Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធ​​និង​​កូន​​លោក​​បណ្ឌិត​​កែម ឡី ជូន​​ទឹក​​ភ្នែក​​រួច បន្ត​​ដើរ​​ទៅ​​មុខ​​តាម​​លំអាន​​ប្តី​​និង​​ឪពុក

ប្រពន្ធ​​និង​​កូន​​លោក​​បណ្ឌិត​​កែម ឡី ជូន​​ទឹក​​ភ្នែក​​រួច បន្ត​​ដើរ​​ទៅ​​មុខ​​តាម​​លំអាន​​ប្តី​​និង​​ឪពុក

ភ្នំពេញ ៖ មជ្ឈដ្ឋានតាមដានសង្គម បាន សម្តែងការចាប់អារម្មណ៍នឹងសកម្មភាពរបស់ ភរិយានិងកូនរបស់លោកបណ្ឌិតកែម ឡី ដែល បន្ទាប់ពីបានជូតទឹកភ្នែកកាន់ទុក្ខការបាត់បង់ ស្វាមីឪពុកហើយ អ្នកទាំងអស់គ្នាក៏បានដើរតាម ផ្លូវស្វាមីនិងឪពុក តាមរយៈការចុះជួយសង្គម ចែករំលែកធនធានជូនអ្នកក្រខ្សត់។

ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី កាល ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ បាននាំយក ទឹកប្រាក់ចំនួន១០០ដុល្លារ ជូនជនរងគ្រោះដី ធ្លីមកពីខេត្តកោះកុង ដែលកំពុងស្នាក់នៅវត្ត សាមគ្គីរង្សី  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ និង បានឧបត្ថម្ភ១០០ដុល្លារទៀត ដល់ស្ត្រីម្នាក់ដែល មានជំងឺ កំពុងសម្រាកនៅវត្តសាមគ្គីរង្សី។

ប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកោះកុង បាននាំគ្នាយំ នៅពេលបានទទួលទឹកប្រាក់ ១០០ដុល្លារ ពីលោកស្រីប៊ូ រចនា ភរិយាលោក បណ្ឌិតកែម ឡី។ ការស្រក់ទឹកភ្នែកនោះ ដោយ- សារប្រជាពលរដ្ឋទាំងនោះនឹកអាណិតស្ញប់ស្ញែង ដល់ទឹកចិត្តភរិយាលោកបណ្ឌិតកែម ឡី ដែល ទោះស្ថិតក្នុងស្ថានភាពកើតទុក្ខព្រាត់ប្រាសស្វាមី យ៉ាងណា ក៏នៅមានមនុស្សធម៌មកលើពួកគាត់ ដែលជាអ្នករងគ្រោះដីធ្លី។ នេះបើតាមការបញ្ជាក់ របស់ព្រះតេជគុណលួន សុវ៉ាត ដែលជាអ្នក-ស្វែងរកមូលនិធិជួយអ្នករងគ្រោះ និងបានជួប ជាមួយលោកស្រី ប៊ូ រចនា និងកូនៗ ក្នុងពេល ប្រគល់ និងទទួលថវិកានោះ។

6

ព្រះតេជគុណលួន សុវ៉ាត បានប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ថា ក្នុងការ បរិច្ចាគថវិកាដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីមក ពីខេត្តកោះកុងនោះ ភរិយាលោក បណ្ឌិតកែម ឡី ធ្វើឡើងដោយសុទ្ធចិត្ត គ្មានអ្នកណាបង្ខិត- បង្ខំទេ គឺយកតាមគំរូស្វាមីលោកស្រី កាលនៅ រស់ ដែលបានធ្វើការងារច្រើន ដើម្បីសង្គម។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋទាំងនោះ មិន អាចទប់ទឹកភ្នែកបាន  ដោយសារតែនឹកអាណិត នូវសកម្មភាពនេះ។

ព្រះតេជគុណលួន សុវ៉ាត មានពុទ្ធដីកា ថា “ជាការស្ម័គ្រចិត្តរបស់គាត់ ដោយសារតែ គាត់មើលឃើញសេចក្តីអំពាវនាវ ហើយមើល ឃើញតាមហ្វសប៊ុក ហើយគាត់ឃើញសហគមន៍ ដីធ្លីដែលមកពីស្រុកបទុមសាគរ ស្រុកស្រែអំបិល មកដេកស្នាក់ក្នុងវត្តហ្នឹង គាត់ក៏បានមកជួប-សំណេះសំណាលសួរសុខទុក្ខទៅ ហើយបរិច្ចាគ ថវិកា១០០ដុល្លារ ដល់សហគមន៍ដីធ្លី ហើយ ១០០ដុល្លារទៀត ក៏គាត់ជួយអ្នកជំងឺដែលដេក ឈឹនៅក្នុងវត្តសាមគ្គីរង្សី។ សហគមន៍ដីធ្លីគ្រប់ គ្នា ព្រោះគ្រានតែឮភរិយា ឮតែឈ្មោះកែម ឡី គាត់យំគ្រប់គ្នាតែម្តង។ អ៊ីចឹងគាត់ថា ការដែល ទទួលលុយពីលោកស្រី ប៊ូ រចនា គឺមិនមែនគាត់ សប្បាយចិត្តនឹងទទួលថវិកានោះដោយស្រក់ ទឹកភ្នែកទេ ប៉ុន្តែគាត់អាណិតថា ហេតុអីបានជា អ្នកដែលរងគ្រោះដូចគ្នា ចេះដឹងសុខទុក្ខដល់ គ្នានឹងគ្នា ហើយអ្នកដែលគេមិនរងគ្រោះ គេ សើចសប្បាយ។ ហើយអាត្មាសុំកោតសសើរ ឧត្តមភរិយាលោកបណ្ឌិតកែម ឡី ហើយនិង កូនៗ ពិតជាអ្នកស្នងមរតក ពិតជាអ្នកស្នង-ត្រកូលរបស់បណ្ឌិតកែម ឡី”។

ព្រះតេជគុណលួន សុវ៉ាត មានបន្តថា “លោកបណ្ឌិត កែម ឡី ជាអ្នកជួយសង្គមច្រើន ណាស់ ប៉ុន្តែបើភរិយាមិនលះបង់ឱ្យប្តីរបស់ខ្លួន ឱ្យធ្វើការងារសង្គមទាំងអស់នោះទេ ក៏ប្តីធ្វើមិន កើតដែរ ព្រោះមានជំទាស់អំពីភរិយា ប៉ុន្តែនេះ ភរិយាលោកបណ្ឌិតកែម ឡី គឺមានភក្តីចំពោះ ស្វាមីជាប់ សូម្បីតែថ្ងែចន្ទពណ៌ខ្មៅ ដែលជាព្រឹត្តិការណ៍តស៊ូមតិ ដើម្បីដោះលែងអ្នកជាប់ពន្ធ-នាគារ គឺមន្ត្រីសិទ្ធិមនុស្ស ហើយនិងមន្ត្រីគ.ជ.ប នោះ លោកបណ្ឌិតកែម ឡី គាត់ស្លៀកពាក់ ពណ៌ទាំងអសគ្នាតែម្តង ទាំងគាត់ ប្រពន្ធគាត់ ទាំងកូនគាត់ ហើយរហូតមកដល់ពេលនេះ បើ ទុកណាជាលោកបណ្ឌិតកែម ឡី ស្លាប់បាត់ទៅ មែន តែអាត្មាជឿថា គំរូវីរភាពលោកបណ្ឌិត កែម ឡី នឹងនៅក្នុងដួងចិត្តភរិយានិងកូនៗរបស់ គាត់ជំនាន់ក្រោយ ហើយនឹងស្ថិតជាប់នៅក្នុង ចិត្តបេះដូងកូនខ្មែរ គ្រប់ជំនាន់តទៅទៀតឱ្យ ចេះជួយដល់គ្នា ”៕

RELATED ARTICLES