Wednesday, April 17, 2024
Homeព័ត៌មានជាតិបែក​​ថ្នាំ​ ​កាន់​​​កាំបិត ​​ពូថៅ​ ​ដេញ​​កាប់​នាយក​សាលា​​ និង​ប៉ូលិស​ ​​របួស​៣​នាក់​​

បែក​​ថ្នាំ​ ​កាន់​​​កាំបិត ​​ពូថៅ​ ​ដេញ​​កាប់​នាយក​សាលា​​ និង​ប៉ូលិស​ ​​របួស​៣​នាក់​​

ខេត្ដកណ្តាល៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថា បែកថ្នាំបានកាន់កាំបិត ពូថៅ និងចបជីក ស្រែកឡូឡារត់ចូលទៅក្នុងវិទ្យាល័យហ៊ុនសែនត្រើយស្លា ចាប់នាយកសាលាក្របួច.កអាវយកកាំបិតវាយបណ្តាលឲ្យរងរបួស ។ មិនតែប៉ុណ្ណោះបុរសបែកថ្នាំរូបនេះបានវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងសាលានិងវាយម៉ូតូ២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ធ្វើឲ្យសិស្សដែលកំពុងរៀនមានការភ័យខ្លាចយ៉ាងខ្លាំង ។ អ្វីដែលដែលនឹកស្មានមិនដល់ពេលសមត្ថកិច្ចនគរបាលចុះទៅបង្រ្កាប បុរសរូបនេះបានព្យាយាមតបតទៅលើសមត្ថកិច្ច បណ្តាលឲ្យលោកអធិការរងនគរបាលស្រុកស្អាងម្នាក់រងរបួសផងដែរ ។

ករណីបុរសបែកថ្នាំបង្កការអុកឡុកនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបរិវេនវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ស្ថិតភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាលោកអនុសេនីយ៍ទោ ពុយ ទ្រី បានឲ្យដឹងថា បុរសបែកថ្នាំបង្កការអុកឡុក ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ ប្រិយ ណុប ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ចំនួន០១, កាំបិតបុ័ងតោចំនួន០១, ពូថៅចំនួន០១, ចបជីកចំនួន០១, ដែកជុំនិកចំនួន០១ និងចបចក់ចំនួន០១ផងដែរ ។

dfvfhssd
ជនរងគ្រោះទាំង៣នាក់

ដោយឡែកជនរងគ្រោះមានគ្នា៣នាក់ ទី១-ជាអធិការរងនគរបាលស្រុកស្អាង ទី២-ជានាយយកសាលា គឺលោក សុខ ពៅ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ទី៣-ជាគ្រូបង្រៀន គឺលោក គុណ សុភា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ។

លោកអនុសេនីយ៍ទោ ពុយ ទ្រី បានបន្តថា សម្ភារៈដែលរងការខូចខាតរួមមាន៖ ម៉ូតូ០២គ្រឿង ១គ្រឿងហុងដាS.H ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1O-7080 ១គ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ប្រផេះ គ្មានស្លាកលេខ, កុំព្យូទ័រ០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿងម៉ាកSAMSUNG GALAXY A8 និងវិទ្យុទាក់ទងចំនួន០១គ្រឿងផងដែរ ។

fgbffg
ជនបែកថ្នាំ ពេលសមត្ថកិច្ចបង្ហាញមុខ រួមនឹងវត្ថុតាង

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋឃើញជនសង្ស័យមានសភាពខុសប្លែកពីធម្មតាស្រែកឡូឡាកាន់កាំបិតប៉័ងតោរត់ចូលទៅក្នុងវិហ៊ាចាស់វត្តស្លាកេត្ត ។ មួយសន្ទុះក្រោយមកជនសង្ស័យបានកាន់កាំបិតផ្គាក់ និងពូថៅ រត់ចូលទៅក្នុងវិទ្យាល័យហ៊ុន សែន ត្រើយស្លា ។ ពេលទៅដល់ជនសង្ស័យបានចាប់ក្របួច.កអាវលោកនាយកសាលាដែលកំពុងសម្រាកនៅក្នុងបន្ទប់វាយដោយខ្នងកាំបិតបណ្តាលឲ្យរងរបួស និងបានបន្តវាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងសាលានិងម៉ូតូ២គ្រឿងរងការខូចខាតយ៉ាងដំណំ ធ្វើឲ្យសិស្សសាលាមានការភ័យខ្លាចយ៉ាងខ្លាំង ។

លោក ពុយ ទ្រី បានបញ្ជាក់ទៀតថា ក្រោយពីមានហេតុការណ៍កើតឡើងលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅអន្តរាគមន៍ ខណៈទៅដល់បុរសបែកថ្នាំមានភាពកាចសាហាវនោះបានដេញកាប់ទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ បណ្តាលឲ្យត្រូវចំវិទ្យុទាក់ទងរងការខូចខាត តែសំណាងល្អមិនមានរបួស។ ដោយឃើញពីភាពកាចសាហាវនេះ លោកបានរាយការណ៍ជូនលោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុក សុំកម្លាំងអន្តរាគមន៍ជួយបន្ថែមទៀត ។ ពេលកងកម្លាំងចុះទៅដល់ព្យាយាមលួងលោមយ៉ាងណាក៏ជនសង្ស័យនៅតែមិនស្តាប់ ទើបសមត្ថកិច្ចសម្រេចចិត្តប្រើប្រាស់ដំបងវាយជនសង្ស័យឲ្យធ្លាក់កំបិតពីដៃ គ្រានោះជនសង្ស័យបានដេញកាប់ទៅលើលោកអធិការរងបណ្តាលឲ្យលោករអិលជើងដួលទៅលើដី ខណៈនោះជនសង្ស័យយាកាំបិតរកកាប់បន្ថែមតែត្រូវបានកម្លាំងសមត្ថកិច្ចយកដំបងខ្ទាស់ជាប់ ទើបមិនបណ្តាលឲ្យលោកអធិការរងៗរបួសធ្ងន់ ។

ជនសង្ស័យត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបញ្ជាឲ្យសមត្ថកិច្ចនគរបាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមណិតិវិធីច្បាប់ ៕

សិលា

RELATED ARTICLES