Thursday, April 25, 2024
Homeព័ត៌មានជាតិឪពុក​ដេក​យូរ ​កូន​ចូល​ទៅ​ដាស់ ​ស្លាប់​រឹង​ស្ដូក​

ឪពុក​ដេក​យូរ ​កូន​ចូល​ទៅ​ដាស់ ​ស្លាប់​រឹង​ស្ដូក​

ភ្នំពេញ៖ បុរសម្នាក់ស្វិតជើងទាំងសងខាងសម្រាន្ដលង់លក់ ដាក់ដៃប៉ះលើព្រីភ្លើងសម្រាប់ដោតឌុយស្តាប់វិទ្យុបណ្តាលឲ្យឆក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា នៅក្នុងផ្ទះលេខB៥៨ ក្នុងបូរីឬស្សីកែវ  ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សពបុរសដែលឆក់ខ្សែភ្លើងស្លាប់មានឈ្មោះ ជា ចំរើន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ចាស់ជរា ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

sdffddfs
សមត្ថកិច្ចកំពុងសាកសួរកូនជនរងគ្រោះ

បើតាមប្រភពព័ត៌មានពីកូនប្រុសពៅមានឈ្មោះ ជា បញ៉ារិទ្ធ  អាយុ២០ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានឲ្យដឹងថា ឪពុក របស់គេមានជម្ងឺស្វិតជើងទាំងសងខាងដើរអត់រួចជាច្រើនឆ្នាំមកហើយ ហើយជម្ងឺនេះជាជម្ងឺតំណពូជ ព្រោះឪពុករបស់គាត់មានបងប្អូនភ្លោះដល់ពេលចាស់បានធ្លាក់ខ្លួនស្វិតជើង ដើរអត់រួចរហូតស្លាប់បាត់ទៅហើយ ។ មុនពេលកើតហេតុ បងៗបានចេញទៅធ្វើការអស់នៅសល់តែរូបគេនៅជាមួយឪពុក ហើយជារៀងរាល់ព្រឹកតែងតែលើកឪពុករៀបចំងូតទឹកស្លៀកខោអាវរួចហើយលើកដាក់លើរទេះរុញឱ្យរូបគាត់ទៅហូបកាហ្វេជារៀងរាល់ថ្ងៃ ។

ប្រភពដដែលបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុមិនឃើញឳពុកភ្ញាក់ពីព្រឹកក៏មានការងឿងឆ្ងល់បានដើរទៅដាស់ តែមិនលឺមាត់ឪពុកឆ្លើយតបរួចរូបគេបានទៅរុញទ្វារបន្ទប់របស់ឳពុកខ្លួន ស្រាប់តែឃើញដៃខាងឆ្វេងរបស់ឪពុកដាក់នៅលើព្រីភ្លើងដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ។

dffdfdd
ផ្ទះកើតហេតុ

បន្ទាប់ពីឃើញបែបនេះកូនប្រុសពៅបានទូរស័ព្ទទៅបងស្រីឲ្យមកមើល រួចក៏បានរាយការណ៍ទៅប្រាប់ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកផ្ទះកើតហេតុខាងលើ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ក្រុមគ្រួសារបានអះអាងថា ការស្លាប់របស់ឪពុកខ្លួន គឺដោយសារតែឆក់ខែ្សភ្លើង ហើយក្រុមគ្រួសារមិនបានប្តឹងដល់អ្នកណាម្នាក់នោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល និងបានធ្វើកំណត់ប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះខាងកើត ៕

កែវ  ឈីម

RELATED ARTICLES