Saturday, April 20, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ប្រកាសផ្អាកសម្តែង

ចន ច័ន្ទលក្ខិណា ប្រកាសផ្អាកសម្តែង

ចន ច័ន្ទលក្ខិណា រឹតតែធ្វើឱ្យមហាជនតាមដានស្នេហា អ្នកនាងកាន់តែច្រើនថែមទៀត ដោយសារតែក្នុងកម្មវិធីមង្គលការ ប្អូនស្រីនាង កាលពីថ្ងែទី១៥ ខែកក្កដា ឆ្នាំ ២០១៦ ដែលធ្វើពិធីជប់លៀងធំ នៅកោះពេជ្រនោះ ចន ច័ន្ទលក្ខិណា បែរជាហៅអតីតប្តី លោកយុត្ថារ៉ា ឆាន្នី ទៅជប់លៀង ផឹកស៊ីជល់កែវជាមួយសង្សារថ្មីលោករ័ត្ន ទៅវិញ ទើបធ្វើឱ្យមាន ការលើកឡើងថា តើចន ច័ន្ទ ចង់ឱ្យលោកឆាន្នី ធ្វើជាមិត្តភក្តិសង្សារថ្មីនាងឬ បានជាណាត់ឱ្យជួបជុំ ជល់កែវគ្នាបែបនេះ?
ក្នុងជំនួបផ្ទាល់ អ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយថា នោះមិនមែនជារឿងចម្លែកទេ ព្រោះសង្សារថ្មីនាង និងប្តីចាស់ គឺអ្នកទាំង២ ចង់រាប់អានគ្នា មិនមានការទាស់ទែងគ្នាឡើយ។
ចន ច័ន្ទលក្ខិណា រៀបរាប់ថា “និយាយទៅរឿងហ្នឹងធម្មតាតើ! អត់អីទេ រាប់អានគ្នាធម្មតាតើ! អត់អីទេ ព្រោះគាត់ទាំង២ចង់ស្គាល់គ្នា រាប់អានគ្នា។ សង្សារខ្ញុំ (រ័ត្ន) គាត់ព្យាយាមស្គាល់បងឆាន្នី អត់អីទេ។ ចំណែករឿងគេរិះគន់ថាយ៉ាងណានោះ ខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំតែម្នាក់ មិនអាចតម្រូវចិត្តមនុស្សរាប់លាននាក់បានទេ”។

13872877_1088646677871761_8778879840252953514_n
ចន ច័ន្ទលក្ខិណា ដែលលែងប្តីយុត្ថារ៉ា ឆាន្នី កាលពីឆ្នាំ២០១៣ ក្រោយរួមរស់នៅជាមួយគ្នា១៧ឆ្នាំ តែអស់និស្ស័យ ធ្វើឱ្យលក្ខិណា ងាកទៅភ្ជាប់ស្នេហ៍ថ្មីពោះម៉ាយកូន១ លោកហេង ឡុង ហៅរ័ត្ន នោះ តែចំណងស្នេហ៍បើកចំហនេះ មិនទាន់កំណត់ពេលចូលរោងការសាជាថ្មីឡើយ បន្ទាប់ពីលុបចោលកាលពីឆ្នាំ២០១៥ ដោយលើកហេតុផលថា ព្រោះឆុងឆ្នាំនោះ។

13659070_1077419148994514_2060381992888713408_n
ចន ច័ន្ទលក្ខិណា បន្ថែមថា “បើនិយាយពីរឿងរៀបការវិញ គឺ ឥឡូវហ្នឹង ពិតជាមិនអាចធ្វើបានទេ ពេលនេះ ព្រោះឆ្នាំហ្នឹងឆុងឆ្នាំខ្លាំងណាស់ ដោយសារតែរឿងហ្នឹង ទើបខ្ញុំមិនទាន់អាចការបានទេ មិនមែនថា មកពីយើងមិនច្បាស់លាស់ជាមួយគ្នានោះទេ គឺច្បាស់ហើយ។ ម៉្យាងទៀតឆ្នាំហ្នឹងខ្ញុំទើបរៀបការប្អូនហើយទៀត ហើយនៅឆ្នាំក្រោយហ្នឹង (២០១៧) បើខ្ញុំរៀបការប្អូនស្រីខ្ញុំ ម្នាក់ទៀត គឺរឹតតែគ្មានពេលគិតរឿងផ្ទាល់ខ្លួនឯងឆាប់ៗហ្នឹងទៀត”។
ចន ច័ន្ទលក្ខិណា ពិធីការិនីប៉ុស្តិ៍បាយ័ន ក្នុងកម្មវិធី “ពិភពរីករាយ” ទើបថតបញ្ចប់រឿង “ចន្ទ្រា” របស់ផលិតកម្ម Angkor Picture និងរឿង “នំប៉័ងសុបិនស្នេហ៍” របស់ទូរទស្សន៍ CTN ហើយពេលនេះ មានផលិតកម្មមួយចំនួនទៀត កំពុងទាក់ទងឱ្យថតភាពយន្តថ្មីទៀតដែរ តែចន ច័ន្ទលក្ខិណា បែរជាប្រកែកទៅវិញ ទើបគេសង្ស័យថា នាងបោះបង់អាជីពចាស់ផ្គាប់ចិត្តសង្សារថ្មី បន្ទាប់ពីលោករ័ត្ន បានជួយជ្រោមជ្រែងឱ្យនាងធ្វើជាប្រធានអង្គការ “មិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម” ដូចបំណងមក។

13962636_1086442078092221_1325024138187010575_n
ចន ច័ន្ទលក្ខិណា បន្ថែមថា “តាមពិតពេលហ្នឹង មានគេទាក់ទងហៅឱ្យថត៣រឿងមែន តែខ្ញុំមិនទទួលទេ ព្រោះអីចង់ផ្អាកការសម្តែងហើយ ដើម្បីចង់ទុកឱកាសឱ្យប្អូនៗ ជំនាន់ក្រោយបានបញ្ចេញ សមត្ថភាពម្តង។ ម៉្យាងទៀត ខ្ញុំជាប់រវល់មើលហាង និងការងារថ្មីជាប្រធានអង្គការហ្នឹងផង ដែលពេលនេះ យើងបានចុះចែកអំណោយជាង១០លើកមកហើយ ដែលយើងនឹងបន្តសកម្មភាពមនុស្សធម៌តទៅទៀត។ ខ្ញុំក៏ស្វាគមន៍តារាសិល្បករផ្សេងៗទៀត ដែលគាត់ចង់ចូលរួមធ្វើការងារសប្បុរសធម៌ជាមួយយើង ផងដែរ ដើម្បីកិច្ចការសង្គមទាំងអស់គ្នា ទោះជាមិនមានថវិកា មានជាកម្លាំងក៏បានដែរ ហើយពេលនេះ ខ្ញុំមានសមាជិកជាង១០០នាក់ហើយ”…៕ ហុឹម វិចិត្រ

RELATED ARTICLES