ក្រមុំ​ពឹង​ជូន​ទៅ​ទិញ​ថ្នាំ ប្រុស​ដឹក​បង្ហួស ចូល​ព្រៃ​ចាប់​រំលោភ

0
311
ffdgdfgsda
ជនសង្ស័យរំលោភ សមត្ថកិច្ចបង្ហាញមុខ

ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេងម្នាក់ បាន កើតមានអាការមិនសូវស្រួលខ្លួន ទើបពឹងបុរស ម្នាក់ ដែលជាអ្នកធ្វើការជាមួយគ្នាឱ្យជូនទៅ ទិញថ្នាំមកលេប ស្រាប់តែប្រុសព្រានជើងល្អ បានដឹកនាងចូលទៅក្នុងព្រៃចម្ការស្វាយចន្ទី រួច ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវះ រហូតបាន សម្រេច លុះនាងដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនជនល្មើសយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវះខាងលើនោះ បានកើតមានឡើង កាលពីវេលាម៉ោង3និង 30នាទីរសៀល ថ្ងៃទី20 ខែសីហា ឆ្នាំ2016 នៅចំណុចព្រៃចម្ការស្វាយចន្ទីមួយកន្លែង ស្ថិត ក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ចំណែកជនសង្ស័យទើបនឹងត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង10និង30 នាទីព្រឹក ថ្ងៃទី22 ខែសីហា ឆ្នាំ2016 ខណះ ដែលជនសង្ស័យបានរត់ទៅពួនសំងំនៅផ្ទះរបស់ ខ្លួនឯភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់ រំលោភសេពសន្ថវះ រហូតបានសម្រេចនោះមាន ឈ្មោះស.រ.ទ អាយុ17ឆ្នាំ បម្រើការជាអ្នក ដាំបាយទឹក និងស្នាក់នៅក្នុងសាលាបង្រៀន បើកបររថយន្ត ហេង ចំណាន ដែលមានទីតាំង នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់- ឆ្នាំង និងមានស្រុកកំណើតនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ចំណែក ជនសង្ស័យល្មោភកាម មានឈ្មោះនូវ វណ្ណះ ហៅពៅ អាយុ26ឆ្នាំ ធ្វើការនិងស្នាក់នៅក្នុង សាលាបង្រៀនបើកបររថយន្ត ហេង ចំណាន ជាមួយគ្នា និងមានស្រុកកំណើតនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នាងបានមកធ្វើការងារដាំបាយទឹក នៅក្នុង សាលាបង្រៀនបើកបររថយន្ត ហេង ចំណាន បានរយះពេលជាង1ខែមកហើយ។ នៅមុន ពេលកើតហេតុ នៅរសៀលថ្ងៃទី20 ខែសីហា ឆ្នាំ2016 នាងបានកើតមានអាការមិនសូវ- ស្រួលខ្លួន រួចក៏ប្រាប់បងប្រុសរបស់ជនសង្ស័យ  ពេលនោះបងប្រុសរបស់ជនសង្ស័យបានប្រើ ជនសង្ស័យឱ្យជូននាងទៅរកទិញថ្នាំមកលេប  នៅខាងមុខផ្សារលើ។

នារីរងគ្រោះបានបន្តថា លុះទិញថ្នាំបានហើយ នាងក៏ឱ្យជនសង្ស័យដឹកនាងត្រឡប់ទៅកន្លែង ស្នាក់នៅវិញ ស្រាប់តែជនសង្ស័យបានប្រើល្បិច ប្រាប់នាងថា គេទៅយកលុយពីមិត្តភក្តិមួយ ភ្លែត រួចក៏ដឹកនាងចូលទៅក្នុងចំណុចព្រៃចម្ការ ស្វាយចន្ទីរ ទីតាំងកើតហេតុខាងលើ។ លុះពេល ចូលទៅដល់ ជនសង្ស័យបានឈប់ម៉ូតូ រួចក៏ស្ទុះ មកចាប់ឱបថើបនាងទាំងកំរោល តែភ្លាមនោះ នាងបានប្រឹងរើបម្រះរួច តែត្រូវជនសង្ស័យ ដាល់ពោះនាង2ដៃ បណ្តាលឱ្យនាងចុកឆ្អល់ ដួលទៅលើដី។ បន្ទាប់មក ជនសង្ស័យក៏មាន ឱកាសចាប់សម្រាតខោអាវនាងចេញអស់ រួច ក៏ធ្វើសកម្មភាពរំលោភសេពសន្ថវះលើនាងទាំង កំរោល រហូតបានសម្រេច តែពេលនោះនាង នៅដឹងខ្លួន ក៏បានខ្វាចដាច់កដៃខាងស្តាំរបស់ ជនសង្ស័យជាច្រើនកន្លែងផងដែរ។

នារីរងគ្រោះ បានបញ្ជាក់ថា ក្រោយពី រំលោភសេពសន្ថវះរួច ជនសង្ស័យបានដឹកនាង ត្រឡប់មកកន្លែងស្នាក់នៅវិញ ធ្វើដូចជាគ្មាន រឿងអ្វីកើតឡើង។ ចំណែកនាងបានយករឿងនេះ ប្រាប់បងប្រុសរបស់ជនសង្ស័យដែរ តែហាក់ មិនទទួលបានលទ្ធផលអ្វីទាំងអស់ ទើបនៅ ថ្ងៃទី21 ខែសីហា ឆ្នាំ2016 នាងក៏សម្រេច ចិត្តទូរស័ព្ទទៅប្រាប់ម្តាយ និងបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈាន ដល់ចាប់ខ្លួនជនសង្ស័យយកមកសាកសួរតែម្តង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ តែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។ បន្ទាប់មកនៅពេលដឹងថា ជនសង្ស័យបានគេច ទៅសំងំលាក់ខ្លួននៅឯផ្ទះ ក្នុងភូមិព្រៃមាន់ ឃុំ ស្រែថ្មី ស្រុករលាប្អៀរ សមត្ថកិច្ចក៏ចុះចាប់ ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង10 និង30នាទីព្រឹក ថ្ងៃទី22 ខែសីហា ឆ្នាំ2016 រួចក៏នាំមកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវះនារីរងគ្រោះប្រាកដមែន មូលហេតុក៏ ព្រោះតែរូបគេបានផឹកទឹកត្នោតជូរជាមួយមិត្តភក្តិស្រវឹងតាំងពីព្រឹក និងមានអារម្មណ៍ចង់ រួមភេទ លុះមានឱកាសល្អ បាននារីរងគ្រោះ ពឹងឱ្យជូនទៅទិញថ្នាំលេប ត្រឡប់មកវិញខ្លួន ក៏ដឹកនាងចូលចម្ការស្វាយចន្ទីរ រួចក៏ចាប់នាង រំលោភរហូតបានសម្រេច តែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

សុក្រិត