ចុះពីលើរថយន្តមកគំរាមបាញ់សំលាប់ ហើយក៏ចាប់ជនរងគ្រោះបិទភ្នែកដកកាំភ្លើងភ្ជង់ហើយរុញបញ្ចូលក្នុងរថយន្តដឹកយកមកដល់ផ្សារថ្មីទើបបើកភ្នែកវិញ និងបាននាំជនរងគ្រោះឡើងទៅអាផាតមិន នគរឡាក់គី បន្ទប់លេខ៣០៥ ដោយមានកាំភ្លើងភ្ជង់ជាប់ពីក្រោយរហូត ។ ពេលដល់ក្នុងបន្ទប់ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះអោយទូរស័ព្ទទៅក្រុមគ្រួសារនៅឯស្រុកចិនផ្ញើរប្រាក់ចំនួន១០ម៉ឺនយ័ន ស្មើនឹងជិត៣ម៉ឺន ដុល្លារ មកអោយពួកគេជាថ្នូរនិងការដោះលែង ដោយសារខាងគ្រួសារនៅឯស្រុកចិនរកលុយមិនទាន់ទើបសុំនៅត្រឹម៤ម៉ឺនយ័ន ។ ក្រោយពីបានទទួលប្រាក់ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោលអស់ នៅសល់តែរូបគាត់ដែលត្រូវជនសង្ស័យចាប់ចងដៃក៏បានដើរទៅជិតតុយកកាំបិតកាត់ចំណងរួចហើយទូរស័ព្ទប្រាប់ប្តី ។

fvgfbfg
មនុស្សជាច្រើន ចោមរោមនៅមុខ Apartment

បើតាមសំដីអ្នកគ្រប់គ្រង់អាផាតមិនវិញបានឲ្យដឹងថា មុនថ្ងៃកើតហតុមួយថ្ងៃមានមនុស្សមួយក្រុមមានគ្នា៧ទៅ៨នាក់បានមកជួលអាផាតមិនស្នាក់នៅមួយថ្ងៃ គឺបន្ទប់លេខ៣០៥និង២០៦ ។ នៅយប់កើតហេតុគាត់បានឃើញជនរងគ្រោះដើរចូលក្នុងអាផាតមិនជាមួយបុរស២នាក់ តែមើលតាមកាយវិការហាក់ដូចជាអត់មានការគំរាមកំហែងអ្វីទេ គឺបុរសទាំង២នាក់ដើរពីមុខ ជនរងគ្រោះដើរខាងក្រោយ  ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើក៏ផ្អើលថាមានគេចាប់ជំរិតទៅវិញ។

ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងបានចូលទៅក្នុងបន្ទប់លេខ៣០៥ដែលគេឃុំជនរងគ្រោះ និងបានរងឃើញខ្សែចំណងចងដៃចំនួន៣ខ្សែរ កូនកាំបិតចំនួនមួយ ព្រមទាំងពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព និងនាំ អ្នកគ្រប់គ្រងអាផាតមិននិងជនងគ្រោះទៅសួរនាំបន្តទៀត ។

ជំហានដំបូងខាងសម្ថកិច្ចមិនទាន់អាចសន្និដ្ឋានថាជាករណីអ្វីអោយពិដប្រាកដទេ ព្រោះថាតាមសំដីជនរងគ្រោះ និងសំដីអ្នកគ្រប់គ្រង់ អាផាតមិន ហាក់ដូចជាមុនស៊ីសង្វាក់គ្នាសោះ មានតែនាំជងរងគ្រោះ និងអ្នកគ្រប់គ្រង់អាផាតមិន ព្រមទាំងវីដេអូក្នុងកាំមេរ៉ាសុវត្ថិភាពមកធ្វើការវិភាគនិងសួរនាំអោយបានច្បាស់លាស់ជាមុនទើបអាចសន្និដ្ឋានបានថាជាករណីអ្វី ។

dfgdfgsd
ស្រ្ដីជនជាតិជនដែលត្រូវគេចាប់ជំរិតទារប្រាក់

ប្រភពព័ត៌មានក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា អាចជាល្បិចកលរបស់ស្រ្តីរងគ្រោះសង្ស័យ ជំពាក់លុយគេច្រើនទើបប្រើល្បិចចាប់ជំរិតដើម្បីយកលុយពីក្រុមគ្រួសារក៏អាចថាបាន ។ ទោះបីជាយ៉ាងណាមិនទាន់ដឹងពិតប្រាកដនៅឡើយថាជារឿងអ្វីទេ ៕

ប៊ុន ស៊ុន្ធី

 

RELATED ARTICLES