Friday, March 29, 2024
Homeព័ត៌មានជាតិស្រវឹង​​បើក​រថយន្ដ​​​ដឹក​​ស្រី​​ស្នេហ៍​ ​បុក​រះ​អ្នក​លក់​សាំង​ និង​ទូ​ATM​ ផ្អើលទាំងយប់

ស្រវឹង​​បើក​រថយន្ដ​​​ដឹក​​ស្រី​​ស្នេហ៍​ ​បុក​រះ​អ្នក​លក់​សាំង​ និង​ទូ​ATM​ ផ្អើលទាំងយប់

ភ្នំពេញ៖ បុរសជាអ្នកមានលុយកាក់ម្នាក់ បើករថយន្តសេរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ ដឹកស្រីស្នេហ៍ បើកក្នុងល្បឿនលឿនដូចហោះព្រមទាំងមានជាតិស្រវឹងក្នុងខ្លួនផងដែរ បានជ្រុលចង្កូតទៅបុកខឿនសួនច្បារ និងបន្តទៅបុកអ្នកលក់សាំង និងភេសជ្ជះតាមចិញ្ចើមផ្លូវរងរបួសធ្ងន់ ហើយជ្រុលទៅបុកម៉ាស៊ីនATM របស់ធនាគា ភ្នំពេញពានិជ្ជធ្វើឲ្យខូចខាត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា តាមបណ្តោយផ្លូវព្រសីហនុ កែងនិងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។

fdgvsdh
ស្រ្ដីរងគ្រោះ ត្រូវអ្នកឃើ់ញហេតុការណ៍ជួយសង្រ្គោះ

សាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក តូយូតា ហាយប្រីដ ពណ៍ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-3985 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណព្រមទាំងមានដឹកនារីម្នាក់ផងដែរ បានបើករថយន្តលឿនដូចព្រួញ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទឹសដៅពីលិចទៅកើត ពេលរថយន្តបើកមកដល់កែងផ្លូវសុធារស់ រថយន្តបានបុកខឿនសួនច្បារ ធ្វើឲ្យរថយន្តបោកទៅខាងស្តាំដៃបុករះកន្លែងលក់សាំងដប តាមផ្លូវ បណ្តាលអោយអ្នកលក់សាំងម្នាក់គៀបជាប់នៅក្រោមរថយន្តរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកម៉ាសីនដកប្រាក់ របស់ធនាគារភ្នំពេញពានិជ្ជ បែកកញ្ចក់ខ្ទេចអស់ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញស្រ្តីម្នាក់ដែលរួមដំណើរក្នុងរថយន្តបានចុះពីរថយន្តឡើងជិះរ៉ឺម៉កម៉ូតូចេញទៅបាត់ សល់តែអ្នកបើកបរដើរទ្រេតទ្រោត ស្រែកថា គេជាសម្ថកិច្ច អ្នកណាធ្វើអីគេ ។

cfgfdfsd
ពលរដ្ឋចោមរោមមើលហេតុការណ៍

សាក្សីបន្តទៀតថា សំណាងណាស់ដែលនគរបាលទៅដល់កន្លែងកើតហេតុ មុននិងបាននាំខ្លួនជនបង្កទៅប៉ុស្តិ៍ បើយឺតតែបន្តិចម៉្លេះជនបង្ករត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបាត់ទៅហើយ ព្រោះជនបង្កររូបនោះធ្វើប្ញកពារច្រងេងច្រងាង អាងខ្លួនឯងជាអ្នកមានលុយ ។

dsfvdsg
បុរសជាតៃកុងរថយន្ដបង្កហេតុ

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ភ្លាមៗ រីឯជនបង្ករមិងរថយន្តត្រូវបានសម្ថកិច្ចមូលដ្ឋានប្រគល់ឲ្យខាងជំនាញ បញ្ចូនទៅការិយាល័យចរាចរជើងគោករាជធានីធ្វើការដោះស្រាយតាមនិតិវិធី ។ ប្រជាជនជាច្រើនបានសំណូមពរដល់សម្ថកិច្ចមេត្តាដាក់ទោសឲ្យធ្ងន់ធ្ងរដល់ជនបង្ករដែលបើកបរក្នុងស្ថានភាពស្រវឹង ព្រោះវាល្មើសនិងច្បាប់ចរាចរជើងគោកថ្មី ម្យ៉ាងទៀតជនបង្ករបានបញ្ចេញប្ញកពារមើលងាយដល់ជីវិតអ្នកដ៏ទៃ ហាក់បីដូចជាជីវិតមនុស្សមានលក់តាមទីផ្សារអញ្ចឹង អាងមានប្រាក់បុកគេស្លាប់បង់លុយជាការស្រេច ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES