Thursday, April 25, 2024
Homeព័ត៌មានជាតិគ្រូពេទ្យ​តូច​ចិត្ត​ឈឺ​ច្រើន ចង​ក​ស្លាប់ ចោល​ប្រពន្ធ​កូន

គ្រូពេទ្យ​តូច​ចិត្ត​ឈឺ​ច្រើន ចង​ក​ស្លាប់ ចោល​ប្រពន្ធ​កូន

ខេត្តកណ្តាល ៖ បុរសជាគ្រូពេទ្យវ័យកណ្តាល ម្នាក់ តូចចិត្តនឹងកើតមានជំងឺប្រចាំកាយព្យាបាល មិនជា បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើក ច្រើនសាមកហើយ តែត្រូវប្រពន្ធកូន និងសាច់ ញាតិប្រទះឃើញជួយសង្គ្រោះទាន់ពេល ប៉ុន្តែចុង ក្រោយ នៅពេលដែលក្រុមគ្រួសារភ្លេចខ្លួនបន្តិច ស្រាប់តែជនរងគ្រោះ បានលបចងកបណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធកូន ឱ្យរស់នៅកំព្រាឯកា។

ករណីបុរសជាគ្រូពេទ្យតូចចិត្តឈឺច្រើន សម្រេចចិត្តចងកស្លាប់ចោលប្រពន្ធកូននេះ បានកើតមានឡើង កាលពីវេលាម៉ោង៥និង ៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះសម សាយ អាយុ៥០ឆ្នាំ មុខរបរ គ្រូពេទ្យនៅមណ្ឌលសុខភាពស្វាយរលំ និងមាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធរបស់ជនរង- គ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ប្តីរបស់ គាត់ (ជនរងគ្រោះ) ធ្លាប់បានព្យាយាមធ្វើអត្ត- ឃាតប៉ុន្មានដងរួចមកហើយ តែមិនបានសម្រេច ព្រោះតែពួកគាត់ជាប្រពន្ធកូន រួមនិងសាច់ញាតិ ព្រមទាំងអ្នកជិតខាង តែងប្រទះឃើញ ជួយ សង្គ្រោះទាន់ពេលរហូត។ ចំណែកមូលហេតុ ដែលប្តីនេះចេះតែប៉ងសម្លាប់ខ្លួនបែបនេះ ក៏ ព្រោះតែគាត់តូចចិត្តនឹងខ្លួនឯងជាគ្រូពេទ្យ តែ កើតមានជំងឺប្រចាំកាយ ព្យាបាលមិនជា។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា លុះ មកដល់ថ្ងៃកើតហេតុ ខណៈដែលគាត់និងកូនៗ កំពុងរវល់ភ្លេចខ្លួន ស្រាប់តែប្តីបានលបទៅចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះបាយតែម្តង រហូត ដល់ពេលគាត់ដើរចូលផ្ទះបាយ រៀបចំដាំស្លហូប ស្រាប់តែប្រទះឃើញប្តីបានចងកស្លាប់បាត់ទៅ ហើយ ក៏ស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិត ខាង ស្ទុះមកជួយស្រាយចំណងទម្លាក់សពចុះ មកដាក់នៅលើគ្រែមុខផ្ទះ បំណងជួយសង្គ្រោះ  តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ទើបគាត់ប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេក- ទេសនិងវិទ្យាសាស្ត្រក្រុងតាខ្មៅ បានចុះទៅ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើខ្សែអង្រឹងពណ៌ត្រេអ៊ី ប្រវែង ១,៣០ម៉ែត្រ ចងកភ្ជាប់នឹងធ្នឹមផ្ទះបាយ បណ្តាល ឱ្យដាច់ខ្យល់ស្លាប់តែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

ដោយ ៖ សិលា

RELATED ARTICLES