ជំទប់​ឃុំ នាំស្រី​ចូល​ផ្ទះ​សំណាក់​ដួល​បែក​ក្បាល ខ្លាច​ប្រពន្ធ​ដឹង ប្រឌិត​ថា​ចោរ​ប្លន់

0
324

ខេត្តកំពង់ចាម ៖ បុរសវ័យកណ្តាលម្នាក់ ជាជំទប់ទី១ ឃុំតាំងក្រសាំង មកពីគណបក្ស សង្គ្រោះជាតិ បានលួចលាក់ នាំស្រីក្មេងឡើង ផ្ទះសំណាក់ ដើម្បីរួមរ័កមេត្រី លុះរអិលជើង ដួលបែកក្បាលនៅមុខបន្ទប់ទឹកផ្ទះសំណាក់ ភ័យ ខ្លាចបែករឿងដឹងដល់ប្រពន្ធនាំមានបញ្ហាវែង ឆ្ងាយ ក៏ប្រឌិតរឿងថា ត្រូវចោរប្លន់បាញ់ចំក្បាល និងប្លន់យកលុយទៅវិញ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ “ហេងលាភ ដាណែត ត្រជាក់ចិត្ត” មានទីតាំង នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។

បុរសដែលលួចនាំស្រីឡើងផ្ទះសំណាក់ ដួលបែកក្បាល ខ្លាចប្រពន្ធដឹង ប្រឌិតរឿងថា ចោរប្លន់នោះ មានឈ្មោះផង ភឺន អាយុ៥៣ឆ្នាំ ប្រកបរបរដើរទិញគោ និងមានតួនាទីជាជំទប់ ទី១ ឃុំតាំងក្រសាំង និងមានលំនៅក្នុងភូមិ ក្រដាសខ ឃុំតាំងក្រសាំង ស្រុកបាធាយ។ ចំណែកនារីវ័យក្មេងជាស្រីស្នេហ៍ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញបុរស ឈ្មោះផង ភឺន បាននាំនារីវ័យក្មេងម្នាក់ ចូល ទៅដេករួមរ័កមេត្រីនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ “ហេងលាភ ដាណែតត្រជាក់ចិត្ត” ដែល មានទីតាំងនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ស្រាប់តែអកុសល នៅពេលចេញមកវិញ ក៏ រអិលជើងដួលបោកក្បាលនៅមុខបន្ទប់ទឹកផ្ទះ- សំណាក់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោច ខ្លួនតែម្តង។

ប្រភពដដែលបន្តថា នៅពេលកើតរឿង អកុសលបែបនោះ បុរសឈ្មោះផង ភឺន ភ័យ ខ្លាចប្រពន្ធដឹងរឿងដែលខ្លួនលួចលាក់នាំស្រី ក្មេងឡើងផ្ទះសំណាក់រួមរ័កមេត្រី ក៏បែកគំនិត ប្រឌិតរឿងថា ខ្លួនត្រូវបានចោរបាញ់ចំក្បាល ប្លន់យកទាំងលុយថ្លៃលក់គោទៅបាត់អស់គ្មាន សល់ ប៉ុន្តែតាមការពិតរបួសនោះ គឺដោយសារ ដួលបោកក្បាលក្នុងបន្ទប់ទឹកផ្ទះសំណាក់។ ចំណែក ប្រាក់ថ្លៃលក់គោ គឺបុរសនោះបានឱ្យទៅនារីជា ស្រីស្នេហ៍របស់ខ្លួនអស់ទៅហើយ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នគរបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មកថា មានករណីបាញ់ប្លន់ លោកក៏បានបញ្ជាឱ្យសមត្ថ- កិច្ចជំនាញបានសហការជាមួយកម្លាំងសមត្ថ- កិច្ចមូលដ្ឋាន ចុះស្រាវជ្រាវជាបន្ទាន់ដល់ទីតាំង កើតហេតុ និងបានសាកសួរម្ចាស់ផ្ទះសំណាក់ ខាងលើ និងនារីជាស្រីស្នេហ៍ ទើបបែកធ្លាយថា តាមពិតគ្មានករណីប្លន់អ្វីនោះទេ តែបុរសខាង លើ បានលួចនាំស្រីស្នេហ៍ឡើងផ្ទះសំណាក់រួមរ័ក លុះពេលរួចរាល់ ដើរចូលបន្ទប់ទឹក ក៏រអិលជើង ដួលបោកបែកក្បាល ទើបធ្វើឱ្យបុរសខាងលើ ភ័យខ្លាចប្រពន្ធដឹង ក៏ប្រឌិតរឿងថា មានចោរ ប្លន់ខ្លួនទៅវិញ។

លោកស្នងការបញ្ជាក់ថា ក្រោយពីប្រឌិត រឿងរ៉ាវរួច បុរសដែលប្រឌិតរឿងខាងលើនេះ បានរត់គេចខ្លួនបាត់ មិនដឹងជាទៅដល់ទីណា ហើយពេលនេះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ នាំខ្លួនមកធ្វើការសាកសួរបន្ថែមទៀត ឱ្យបាន ច្បាស់លាស់ ៕