Friday, March 29, 2024
Homeព័ត៌មានជាតិចាក់​សម្លាប់​អ្នក​ចាំ​ចម្ការ ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​

ចាក់​សម្លាប់​អ្នក​ចាំ​ចម្ការ ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​

ខេត្ដបាត់ដំបង៖ ចោរ១ក្រុម មានគ្នាប្រហែល២ ទៅ៣នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជាអ្នកចាំចម្ការម្នាក់ ប្លន់យកម៉ូតូ១គ្រឿង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុច៣២ ក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ អ៊ុល ចន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅក្បែរកន្លែងកើតហេតុ ។

ddsfsda
សាច់ញាតិសព រៀបសែងសពជនរងគ្រោះ យកទៅធ្វើបុណ្យនៅផ្ទះ

ប្រភពដែលបន្ដថា អំពើឃាតកម្មប្លន់ខាងលើនេះ គឺជនសង្ស័យប្រើដែកឆាបចាក់ទៅលើជនរងគ្រោះ ចំនួន០៦កន្លែង ចំពីក្រោយខ្នង០៤ដែកឆាប ចំខ្លួនពីមុខក្រោមដោះស្ដាំ០១ដែកឆាប និងចំកន្ដៀតក្អមខាងស្ដាំ០១ដែកឆាប បណ្ដាលឲ្យស្លាប់ និងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យក៏បានប្លន់យកម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះរត់គេចខ្លួនបាត់ស្រមោល ។

dsfdfdsf
សមត្ថកិច្ចកំពុងពិនិត្យសព ជនរងគ្រោះ ដែលជនសង្ស័យចាក់សម្លាប់

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯក្រុមជនសង្ស័យសមត្ថកិច្ចមូលដ្ឋានស្រុកសំឡូត បានសហការជាមួយជំនាញខេត្ត ស្វែងរកតាមដានស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

RELATED ARTICLES