ដោត​ខ្សែ​ម៉ូទ័រ​កាត់​ការ៉ូ​​ឆ្លង​ចរន្ត​ ឆក់​គ្រូ​បង្រៀន​​​ម្នាក់​ស្លាប់​ ​

0
335
fgdssd
ជនរងគ្រោះ ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យ

ខេត្ដតាកែវ៖ គ្រូបង្រៀនម្នាក់ ដោតខ្សែម៉ូទ័រកាត់ការ៉ូ ស្រាប់តែឆ្លងចរន្តអគ្គិសនីតាមព្រីដែលបែករំលួស បណ្ដាលឲ្យឆក់ស្លាប់ ខណៈបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រសាំង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

លោកអធិការ បានបន្តថា ជនរងគ្រោះមានឈ្មោះ ម៉ាត់ ទិត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ មុខរបរគ្រូបង្រៀន រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយពេលទទួលបានដំណឹងភ្លាម កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវពិនិត្យសាកសព និងកន្លែងកើតហេតុ សង្កេតឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

វណ្ណ វុធ