Friday, April 19, 2024
Homeតារាខ្មែរហិុន ច័ន្ទនីរ័ត្ន ប្រកែកបណ្តើរសង្សារ

ហិុន ច័ន្ទនីរ័ត្ន ប្រកែកបណ្តើរសង្សារ

ហិុន ច័ន្ទនីរ័ត្ន កាន់តែឡើងកាលីបថែមទៀត បន្ទាប់ពីនារីនឹមនួនរូបនេះ បញ្ចេញភាពហុឺហាតាមរយៈការជិះឡានតម្លៃជាង៤មឺុនដុល្លារ ជាមួយបុរសរូបសង្ហាម្នាក់ ដែលគេស្គាល់ថា ជាសំណព្វចិត្តរបស់នីរ័ត្ន។ ការទិញឡានថ្មីនេះ បន្ទាប់ពីហិុន ច័ន្ទនីរ័ត្ន ដែលជិះឡាន Lexus LX 300 នោះជាច្រើនឆ្នាំហើយ ត្រូវមិត្តភក្តិបង្អាប់ថា “សម្រស់ស្អាតល្អពេក តែជិះឡានកញ្ចាស់ ធ្លាក់កាលីបរលីង…”។ ការពេបជ្រាយបែបនេះ ពីសំណាក់តារារួមអាជីព ធ្វើឱ្យនីរ័ត្ន អាក់អន់ចិត្តជាខ្លាំង តែនាងមិនចង់តតប ឡើយ គឺបានត្រឹមតែគុំទុកក្នុងចិត្តប៉ុណ្ណោះ ហើយថា ពេលណា មានលុយគ្រប់គ្រាន់ នឹងធ្វើឱ្យគេភ្ញាក់ផ្អើលម្តង។ អ្វីដែលហិុន ច័ន្ទនីរ័ត្ន គុំក្នុងចិត្តនោះ ពិតជាបានសម្រេចដូចបំណងមែន ព្រោះ ពេលនេះនាងទិញឡាន Range Rover បានដូចក្តីស្រមៃ ហើយជិះយ៉ាងហឺុហា ធ្វើឱ្យតារាដែលធ្លាប់តែបង្អាប់នាង ស្ងាត់មាត់ដូចគេចុក។ ប៉ុន្តែ មានតារាខ្លះបានច្រណែននីរ័ត្ន ហើយខ្សឹបខ្សៀវគ្នាថា ពិធីការិនីរូបនេះ មានសង្សារជាកូនអ្នកមានទិញឡានឱ្យជិះ ហើយបុរសនោះ តាមនីរ័ត្ន ឱ្យស្អិតដូចតុកកែតែម្តង គឺអង្គុយចាំក្នុងឡានរហូត…។

Rath3

Rath1
ក្នុងជំនួបតាមទូរស័ព្ទ កាលពីរាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នីរ័ត្ន និយាយដោយប្រុងប្រយ័ត្នថា ឡាននោះជារបស់នាងមែន ប៉ុន្តែគ្មានប្រុសណាជិះជាមួយទេ។ តារាដែលប្រុសណាឃើញក៏បាក់ចិត្តលង់នឹងសម្រស់នាងនោះ ប្រាប់ថា “ឡានហ្នឹង ខ្ញុំជិះ២ឆ្នាំហើយតើបង ដូចជាមិនអីផងហ្នឹង! ពីណាថា ឃើញប្រុសណាជិះក្បែរខ្ញុំឯណា មើលទៅប្រហែលជាគេច្រឡំហើយ មានឯណា? បើមាន ប្រហែលជាមិត្តភក្តិខ្ញុំហ្នឹង មានពីណាទៀត? ឡានហ្នឹងខ្ញុំទិញលុយផ្ទាល់ខ្លួនទេ”។
ឆ្លើយតបសំណួរថា តើនៅឆ្នាំក្រោយៗ ហិុន ច័ន្ទនីរ័ត្ន មាន គម្រោងជិះឡានទំនើបៗជាងនេះទៀតដែរទេ?
ស្រីស្អាតរូបនេះអះអាងថា “អត់ទាន់ដឹងទេបង! ចាំមើល សិន យើងធ្វើទៅតាមលទ្ធភាពដែរ”។
ហិុន ច័ន្ទនីរ័ត្ន ជាពិធីការិនីមានសម្រស់គួរឱ្យបេតីជាងគេនៅ ទ្រនំបាយ័ន ពេលនេះកំពុងកាន់កម្មវិធី “ឆា!ឆា!ឆា!”, “វិស្សមកាលតន្ត្រី”, “ពិភពរីករាយ” , “ភាពយន្តរាត្រី”, “The Style”។

Rath4
រយៈពេល២ឆ្នាំចុងក្រោយនេះ នីរ័ត្ន បានផ្តាច់ទាំងស្រុងការ ថតសម្តែងភាពយន្តនិងខារ៉ាអូខេ ទើបធ្វើឱ្យមានការលេចឮថា តារារូបនេះផ្គាប់ចិត្តគូស្នេហ៍ ទើបបោះបង់ចោលអាជីពចាស់ ដោយគ្មានអាល័យបែបនេះ។
ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ បន្ថែមថា “ការថតសម្តែង ខារ៉ាអូខេ ភាពយន្តអី ខ្ញុំមិនមែនបោះបង់ទាំងស្រុងទេ គឺបើមានពេល នៅតែឆ្លៀតអ៊ីចឹង គ្រាន់តែពេលនេះខ្ញុំរវល់ការងារពិធីការិនី ហ្នឹងច្រើនជាង។ ម៉្យាងទៀតការថតរឿងខ្លះ ត្រូវចុះខេត្តច្រើនថ្ងៃអី បានជាខ្ញុំមិនអាចទៅបានហ្នឹង”។
ហិុន ច័ន្ទនីរ័ត្ន អាយុ២៦ឆ្នាំ កម្ពស់១,៦០ម៉ែត្រ ទម្ងន់៤៥ គ.ក្រ អះអាងថា នាងមិនទាន់ចង់ចូលរោងការឡើយ ហើយថែមទាំង ព្យាយាមលាក់គូស្នេហ៍ ទៀតផង ថ្វីត្បិតតែគេឃើញ បុរសកូនអ្នកមាន នោះ តាមនាងស្អិតគ្រប់ជំហានក្តី តែនាងនៅតែប្រកែកថា ពុំមែន ជាសង្សារនាងទេ…៕

Rath5
ហុិន ច័ន្ទនីរ័ត្ន និងបុរសម្នក់ក្នុងរថយន្ត
RELATED ARTICLES