Thursday, March 28, 2024
Homeព័ត៌មានជាតិឧស្សាហ៍​ឲ្យ​ចំណី​ហូប​ គិត​ថា​គេ​មើល​ងាយ​ខ្លួន​ ទាញ​កាំបិត​កាប់​ប្រហារ​របួស​​ធ្ងន់​

ឧស្សាហ៍​ឲ្យ​ចំណី​ហូប​ គិត​ថា​គេ​មើល​ងាយ​ខ្លួន​ ទាញ​កាំបិត​កាប់​ប្រហារ​របួស​​ធ្ងន់​

កណ្តាលៈ បុរសម្នាក់ឃើញអ្នកជិតខាងឧស្សាហ៏យកចំណីអាហារឲ្យគ្រួសារខ្លួនហូបចុក បែរជាគិតផ្លូវល្អមិនឃើញៗតែផ្លូវអាក្រក់ដោយគិតថា គេមើលងាយមើលថោកមកលើគ្រួសារខ្លួន ក៏ទាញកាំបិតប៉័ងតោកាប់ប្រហារស្ត្រីជាម្ចាស់ចំណីអាហារចំនួន៣កាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចប៉ូលិសស្រុកកោះធំអន្តរាគមន៍ចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ។

ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្កណ្ដាល ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ស្រី សុខវង្ស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ (រងរបួសលើក្បាលផ្នែកខាងក្រោយ៣កន្លែង និងលើភ្នែកខាងឆ្វេងមួយកន្លែង) ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះឧស្សាហ៏យកម្ហូបចំណីឲ្យទៅក្រុមគ្រួសារជនល្មើសហូបចុក ទង្វើលមនុស្សធម៌បែបនេះមិនបានធ្វើឲ្យជនល្មើសស្វែងយល់ពីអំពើល្អរបស់ស្ត្រីរងគ្រោះនោះទេ បែរជាគិតថាស្ត្រីរងគ្រោះមើលងាយមើលថោកលើក្រុមគ្រួសាររបស់ខ្លួន ក៏កើតមានជាគំនុំគុំគួននៅក្នុងចិត្ត ។ លុះដល់វេលារំលងអធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ជនល្មើសបានកាន់កាំបិតប៉័ងតោចូលទៅក្នុងផ្ទះកាប់ប្រហារស្ត្រីរងគ្រោះកំពុងដេកនៅលើគ្រែ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ។ ចំណែកឯជនដៃដល់បានរត់គេចខ្លួនបាត់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចប៉ូលិសស្រុកកោះធំអន្តរាគមន៍ចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

សិលា

RELATED ARTICLES