Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិជប៉ុនព្រមានចិនពីការឈ្លានពានទឹកដី

ជប៉ុនព្រមានចិនពីការឈ្លានពានទឹកដី

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានព្រមា ននៅថ្ងៃអង្គារនេះថារដ្ឋាភិបាលក្រុងប៉េកាំងកំពុង ធ្វើឲ្យកើតមាននូវ ហានិភ័យនៃជម្លោះដោយមិនដឹងខ្លួនជាមួយនិ ងបណ្តាគូប្រជែង ក្នុងតំបន់អាស៊ីតាមរយៈ ជំហរនៃការឈ្លានពានរបស់ខ្លួន ក្នុងដែនសមុទ្រជម្លោះ។

ការអះអាងរបស់ចិនលើតំបន់ យុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង ដែលជាទីតាំងខ្លួនបានសាងសង់ កោះសិប្បនិម្មិតអាចគាំទ្រដល់ប្រតិបតិ្តការយោធាថ្វី បើមានការអះអាងពីតំបន់ ត្រួតស៊ីគ្នាពីសំណាក់ប្រជាជាតិដទៃបានបញ្ឆេះភ្លើងនៃគ្រោះ អាសន្នអន្តរជាតិយ៉ាងណាក្តី។

រដ្ឋាភិបាលក្រុងតូក្យូបានលើក ឡើងនៅក្នុងលិខិតមួយ ថាមហាអំណាចក្នុងតំបន់ បន្តធ្វើសកម្មភាពនៅក្នុងឥរិយាបថនៃការពោលអះអាង ក្តែងៗរបស់ខ្លួនរួមមាន សកម្មភាពគ្រោះថ្នាក់នានាដែលអាច បណ្តាលឲ្យកើតមាន ផលវិបាកដោយមិនដឹងខ្លួន។

រដ្ឋាភិបាលក្រុងប៉េកាំងគឺស្ថិត ក្រោមសម្ពាធនៅក្នុងការគោរព នូវសេចក្តីសម្រេចរបស់តុលការដែល គាំទ្រដោយ អង្គការសហប្រជា ជាតិកាលពីខែមុនដែល បានកាត់សេចក្តីថា ចិនពុំមានមូលដ្ឋាន ច្បាប់ចំពោះមហិច្ឆតា របស់ខ្លួន លើធនធានដ៏សម្បូរបែបក្នុងសមុទ្រចិនខាងត្បូងដែលរួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ីនិងប្រទេសដទៃទៀតដែលបានអះអាងពីចំណែកនៃអធិបតេយ្យរបស់ខ្លួនផងដែរនោះ។

ទោះជាយ៉ាងណាជប៉ុនក៏បាន សំដែងក្តីបារម្ភលើការ បង្កើនសកម្មភាពក្នុងសមុទ្រចិន ខាងកើតផងដែរ ដែលជាទីតាំងប្រទេសទាំងពីរចិន និងជប៉ុនកំពុងតែប្រទាញ ប្រទង់គ្នាអះអាងពីក្រុមកោះតូចៗដូចជាកោះ Senkaku ដែលជប៉ុនហៅនិងចិន ហៅថាកោះ Diaoyu ។ ជាការកត់សម្គាល់ ថ្មីៗនេះចិនបាននិងកំពុង ធ្វើសកម្មភាពរឹតតែខ្លាំងឡើងក្នុងតំបន់ក្បែរកោះនោះដូចជាការហោះ ហើររបស់យន្តហោះ យោធារបស់ខ្លួន កាន់តែជិតនិងកោះនោះជាដើម។

 

 

 

 

 

 

RELATED ARTICLES