Friday, March 29, 2024
Homeព័ត៌មានជាតិបណ្តឹង​សម្តេច​ហ៊ុន សែន តុលា​ការ​ចេញ​ដីកា​កោះ​ហៅ​លោក​សម​ រង្សីុ និង​លោក​ស្រី​ថាក់ ឡានី

បណ្តឹង​សម្តេច​ហ៊ុន សែន តុលា​ការ​ចេញ​ដីកា​កោះ​ហៅ​លោក​សម​ រង្សីុ និង​លោក​ស្រី​ថាក់ ឡានី

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មកឆ្លើយបំភ្លឺតបតាមបណ្តឹងរបស់ប្រមុខ- រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជុំវិញ ការចោទប្រកាន់ពាក់ព័ន្ធករណីឃាតកម្មលើ លោកបណ្ឌិតកែម ឡី។

បើតាមព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ លោកលី សុផាណា បានឱ្យដឹងថា ពាក់ព័ន្ធនឹង បណ្តឹងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោកសម រង្ស៊ី ឱ្យមកបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ និងកោះហៅលោកស្រីថាក់ ឡានី ឱ្យមកបំភ្លឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៦។ រីឯលោកគី តិច ជាមេធាវីតំណាង អាណត្តិដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ត្រូវមកបំភ្លឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ក្នុងនាមជាដើមបណ្តឹង។

ដោយឡែកចំពោះដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោកព្រះរាជអាជ្ញារង លី សុផាណា ដែលកោះ ហៅលោកសម រង្ស៊ី បានបញ្ជាក់ថា “យើង លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះសម រង្ស៊ី ជាជនជាប់សង្ស័យ អាសយដ្ឋានផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ ៣០នាទីព្រឹក ដើម្បីស្តាប់ចម្លើយពីដំណើររឿង បណ្តឹងរបស់លោកមេធាវី គី តិច ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងសំណុំរឿងខាងលើមកជាមួយ ផង ប្រសិនបើមាន”។

ដីកាកោះនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៦ តាមរយៈមេធាវី តំណាងដោយអាណត្តិ លោកគី តិច បានដាក់ ពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នា ប្តឹងប្រធាន គណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និង សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកស្រី ថាក់ ឡានី ទាក់ទងនឹងការចោទថា សម្តេច និង រាជរដ្ឋាភិបាល ជាអ្នកនៅពីក្រោយខ្នងនៃឃាត- កម្មលើលោកបណ្ឌិតកែម ឡី។ នៅក្នុងបណ្តឹង នោះ បានប្តឹងសុំឱ្យតុលាការ ផ្តន្ទាទោសលោក សម រង្ស៊ី និងអ្នកស្រីថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារ សំណងជំងឺចិត្ត ក្នុងម្នាក់ៗ ចំនួន ១០០រៀល (មួយរយរៀល) ប៉ុណ្ណោះ។

ជាការកត់សម្គាល់ផងដែរ កាលពីវេលា ម៉ោងប្រមាណ៩ៈ៤០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ យោងតាមរបាយការណ៍របស់មន្ត្រី នគរបាលយុត្តិធម៌ បានឱ្យដឹងថា គណៈកម្មការ ប្រគល់ដីកាកោះ មានសមាសភាពលោកវរ- សេនីយ៍ត្រីម៉េង វិមានតារា អធិការរងនគរ- បាលខណ្ឌមានជ័យ  លោកអនុសេនីយ៍ទោគឹម កល្យាណ នាយរងផ្នែកនគរបាលយុត្តិធម៌ លោក អនុសេនីយ៍ឯកឡាច រតនា នាយរងប៉ុស្តិ៍ចាក់- អង្រែលើ លោកអនុសេនីយ៍ទោ អេង គឹមអាន នាយរងប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងលោក ប៉ែន តន មេភូមិរងព្រែកតាគង់២ បានប្រគល់ ដីកាកោះនេះ ឱ្យឈ្មោះសម រង្ស៊ី ជនជាប់សង្ស័យ មានអាសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២  ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ជាទីស្នាក់ការកណ្តាល បក្សសង្គ្រោះជាតិ។ ប៉ុន្តែក្នុងពេលនោះ បានជួប លោករៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ បាននិយាយថា ពុំមានអ្នកណា ម្នាក់មានសិទ្ធិទទួលដីកាកោះនោះទេ ដោយ ប្រាប់ឱ្យទាក់ទងមេធាវីរបស់លោកសម រង្ស៊ី តែ មិនប្រាប់ថា មេធាវីនោះឈ្មោះអ្វី ហើយមាន ទីស្នាក់ការនៅកន្លែងណា។

លោករៀល ខេមរិន្ទ្រ ក៏បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោក បញ្ជាក់ពីខ្លឹមសារនេះ នៅថ្ងៃនោះដែរថា “មន្ត្រីនគរបាលយុត្តិធម៌ បាន យកដីការកោះរបស់តុលាការមកប្រគល់ជូនលោក ប្រធានសម រង្ស៊ី ប៉ុន្តែយើងមិនអាចទទួលបាន ដោយយោងតាមច្បាប់ គ្មានសិទ្ធិទទួល ព្រោះ ពុំមានការប្រគល់សិទ្ធិពីសាមីជន។ ដូច្នេះយើង បានជម្រាបមន្ត្រីនគរបាល ឱ្យលោកអញ្ជើញទាក់- ទងជាមួយមេធាវីរបស់លោកប្រធានសម រង្ស៊ី ផ្ទាល់ ព្រោះនេះជាតួនាទីរបស់លោកមេធាវី ដែលបានទទួលសិទ្ធិត្រឹមត្រូវស្របច្បាប់ពីលោក ប្រធានសម រង្ស៊ី យើងគ្មានសិទ្ធិទេ”។

ចំពោះនីតិវិធីរបស់តុលាការយ៉ាងណា ទៀត ក្រោយចេញដីកាកោះនេះ អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា មិនអាចជម្រាបជូនបានទេ ដោយលោកបាន បញ្ជាក់ប្រាប់ “នគរធំ” ថា ជាកិច្ចការរបស់ តុលាការ។

លោកលី សុផាណា មានប្រសាសន៍ថា “បាទ! ហ្នឹងហើយអយ្យការសាលាដំបូងរាជ- ធានីភ្នំពេញ លោកបានចេញដីកាកោះហៅជន- ជាប់សង្ស័យទាំង២រូប ឱ្យចូលមកស្តាប់ចម្លើយ។ ដូច្នេះខ្ញុំសូមជម្រាបថា បានចេញដីកាកោះរួច ហើយៗចំពោះសំណួរថា ចូលឬមិនចូល ខ្ញុំមិន អាចឆ្លើយបានទេ វាអត់ទាន់ដល់ពេល អត់ទាន់ ដល់កាលបរិច្ឆេទដែលកំណត់ ហើយក៏ខាង តុលាការមិនអាចជម្រាបអំពីរឿងដែលមិនទាន់ កើតឡើងដែរ ព្រោះអាហ្នឹងវាពាក់ព័ន្ធទៅនឹង សេចក្តីសម្រេច”។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ពីខាងគណ- បក្សប្រឆាំង ចំនួន២រូបហើយដែលកំពុងជាប់ ឃុំក្នុងពន្ធនាគារព្រៃស គឺលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកអ៊ុំ សំអាន តំណាងរាស្ត្រកណបក្សសង្គ្រោះជាតិ។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី នៅមិនហ៊ានចូលស្រុក ដោយសារ មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ព្រម ទាំងកំពុងជាប់បណ្តឹងក្នុងតុលាការជាច្រើនករណី។ ឯប្រធានស្តីទី លោកកឹម សុខា ក៏បន្តឃុំខ្លួនឯង ក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ  មិនហ៊ានចេញក្រៅ ដោយសារបារម្ភពីការត្រូវ ចាប់ខ្លួន បន្ទាប់ពីត្រូវបានតុលាការសម្រេចចោទ ប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុងការ ចូលខ្លួន” ក្រោយពេលលោកមិនបានបង្ហាញខ្លួន តាមដីកាកោះរបស់តុលាការក្នុងឋានៈជាសាក្សី ក្នុងសំណុំរឿង “សញ្ចារកម្ម” ពាក់ព័ន្ធតំណាង- រាស្ត្រ២រូប នៃគណបក្សសង្គ្រោះជាតិគឺលោកតុ វ៉ាន់ចាន់ និងលោកពិន រតនា។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ទាក់ទងនឹងករណីលោកស្រីថាក់ ឡានី សមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន បានព្រមានថា នឹងមានការ ចាប់ខ្លួន ប្រសិនបើលោកស្រី ហ៊ានឆ្លងដែនទៅ ក្រៅប្រទេស ដោយសម្តេចប្រកាសថា ត្រូវតទល់ ជាមួយគ្នាតាមផ្លូវច្បាប់ ហ៊ានស៊ី ហ៊ានសង ហ៊ាន ផ្លោះរបង ហ៊ានជាប់គុក។

ទោះយ៉ាងណា លោកសម រង្ស៊ី និងលោកស្រីថាក់ ឡានី មិនអាចទាក់ទងសុំមតិយោបល់ បំភ្លឺជុំវិញដីកាកោះរបស់តុលាការ ពាក់ព័ន្ធបណ្តឹង របស់ប្រមុខរាជរដ្ឋាភិបាលបានទេ កាលពីម្សិល មិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES