Friday, March 29, 2024
Homeបច្ចេកវិទ្យាផ្ទៃ​​កញ្ចក់​ iPhone​ 7, ​Note ​7​ អាច​​ធ្លាក់​​ពី​​កម្ពស់​ ១,៦​​ម៉ែត្រ​​មិន​​បែក​

ផ្ទៃ​​កញ្ចក់​ iPhone​ 7, ​Note ​7​ អាច​​ធ្លាក់​​ពី​​កម្ពស់​ ១,៦​​ម៉ែត្រ​​មិន​​បែក​

គូទូរស័ព្ទចល័តថ្មី មកពី Samsung និង Apple មានលទ្ធភាពជាច្រើន ដែលថានឹងត្រូវបាន បំពាក់ដោយកញ្ចក់រឹងស្វិត Gorilla Glass 5 ការពារល្អស្មើទ្វេដង បើប្រៀបជាមួយ Gorilla Glass 3 ។
ក្រុមហ៊ុន Corning ថ្មីៗនេះ បានប្រកាសជំនាន់កញ្ចក់រឹងស្វិត Gorilla Glass 5 ត្រូវបានចាត់ទុកថាជាចរន្តផលិតផលមានចរិតលោតផ្លោះបំផុតចាប់តាំងពីមុនរហូតមកដល់ពេលនេះរបស់ក្រុមហ៊ុន ។ បណ្តាការលើកកម្ពស់ បើប្រៀបធៀបជាមួយជំនាន់មុន គឺការពត់ចុះឡើង ធន់កម្លាំងសង្កត់ សម្ពាធ និងបុកទង្គិច ក៏ដូចជាបង្កើនល្បឿនរំញោចថាច់ និងបន្ថយផលប៉ះពាល់ដល់សមត្ថភាពសម្តែងរបស់អេក្រង់ ។
ក្រុមហ៊ុនផលិតបាននិយាយថា Gorilla Glass 5 នឹងទ្រាំទ្របានការបុកទង្គិច ពេលធ្លាក់ពីកម្ពស់ប្រមាណ ១,៦ម៉ែត្រមកលើផ្ទៃគ្រោតគ្រាត ដោយមិនមានការបាក់បែកក្នុងប្រមាណ៨០ភាគរយនៃករណីធ្វើតេស្ត ។ នេះគឺជាកម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីការពារទូរស័ព្ទក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទដើម្បី selfie ហើយត្រូវធ្លាក់ ។ មុននេះ Gorilla Glass 4 អាចទ្រាំទ្រការបុកទង្គិច ពេលធ្លាក់ពីកម្ពស់ប្រមាណ១ម៉ែត្រ ក្នុងពេល Gorilla Glass 3 គឺប្រមាណ ០,៨ម៉ែត្រ ។
Samsung មិនបានបញ្ជាក់ថាទូរស័ព្ទ Galaxy Note 7 នឹងប្រើកញ្ចក់ Gorilla Glass5 ឬក៏អត់នោះទេ ប៉ុន្តែតាម PhoneArena  នេះគឺជារឿងច្បាស់ណាស់ថានឹងកើតឡើង ។ Corning ប្រកាសថា Gorilla Glass នឹងមាននៅលើបណ្តាគំរូទូរស័ព្ទបង្ហាញមុខនៅពាក់កណ្តាលចុងឆ្នាំនេះ ក្នុងពេល Samsung ក៏ជាអតិថិជនជាប្រចាំរបស់ក្រុមហ៊ុននេះ ។ មុននេះ Galaxy Alpha គឹជាម៉ូដែលដំបូងប្រើប្រាស់ Gorilla Glass 4 មុនពេលប្រើប្រាស់ដូចគ្នានៅលើគំរូ Galaxy Note 4 ។
ក្នុងពេលនោះ Apple ក៏តែងតែប្រើប្រាស់ម៉ាកកញ្ចក់រឹងស្វិតពី Corning ដែរ ប៉ុន្តែមិនបាននាំចូលបណ្តាឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម ឬប៉ារ៉ាម៉ែត្របច្ចេកទេសលម្អិតទេ ។ iPhone 7 មានលទ្ធភាពច្រើនដែលថា ក៏នឹងប្រើប្រាស់ Gorilla Glass 5 ជាមួយលក្ខណ:ពិសេសល្អជាង បើប្រៀបធៀបជាមួយជំនាន់ចាស់ ។
ទោះបីដូច្នេះ សមត្ថភាពទ្រាំទ្រសម្ពាធ ក៏ដូចជាបណ្តាលក្ខណ:ពិសេសផ្សេង នឹងនៅចំណុះទៅលើក្រុមហ៊ុន Samsung ឬ Apple ។ បណ្តាការពិសោធ និងលទ្ធផលជូនដំណឹងរបស់ Corning អនុវត្តន៍ជាមួយគំរូទូរស័ព្ទទូទៅមួយ មានការរចនាមិនដូច Galaxy Note និង iPhone សមត្ថភាពទ្រាំទ្រសម្ពាធជាក់ស្តែងនៅមានឥទ្ធិពលទៅលើការរចនា ក៏ដូចជាលៃតម្រូវរបស់ក្រុមហ៊ុននីមួយៗផងដែរ ៕
ដោយ: តូច រំលឹក

RELATED ARTICLES