តុលាការ​​សម្រេច​​ឃំុខ្លួន​​អ្ន​ក​​ស្រី​​ទេព វន្នី ពាក់​​ព័ន្ធ​​យុទ្ធ​​នា​​ការ​ ‍ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ

0
460

ភ្នំពេញ ៖ សកម្មជនដីធ្លីបឹងកក់២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនក្រោយដឹកនាំសកម្មភាពយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” គឺអ្នកស្រីទេព វន្នី និងអ្នកស្រីបូវ សោភា កាលពីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រូវបានបញ្ជូន ខ្លួនទៅតុលាការហើយត្រូវបានចៅក្រមសម្រេច ឱ្យឃុំខ្លួននៅពន្ធនាគារក្រោមបទចោទញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកលី សុផាណា ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ថា បន្ទាប់ពីលោកកែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរលើ អ្នកស្រីទេព វន្នី និងបូវ សោភ ចប់រួចរាល់ បានសម្រេចចោទប្រកាន់ពីបទ “ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌរួច ក៏បានបញ្ជូនសំណុំរឿង ទៅចៅក្រមជំនុំជម្រះ។ បន្ទាប់មកលោកពេជ្រ វិជ្ជាធរចៅក្រមជំនុំជម្រះបានបើកសវនាការ ជំនុំជម្រះលើជនជាប់ចោទទាំង២នាក់ តាមនីតិ- វិធីបង្គាប់ឱ្យបង្ហាញខ្លួនភ្លាមក្រោមបទចោទ ខាងលើ។
លោកព្រះរាជអាជ្ញារង បានបន្តថា ក្រោយ ពេលដំណើរការរបស់សវនាការនៅរសៀលថ្ងៃ ដដែលនោះ ចៅក្រមជំនុំជម្រះ បានសម្រេចឃុំ ខ្លួនជនជាប់ចោទទាំង២នាក់ (ទេព វន្នី និងបូវ សោភា) ទៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំបន្តសវនាការ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់ទាំង ២នាក់នេះ គឺអ្នកស្រីទេព វន្នី និងបូវ សោភា ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូន- ពេញ ចុះទៅឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណ៉ដែលពួកគេបាន និងកំពុងធ្វើ សកម្មភាពយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដោយ សកម្មភាពនាពេលនោះ មិនត្រឹមតែប្រើរូបភាព ជាលក្ខណៈប្រមូលផ្តុំនោះទេ គឺពួកគេបានធ្វើ រួបត្លុកជាមនុស្ស ដោយសរសេរថា មន្ត្រីពុករលួយតុលាការអ្នកបញ្ជាសម្លាប់ និងឃាតករ ហើយបានយករូបត្លុកទាំងនេះកប់នៅក្នុងរណ្តៅ ដែលជីករួច ស្ថិតនៅទីតាំងបឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។
មានស្ត្រីជនបរទេសម្នាក់ ក៏ប្រឈមនឹង ការបណ្តេញចញពីកម្ពុជា នៅពេលជនបរទេស នោះទៅចូលរួមតវ៉ាឱ្យមានការដោះលែងសកម្មជនទាំងពីរ ជាមួយប្រជាពលរដ្ឋសហគមន៍ នៅ មុខអធិការដ្ឋាននគរបាលដណ្ឌដូនពេញ និង រកឃើញថា ស្ត្រីអេស្ប៉ាញរូបនោះ ពុំមាន ទិដ្ឋាការស្របច្បាប់។
សម្រាប់តំណាងសហគមន៍បឹងកក់ និង មជ្ឈដ្ឋានមួយចំនួន បានសម្តែងការមិនសម្បាយ ចិត្តចំពោះការអនុវត្តនីតិវិធីរបស់តុលាការលើ សកម្មជនទាំងពីរនាក់នោះ ព្រោះសម្អាងថា មិនបានធ្វើខុសច្បាប់ គ្រាន់តែប្រើសិទ្ធិសេរីភាព ទាមទារឱ្យមានផ្តល់យុត្តិធម៌សង្គម។
ទោះបីយ៉ាងណា មន្ត្រីរាជរដ្ឋាភិបាល បាន លើកឡើងថា ការឃាត់ខ្លួនអ្នកទាំងនោះ គ្មាន អ្វីប្លែកទេ ព្រោះអ្នកទាំងនោះជាក្រុមប្រឆាំង ឬអង្គការចាត់តាំង មានសកម្មភាពជាប្រព័ន្ធ ដែលទទួលកម្រៃពីភ្នាក់ងារបរទេស។ ដូច្នេះ រដ្ឋាភិបាល មិនអនុញ្ញាតឱ្យបរទេសណាមួយបង្កើត ឬរៀបចំនូវអង្គការសកម្មភាពណាមួយដែល អាចចាត់ទុកថា ជាការរំលោភដល់សន្តិសុខជាតិ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទិស្តីការ គណៈរដ្ឋមន្ត្រី បានសរសេរ នៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ថា “គោរពជូនបណ្តោញ សារព័ត៌មាន និងប្រិយមិត្ត FBFs អាស្រ័យ ដោយអ្នកសារព័ត៌មានអន្តរជាតិ ក៏ដូចជាជាតិ បានសួរខ្ញុំថា ហេតុដូចម្តេចបានជាអាជ្ញាធរកម្ពុជា បានធ្វើការហាមឃាត់ ក៏ដូចជាវិធានការក្នុងការ ឃាត់ខ្លួនសកម្មជន ដែលធ្វើសកម្មភាពថ្ងៃចន្ទ ពណ៌ខ្មៅ? ចម្លើយរបស់ខ្ញុំ គឺរូបភាពទាំងក្រោម នេះ អង្គការចាត់តាំងដែលជាជនបរទេសបាន ប្រើប្រាស់កម្ពុជាជាសមរភូមិចលនាសកម្មជន ប្រឆាំង នឹងរដ្ឋអំណាច មិនត្រឹមតែទៅប្រតិ- បត្តិការ នៅក្នុងកម្ពុជាទេ ក៏ប៉ុន្តែនៅក្នុងតំបន់ អាស៊ាន ក៏ដូចជាក្នុងតំបន់ដទៃទៀត។ មិនត្រឹម តែចាត់តាំង និងរៀបចំផែនការសកម្មភាពនោះ ទេ គឺមានភ្នាក់ងារបរទេសក្នុងរូបភាពជាអង្គការ មិនមែនរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ក្នុងកិច្ចការឃោសនាបន្តផងដែរ។ ខ្ញុំសង្កេតឃើញ ជនបរទេសមួយចំនួនក៏ក្លែងបន្លំអត្តសញ្ញណ ជាភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវ ឬក៏ ដទៃទៀត ដើម្បីយកឱកាសគ្រប់គ្រង និងវាយ តម្លៃនៃកិច្ចប្រតិបត្តិការរបស់ខ្លួន។ នៅពេល មានសកម្មភាពតវ៉ា ក្រុមនោះតែងតែយកមនុស្ស ដែលងាយរងគ្រោះ ធ្វើជារនាំង និងជាខែល ដើម្បីយកលេសដាក់បន្ទុកទៅលើសមត្ថកិច្ច បង្ក្រាប “ស្ត្រីចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ”។ នៅក្នុងហេតុផលនេះ ខ្ញុំជឿជាក់ថា ស្ថានទូត បរទេស គួរតែប្រកាសដល់ពលរដ្ឋរបស់ខ្លួន មិន ត្រូវចូលរួមការងារ ឬសកម្មភាពណាមួយដែល ប្រឆាំងនឹងច្បាប់ ឬក៏កាតព្វកិច្ចរបស់ខ្លួនឡើយ។ ក្នុងនាមរដ្ឋអធិបតេយ្យ និងឯករាជ្យ រដ្ឋាភិបាល មានកាតព្វកិច្ចគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ប្រទេសរបស់ខ្លួន តាមច្បាប់ជាធរមាន។ ជនបរទេសណាមួយប្រឆាំងនឹងកាតព្វកិច្ចរបស់ អាជ្ញាធរ វិធានត្រូវបានអនុវត្តដោយម៉ឺងម៉ាត់។ យើងខ្ញុំក៏សូមឱ្យរាល់សកម្មជនគ្រប់វិស័យ បញ្ចប់ នូវសកម្មភាព យកកុមារ កុមារីជាអាវុធដើម្បី ប្រឆាំងនឹងរដ្ឋអំណាច ឬជាទិដ្ឋភាពពាណិជ្ជកម្ម ដើម្បីការចាប់អារម្មណ៍ពីសាធារណមតិ អាស្រ័យ កុមារ កុមារីទាំងនោះ ទទួលបានការរំលោភ សិទ្ធិរបស់ពួកគេ។ ម៉្យាងវិញទៀត មានតែក្រុម ឧទ្ទាម ឬក្រុមភេរវកម្មនោះទេ ដែលគេយក កុមារ កុមារី ជាឈ្នាន់ និងបម្រើសកម្មភាព របស់គេ។ ហើយការធ្វើបែបនេះ ក្រុមទាំងអស់ នោះ គឺកំពុងអប់រំកុមារ កុមារី នូវអំពើហិង្សា បន្តបំបែកបំបាក់សង្គមទៅអនាគតទៀត។ ហើយ ខ្ញុំក៏មិនជឿថា UN មិនមែនជាអង្គការចាត់តាំង ឬជួយឧបត្តម្ភថវិកាសម្រាប់សកម្មភាព ក្នុងការតតាំង ប្រឆាំងនឹងរាជរដ្ឋាភិបាល ទោះបី សកម្មជនទាំងអស់នោះបានលើកទង់អង្គការ- សហប្រជាជាតិ នៅពេលគេធ្វើសកម្មភាពនោះ ទេ។ ក៏ប៉ុន្តែខ្ញុំពុំទាន់ទទួលបាននូវសេចក្តីប្រកាស ច្រានចោលនូវសកម្មភាពនេះនៅឡើយដែរ។ សូមជម្រាបថា អាជ្ញាធរ នឹងចាត់វិធានការ ម៉ឺងម៉ាត់ និងអំពាវនាវដល់អង្គការ ឬស្ថាប័ន ពាក់ព័ន្ធនឹងកុមារ សូមមេត្តាចាត់វិធានការ តាមសមត្ថកិច្ច ឬជាសកម្មភាពលូកលាន់ដល់ បញ្ហាផ្ទៃក្នុងប្រជាជាតិដទៃ ដែលបានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ជាធរមានរួច ហើយ”៕