Friday, March 29, 2024
Homeព័ត៌មានជាតិ​ឆេះ​ក្លឹប​កម្សាន្ដ​និង​ខារ៉ាអូខេ​អាវតា នៅ​ខណ្ឌ​ដូន​ពេញ ផ្អើល​ទាំង​យប់​

​ឆេះ​ក្លឹប​កម្សាន្ដ​និង​ខារ៉ាអូខេ​អាវតា នៅ​ខណ្ឌ​ដូន​ពេញ ផ្អើល​ទាំង​យប់​

ភ្នំពេញ៖ ក្លឹបកម្សាន្ដមួយកន្លែងដែលគេចាក់សោរបិទទ្វារទុកចោលជាយូរមកហើយ ស្រាប់តែមានផ្សែងបង្ក ជាអណ្តាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៦ ខែសីហា នៅចំណុចក្លឹបកម្សាន្តនិងខារ៉ាអូខេ អាវតា ត្រង់ផ្លូវ១៥៨ កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

dvgfdfsfsd
ភ្លើងកំពុងឆាបឆេះក្នុងក្លឹប

តាមសំដីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងឆេះចេញពីក្នុងក្លឹបកម្សាន្ដ អាវតា ដែលគេបោះបង់ចោល ជាយូរមកហើយព្រមទាំងមានចាក់សោបិទជិតថែមទៀតផង ស្រាប់តែឃើញមានហុយផ្សែងចេញពីក្នុងក្លឹប ធ្វើឲ្យសន្តិសុខដែលយាមនៅក្បែរនោះ បានទូរស័ព្ទរាយការណ៍ប្តឹងសម្ថកិច្ចមូលដ្ឋាន ហើយក៏នាំគ្នាគាស់ទ្វារ ដើម្បីទំលុះចូលទៅខាងក្នុង ។ បន្ទាប់ពីគាស់ទ្វាររបើកហើយក៏ឃើញមានអណ្តាតភ្លើងឆេះចេញពីខាងក្នុង ភ្លាមៗនោះសម្ថកិច្ចក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់រាជធានីដើម្បីមកជួយអន្តរាគមន៍ ។

fasfddfsd
ក្រុមពន្លត់អគ្គិភ័យ កំពុងពិនិត្យទីតាំងកើតហេតុ

បើតាមសម្តីសម្ថកិច្ចបានសន្តិដ្ឋានជាជំហានដំបូងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងប្រហែលជាមកពីកម្ដៅក្នុងអាគារប៉ះជាមួយជ័រ និងអេប៉ុងដែលគេបោះចោលទើបបង្កើតបានជាអណ្តាតភ្លើង ។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់ តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ។

fgdfdfs
កម្លាំងPM គាស់ទ្វារក្លឹប ដើម្បីឲ្យក្រុមពន្លត់ ចូលបាញ់ទឹក

អគ្គីភ័យនេះមានការបាញ់ពន្លត់អស់រយៈពេលជាងកន្លះម៉ោងទើបបានរលត់ទាំងស្រុងនៅវេលាម៉ោង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ខែសីហាឆ្នាំ២០១៦ ដោយប្រើប្រាស់ទឹក អស់ចំនួន៤គ្រឿង ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES