Thursday, March 28, 2024
Homeព័ត៌មានជាតិ​ចោរ​ប្រដាប់​អាវុធ ​ចូល​ប្លន់​ផ្ទះ​វេ​លុយ​ទាំង​ព្រឹក ​នៅ​ពោធិ៍​សែន​ជ័យ​

​ចោរ​ប្រដាប់​អាវុធ ​ចូល​ប្លន់​ផ្ទះ​វេ​លុយ​ទាំង​ព្រឹក ​នៅ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ៖ ផ្ទះដូរលុយមួយកន្លែង លេខ៥១ យុីហោ ទ្រូម៉ាន់នី ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង បុរីសែនសុខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនសង្ស័យគ្នា២នាក់ ប្រដាប់ដោយអាវុធខ្លី ចូលធ្វើសកម្មភាពភ្ជង់ប្លន់យកលុយ បាន៥០០ដុល្លារ និងលុយខ្មែរ ១២លនរៀល បានដោយសុវត្តិភាព ហើយក្រុមចោរប្លន់ គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ ។

fdgfdfdds
នារីជាម្ចាស់ផ្ទះ សមត្ថកិច្ចកំពុងសាកសួរ

ជនរងគ្រោះ ឈ្មោះ លន់ វ៉ាន់លីដា ភេទស្រីអាយុ២៣ឆ្នាំ ម្ចាស់ហាងដូរលុយខាងលើ ស្នាក់នៅផ្ទះកើតហេតុ មានទីលំនៅមួយទៀត ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីម្នាក់ទៀត ដែលស្នាក់នៅជាមួយ មានឈ្មោះ ចាន់ រដ្ឋា អាយុ១៧ឆ្នាំ ជាកូនឈ្នួល ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិមាឃ២ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមការរៀបរាប់ពីនារី រងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួននៅផ្ទះតែម្នាក់ឯង ចំណែកនារីម្នាក់ទៀត ជាកូនឈ្នួល រវល់ចេញទៅ រកទិញបាយហូប ស្រាប់តែ មានជនសង្ស័យគ្នា២នាក់ ជិះមូ៉តូ ឃ្លីកមួយគ្រឿង ជនសង្ស័យមានពាក់មួកសុវត្តិភាព ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ចុះហើយចូល ទៅធ្វើសកម្មភាពភ្ជង់ គម្រានថែមទាំងចាប់ច្របាច់ក ហើយចូលបើកទូយកលុយអស់ចំនួន ៥០០ដុល្លា ប្រាក់រៀល១២លានរៀល ទីរស័ព្ទដៃ ម៉ាក អាយហ្វូនចំនួន២គ្រឿង  រួចជនសង្ស័យរត់ឡើងមូ៉តូជិះគេចខ្លួនទៅបាត់ ទើបនាងស្រែកឲ្យគេឯងជួយតែហួសពេលទៅហើយ ខណៈក្រុមចោរប្លន់រត់គេចដោយសុវត្តុភាព ។

dvfbdsff
សមត្ថកិច្ចចុះពិនិត្យផ្ទះកើតហេតុ

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យចុះទៅសាកសួរជុំវិញរឿងអង្គហេតុដើម្បីកំណត់មុខសញ្ញា ៕

សូយ សុភា

 

RELATED ARTICLES