Thursday, April 25, 2024
Homeព័ត៌មានជាតិក្រុម​អង្គការ​សង្គម​ស៊ីវិល​60 ស្នើឱ្យ ដោះ​លែង​អ្នក​ស្រី​ទេព វន្នី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​60 ស្នើឱ្យ ដោះ​លែង​អ្នក​ស្រី​ទេព វន្នី

ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល ចំនួន 60 )នាចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវ ឱ្យមានការដោះលែងអ្នកស្រីទេព វន្នី និងបូវ សោភា សកម្មជនដីធ្លីបឹងកក់ ដែលត្រូវបាន តុលាការសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី17 ខែសីហា ឆ្នាំ2016 បន្ទាប់ពី បានឃាត់ខ្លួននៅពេលធ្វើសកម្មភាពនៃយុទ្ធនា- ការ “ថ្ងៃចន្ទពណ៌ខ្មៅ” កាលពីល្ងាច ថ្ងៃទី15 ខែសីហា ឆ្នាំ2016 នោះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ សង្គមស៊ីវិល ចំនួន60 ស្តីពី “សង្គមស៊ីវិលអំពាវនាវ សូមឱ្យមានការដោះលែងសកម្មជនបឹងកក់ ជា បន្ទាន់” ចុះថ្ងៃទី18 ខែសីហា ឆ្នាំ2016 នោះ មានខ្លឹមសារថា “យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវ ឱ្យមានការដោះលែងជាបន្ទាន់នូវសកម្មជន បឹងកក់ (អ្នកស្រីទេព វន្នី និងអ្នកស្រីបូវ សោភា) ដែលត្រូវបានចោទប្រកាន់ ហើយបានបញ្ជូន ទៅឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការ នៅ មណ្ឌលកែប្រែទី2 នៃពន្ធនាគារព្រៃស កាលពី ថ្ងៃទី17 ខែសីហា ឆ្នាំ2016 ពាក់ព័ន្ធទៅ នឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការ អហិង្សា “ថ្ងៃចន្ទពណ៌ខ្មៅ”។ យើងខ្ញុំក៏សូម អំពាវនាវឱ្យអាជ្ញាធររដ្ឋ ទម្លាក់ចោលនូវការ ចោទប្រកាន់ដែលមិនត្រឹមត្រូវលើអ្នកទាំងពីរ ហើយសូមឱ្យធានានូវសិទ្ធិក្នុងការប្រមូលផ្តុំដោយ អហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សា “ថ្ងៃចន្ទពណ៌ខ្មៅ” ដែលត្រូវបានការពារដោយ ច្បាប់ជាតិនិងអន្តរជាតិផងដែរ។
អ្នកស្រីទេព វន្នី និងអ្នកស្រីបូវ សោភា ដែលអ្នកទាំងពីរជាសកម្មជនបឹងកក់ យូរមក ហើយនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី15 ខែសីហា វេលាម៉ោងប្រហែល6និង30នាទី ល្ងាច បន្ទាប់ពីកងសន្តិសុខបានចូលទៅចាប់ខ្លួន អ្នកទាំងពីរ អំឡុងពេលការប្រមូលផ្តុំដោយ អហិង្សាក្នុងសហគមន៍ ដែលបានធ្វើឡើងដើម្បី ប្រារឰធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” សប្តាហ៍ ទី15. អ្នកទាំងពីរត្រូវបានឃុំខ្លួនចំនួនពីរយប់ នៅអធិការដ្ឋានខណ្ឌដូនពេញ ជាកន្លែងដែល អ្នកពីរត្រូវបានសមត្ថកិច្ចសាកសួរ ខណ³ពេល ដែលមានអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នា នៅខាងក្រៅ។ ក្នុងចំណោមអ្នកគាំទ្រទាំងអស់ នោះ មានស្ត្រីជនជាតិអេស្ប៉ាញម្នាក់ ដែលចុះ ធ្វើការស្រាវជ្រាវនៅក្នុងសហគមន៍បឹងកក់ ត្រូវ បានឃាត់ខ្លួនដោយប៉ូលិសអន្តោប្រវេសន៍ នៅ ខាងក្រៅអធិការដ្ឋានខណ្ឌដូនពេញ កាលពី ព្រឹកថ្ងៃចន្ទ។ មួយថ្ងៃក្រោយមក ស្ត្រីជនជាតិ អេស្ប៉ាញរូបនោះ ត្រូវបានបញ្ជូនខ្លួនចេញពី ប្រទេសកម្ពុជា បន្ទាប់ពីថ្ងៃចាប់ខ្លួន។
នៅព្រឹកថ្ងៃពុធ ទី17 ខែសីហា អ្នកស្រី ទេព វន្នី និងអ្នកស្រីបូវ សោភា ត្រូវបានបញ្ជូន ខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយ ត្រូវបានសាកសួរដោយលោកកែវ សុជាតិ ដែល ជាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ។ លុះដល់ម៉ោងប្រហែលជា4រសៀល អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា495 នៃ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។
អ្នកស្រីស ស៊ន ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បុរីកីឡា បានមានប្រសាសន៍ថា “ថ្ងៃចន្ទពណ៌ខ្មៅ” ជាយុទ្ធនាការមួយសម្រាប់ ទាមទារយុត្តិធម៌ តែផ្ទុយទៅវិញ យុទ្ធនាការនេះ ត្រូវបានជួបតែរឿងអយុត្តិធម៌កាន់តែច្រើន ឡើង²”។ អ្នកស្រីបន្តថា “អ្នកស្រីទេព វន្នី និង អ្នកស្រីបូវ សោភា ត្រូវបានចាប់ខ្លួនក្នុងសហគមន៍ ដោយគ្មានមូលហេតុច្បាស់លាស់ ហើយ ទោះជាមានការគំរាមគំហែង យើងនឹងនៅតែ បន្តទាមទារឱ្យមានការដោះលែងអ្នកទាំងពីរ មកវិញ រួមទាំងអ្នកការពារសិទ្ធិមនុស្សដែល កំពុងជាប់ពន្ធនាគារផងដែរ”។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា “ការចោទប្រកាន់ត្រូវបានធ្វើឡើងក្រោយពី ការប្រមូលផ្តុំដោយអហិង្សាដែលបង្ហាញពីការ រំលោភសិទ្ធិសេរីភាពដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ចោញ មតិ និងប្រមូលផ្តុំដោយសន្តិវិធី និងជាវិធានការ មួយទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការបញ្ឈប់ប្រជាពលរដ្ឋដែលចង់បញ្ចោញមតិ។ រាជរដ្ឋាភិបាលកម្ពុជា បានយល់មិនត្រឹមត្រូវ ជាច្រើនលើកច្រើនសាថា ការប្រមូលផ្តុំតូចៗ ដោយអហិង្សា ថ្ងៃចន្ទពណ៌ខ្មៅ ជាសញ្ញាមួយនៃ “ចលនាប៉ះបោរនៅក្នុងទីក្រុង” ហើយចោទថា ការស្លៀកពាក់ខ្មៅនោះ គឺក្នុងគោលបំណងដើម្បី “ធ្វើបដិវត្តន៍ពណ៌”។
អ្នកនាងណាលី ពីឡូក ដែលជានាយករង ផ្នែកតស៊ូមតិនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “សំណុំ រឿងនេះបង្ហាញសាជាថ្មីថា រដ្ឋាភិបាលមិនមាន ចេតនាក្នុងការលើកស្ទួយការបញ្ចោញមតិដោយ អហិង្សាក្នុងសង្គមប្រជាធិបតេយ្យ”។ អ្នក នាងបន្តថា “ការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះ គឺជាការបង្ក្រាបជាបន្តបន្ទាប់ ទៅ លើប្រជាពលរដ្ឋកម្ពុជា ដែលទទួលការគំរាមគំហែង ហើយតែមិនទាន់ព្រមបញ្ឈប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះ”។
រយ³ពេលមិនដល់មួយម៉ោងផង បន្ទាប់ពីការចោទប្រកាន់ ស្ត្រីទាំងពីររូប ត្រូវបានបញ្ជូន ចូលសវនាការ ដោយមិនបានធ្វើតាមនីតិវិធីក្នុង ការស៊ើបអង្កេតតាមផ្លូវតុលាការ។ តុលាការ ដែលបង្គាប់ឱ្យមានការជំនុំជម្រះភ្លាមៗ គឺជា ការរំលោភទៅនឹងសិទ្ធិក្នុងការជំនុំជម្រះដោយ ស្មើភាពគ្នា យោងតាមច្បាប់ជាតិនិងអន្តរជាតិ ដែលរារាំងក្រុមមេធាវីការពារមិនឱ្យមានពេល គ្រប់គ្រាន់ក្នុងការការពារកូនក្តី។
សវនាការដែលធ្វើឡើងរយះពេលប្រហែល ជា30នាទី ក្រោមការជំនុំជម្រះរបស់លោក ចៅក្រមពេជ្រ វិជ្ជាធរ ត្រូវបានផ្អាក ហើយ នឹងត្រូវបន្តជំនុំជម្រះនៅព្រឹកថ្ងៃចន្ទ ទី22 ខែ សីហា។ ក្រោយមក អ្នកទាំងពីរត្រូវបានបញ្ជូន ទៅឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការ នៅ មណ្ឌលអប់រំកែប្រែទីពីរ នៃពន្ធនាគារព្រៃស។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិនៃការឃុំខ្លួន អាចធ្វើ ទៅបានលុះត្រាតែមានករណី “លើកលែង” ដែល ករណីអ្នកទាំងពីរនេះមិនស្ថិតក្នុងការលើកលែង នោះទេ។
លោកអៀង វុទ្ធី ដែលជានាយកអង្គការ សមធម៌កម្ពុជា បានមានប្រសាសន៍ថា “បទប្បញ្ញត្តិនៃការឃុំខ្លួននេះ គឺមិនមានភាពចាំបាច់ នោះទេ និងមិនទាន់បានបង្ហាញពីការប្រើប្រាស់ ប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ។ នេះអាចជា ការបំបិទសិទ្ធិសេរីភាពក្នុងការចូលរួមផ្នែក នយោបាយ”។ លោកបានបន្តថា “វាជារឿង ចម្លែកមួយដែលអ្នកការពារសិទ្ធិមនុស្ស អាច ត្រូវបានចាប់ខ្លួន ព្រោះតែការតវ៉ាជំទាស់ទៅ នឹងការចាប់ខ្លួនមិនត្រឹមត្រូវនៃអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត”។
ប្រសិនបើត្រូវបានផ្តន្ទាទោស អ្នកស្រីបូវ សោភា និងអ្នកស្រីទេព វន្នី អាចប្រឈមនឹង ការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ និងពិន័យ ជាប្រាក់ចំនួនមួយពាន់ដុល្លារ (4 000 000 រៀល)។ នេះគឺជាលើកទីបីហើយ ដែលអ្នកស្រី ទេព វន្នី ត្រូវបានជាប់ក្នុងមណ្ឌលអប់រំកែប្រែ ទីពីរ ដោយសារការចូលរួមសកម្មភាពអហិង្សា ហើយជាលើកទីពីរសម្រាប់អ្នកស្រីបូវ សោភា ដែរ ដែលបានជាប់ពន្ធនាគារចាប់តាំងពីឆ្នាំ 2012 មក។ អ្នកទាំងពីត្រូវបានឃុំខ្លួនឱ្យនៅ ជាមួយលោកស្រីលឹម មុនី ដែលជាអ្នកការពារ សិទ្ធិមនុស្ស និងជាមន្ត្រីសមាគមការពារសិទ្ធិ- មនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ស្ត្រី ម្នាក់ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សប្រាំ នាក់ ដែលកំពុងជាប់ពន្ធនាគារ ដែលជាអ្នកទាំង នោះជាហេតុផលនៃយុទ្ធនាការ “ថ្ងៃចន្ទពណ៌ ខ្មៅ”)។
សេចក្តីថ្លែងការណ៍ដដែល បន្តទៀតថា “សហគមន៍បឹងកក់ តែងមានអ្នកចូលរួមក្នុង យុទ្ធនាការអហិង្សា “ថ្ងៃចន្ទពណ៌ខ្មៅ” ដែលបាន ធ្វើការប្រមូលផ្តុំរៀងរាល់សប្តាហ៍ ដើម្បីអំពាវនាវ ឱ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្មានខែចុងក្រោយ នេះ អ្នកទាំងពីរនោះ ក៏បានរួមបញ្ចូលការទាមទារ រកយុត្តិធម៌ទៅលើឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជា អ្នកគាំទ្រក្នុងយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ផង ដែរ។ យុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” នេះ បាន ឈានមកដល់សប្តាហ៍ទី15 ក្រោយពីអ្នកការពារសិទ្ធិមនុស្សបួនរូប នៃសមាគមអាដហុក (ADHOC) និងមន្ត្រីគណះកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយរូប ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធ នឹងការចោទប្រកាន់ពីបទសូកប៉ាន់ ដែលត្រូវ បានប្រជាពលរដ្ឋជាច្រើនយល់ថាជារឿងនយោបាយ។
សរុបមក ការតវ៉ាក្នុងយុទ្ធនាការអហិង្សា “ថ្ងៃចន្ទពណ៌ខ្មៅ” បានបង្ហាញថា យ៉ាងតិចណាស់ មានការឃាត់ខ្លួនចំនួន36លើក ក្នុងចំណោម មនុស្សយ៉ាងតិច20នាក់ ចាប់តាំងពីអ្នកទាំងនោះចាប់ផ្តើមធ្វើយុទ្ធនាការអហិង្សា “ថ្ងៃចន្ទ ពណ៌ខ្មៅ” នេះ ក្នុងខែឧសភា។ ថ្ងៃនេះជាលើក ដំបូងហើយដែលអ្នករៀបចំយុទ្ធនាការ “ថ្ងៃចន្ទ ពណ៌ខ្មៅ” ត្រូវបានចោទប្រកាន់។
យើងអំពាវនាវឱ្យមានការដោះលែងអ្នកស្រីទេព វន្នី និងអ្នកស្រីបូវ សោភា ជាបន្ទាន់ និងទាមទារឱ្យទម្លាក់ចោលនូវបទចោទនានា ហើយអំពាវនាវសូមឱ្យបញ្ឈប់ការបង្កើនវិធាន- ការឆ្លើយតបមិនត្រឹមត្រូវទៅលើការប្រមូល ផ្តុំដោយអហិង្សា”៕

RELATED ARTICLES