Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះ​ទុយោ បង្ហូរឧស្ម័ន នៅអុីរ៉ង់ស្លាប់១របួស៣នាក់

ផ្ទុះ​ទុយោ បង្ហូរឧស្ម័ន នៅអុីរ៉ង់ស្លាប់១របួស៣នាក់

អុីរ៉ង់៖ បណ្តាញព័ត៌មា នក្នុងស្រុករាយ ការណ៍ថា ករណីផ្ទុះ ទុយោបង្ហូរ ឧស្ម័នមួយ នៅទីក្រុងកំពង់ ផែភាគ ខាងត្បូងប្រទេស អ៊ីរ៉ង់ Genaveh City បានបណ្តាល ឲ្យមានអ្នក ស្លាប់ម្នាក់និង រងរបួស៣នាក់ ក្នុងអំឡុងពេលតែប៉ុន្មានម៉ោង ប៉ុណ្ណោះមុនឈាន ចូលថ្ងៃសៅរ៍។

សមាជិកសភា លោក Abolhamid Khedri បានថ្លែង ប្រាប់ទៅកាន់ទី ភ្នាក់ងារព័ត៌ មានពាក់ កណ្តាលរដ្ឋនិងឯកជន Mehr ថាអ្នករង របួសត្រូវបាន នាំយកទៅកាន់ មន្ទីរពេទ្យហើយក្នុង ចំណោមពួកគេ មានជនរង គ្រោះ ម្នាក់ ហាក់មានសភាពធ្ងន់ធ្ងរ ផងដែរ។

តាមការស្រង់សម្តី របស់លោក Khedri ប្រតិបត្តិករ ជួយសង្គ្រោះ ត្រូវបានបញ្ជូន យ៉ាងរួសរាន់ទៅកាន់កន្លែង កើត ហេតុ ប៉ុន្តែការរាល ដាលនៃអគ្គីភ័យ កាន់តែធំឡើង តាមអនុភាព នៃការផ្ទុះនោះ ដែលបានធ្វើឲ្យវា ពិបាកចំពោះ ពួកគេ(ក្រុមអ្នកជួយសង្គ្រោះ) ក្នុងការទប់ទល់ និងវិនាសកម្ម នេះមិនឲ្យរីករា លដាលកាន់តែ ខ្លាំងថែមទៀត។

លោកបានថ្លែង ថាមូលហេតុ ដែល បណ្តាលឲ្យកើតមាន ឧប្បត្តិហេតុនេះគឺ ស្ថិតក្រោមការ ស៊ើបអង្កេត ហើយលទ្ធផលនឹង ត្រូវបានប្រកាស នៅពេលក្រោយ។

 

 

RELATED ARTICLES