Wednesday, April 24, 2024
Homeព័ត៌មានជាតិឆេះផ្ទះមួយខ្នង ទាំងយប់ទៀតហើយ នៅស្រុកស្ទឹងត្រង់ !

ឆេះផ្ទះមួយខ្នង ទាំងយប់ទៀតហើយ នៅស្រុកស្ទឹងត្រង់ !

ខេត្ដកំពង់ចាម៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងទៀតហើយ ត្រូវបានអគ្គិភ័យឆាបឆេះទាំងយប់ ខ្ទេចទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨ និង៣០នាទី យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំ៨ម៉ែត្រ x ១២ សង់អំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ យាន ថាន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

dgdfhsd
ផ្ទះដែរអគ្គិភ័យឆាបឆេះបំផ្លាញ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយមានគ្រោះអគ្គិភ័យនេះភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋចេញជួយអន្តរាគមន៍ ដោយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅបាញ់ពន្លត់ ពោលចេញពីអធិការស្រុកចំការលើ អធិការស្រុកស្ទឹងត្រង់ និងបឹងកេត ដោយប្រើទឹកអស់៧រថយន្ត ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ១ខ្នង (មាន៣ល្វែង) ព្រមទាំងសម្ភារ និងទ្រព្យសម្បត្តិមួយចំនួន តែមិនរីករាលដាលដល់ផ្ទះដទៃទៀតឡើយ ។

fgfdhsdas
អាជ្ញាធរមូលដ្ឋានចេញទៅជួយអន្ដរាគមន៍

គួរបញ្ជាក់ផងដែរថា មុននេះ១ថ្ងៃ ក៏មានគ្រោះអគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ខូចខាតទាំងស្រុង នៅស្រុកស្ទឹងត្រង់នេះដែរ ។ សមត្ថកិច្ចសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង មេត្ដាប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងពិនិត្យមើលរាល់ការអ៊ុចទៀនធូប និងចរន្ដអគ្គិសនី មុនពេលចេញពីផ្ទះ ៕

សុភ័ណ្ឌ

RELATED ARTICLES