Friday, April 19, 2024
Homeព័ត៌មានជាតិ​​​ជិះ​​ម៉ូតូ​​ធ្លាក់​​​ចូល​​ប្រឡាយ​​ ស្លាប់​​ម្នាក់ ​របួស​ធ្ងន់​២​នាក់

​​​ជិះ​​ម៉ូតូ​​ធ្លាក់​​​ចូល​​ប្រឡាយ​​ ស្លាប់​​ម្នាក់ ​របួស​ធ្ងន់​២​នាក់

ខេត្ដកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់បាត់បង់ជិវិត ២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ចូលប្រឡាយ ដែលក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១B ជីកជម្រៅប្រមាណ៣ម៉ែត្រ ដើម្បីដាក់លូដោយមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ ។ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខាងត្បូងសឹករងខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប៉ូលិសចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ អៀង អាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់នោះ ទី១-ឈ្មោះ ជា ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំឌឹន ឃុំដើមដូង ស្រុកគីរីវង្ស ខេត្តតាកែវ ទី២-ឈ្មោះ សូន្យ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

fcdfsdf
ជនរងគ្រោះស្លាប់បាត់បង់ជីវិត

ប៉ូលិសបន្តថា ជនរងគ្រោះទាំង៣នាក់ខាងលើនេះបានជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិស ដៅពីត្បូងទៅជើង(ពីស្រុកស្អាងឆ្ពោះទៅក្រុងតាខ្មៅ) ។ លុះដល់ចំណុចកើតហេតុ ក៏ធ្លាក់ចូលទៅក្នុងប្រឡាយដែលក្រុមហ៊ុនកាយដាក់លូកាត់ទទឹងផ្លូវជាតិ បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសយ៉ាងដូច្នេះ ។ ចំពោះជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស នៅព្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីជំនាញក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១Bបានចុះទៅយកបង្គោលនិងធុងប្រេងចងខ្សែ ដាក់ចំណាំផ្លាត នៅត្រង់ចំណុចការដ្ឋានជីកដាក់លូខាងលើនេះ រួចថតរូបរាយការណ៍ជូនថ្នាក់លើផងដែរ ។ សូមបញ្ជាក់ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមន្ត្រីជំនាញ មិនបានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវនោះទេ ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ទើបនាំគ្នាចុះទៅដាក់ស្លាកសញ្ញា ករណីនេះមិនខុសពីពាក្យគេតែងពោលថា “ចោរលួចគោទៅបាត់ទើបស្រះរបង” ។

vcbfbdf
សមត្ថកិច្ចកំពុងចុះពិនិត្យកន្លែងកើតហេតុ

គួរំឮកថា ដោយសារតែការធ្វេសប្រហែសរបស់ក្រុមមន្ត្រីជំនាញរបស់ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១B មិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវនៅត្រង់ចំណុចការដ្ឋាន បានបណ្តាលឲ្យបុរស២នាក់បងប្អូនជិះម៉ូតូធ្លាក់ស្លាប់ម្តងរួចមកហើយ ។ ករណីនេះកើតឡើងនៅត្រង់ចំណុចការដ្ឋានសាងសង់ស្ពានលេខ០៩ ហៅស្ពានព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង កាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ៕

សិលា

 

RELATED ARTICLES