Tuesday, April 16, 2024
Homeព័ត៌មានជាតិលោក ​កឹម សុខា ជួប​ស្ត្រី​ឆ្នើមក្រោមប្រធាន​បទ“រយ​ពាន់​ពន្លឹ​ដើម្បី​ស្ត្រី”

លោក ​កឹម សុខា ជួប​ស្ត្រី​ឆ្នើមក្រោមប្រធាន​បទ“រយ​ពាន់​ពន្លឹ​ដើម្បី​ស្ត្រី”

ភ្នំពេញ៖ ក្នុងជំនួបជាមួយស្ត្រីឆ្នើម ក្រោម ប្រធានបទ “រយពាន់ពន្លឹដើម្បីស្ត្រី” លោកកឹម  សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រគណបក្សសង្រជ្គោះតាិ បាន លើកឡើងថា គុណសម្បត្តិរបស់ស្ត្រីដែលជា បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ មាន៥ គឺឆន្ទៈ សមត្ថភាព  លទ្ធភាព សកម្មភាព និងសីលធម៌។

នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានរៀចចំពិធីជួបសំណេះជំណាលរវាងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងស្ត្រីឆ្នើម២០ រូប ក្រោមប្រធានបទ “រយពាន់ពន្លឺដើម្បីស្ត្រី” ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានស្តីទី គណបក្ស និងមានការចូលរួមពីលោកស្រីមួរ សុខហួរ ផងដែរ។

លោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក ទាក់ទងការថ្លែងរបស់លោក នៅក្នុងពីធីជួបសំណេះជាមួយស្ត្រីឆ្នើមទាំងនោះ ថា “ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងមាន មោទនភាពខ្លាំងណាស់ចំពោះស្ត្រីឆ្នើមទាំងអស់ របស់គណបក្សសង្គ្រោះជាតិ ដែលមានឆន្ទៈ មោះមុត ក្នុងគោលបំណងឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ខាងមុខនេះ។ ក្នុងនាមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំ សូមជម្រាបជូនស្ត្រីឆ្នើមយើងទាំងអស់មេត្តា ជ្រាបថា គណបក្សសង្គ្រោះជាតិយើងមានគោលការណ៍ ដែលជាលក្ខណៈសម្បត្តិក្នុងការជ្រើស- រើសបេក្ខជនដែលមានជាអាទិ៍ ៖ ឆន្ទៈ សមត្ថ-ភាព លទ្ធភាព សកម្មភាព និងសីលធម៌។

ក៏ប៉ុន្តែ ទោះបីជាផ្អែកលើលក្ខណៈសម្បត្តិ ទាំង៥ខាងលើនេះក៏ដោយ ក៏ក្នុងនាមថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ យើង នឹងផ្តល់ជាអាទិភាពទៅលើស្ត្រី និងយុវជន”។

លោកកឹម សុខា បានសរសេរបន្តថា “ក្នុង ឱកាសនេះដែរ ខ្ញុំក៏បានជម្រាបជូនដល់ស្ត្រីឆ្នើម ទាំងអស់ឱ្យបានជ្រាបថា ជាគោលការណ៍គណបក្សសង្គ្រោះជាតិ មានគោលនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច” តាមរយៈវិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្ស និងវិមជ្ឈការសេវាសាធារណៈ”។

ជាមួយគ្នានោះដែរ លោកស្រីមួរ សុខហួរ បញ្ជាក់ថា គោលដៅសំខាន់នៃការបង្កើតកម្មវិធី នេះឡើង ដើម្បីបណ្តុះបណ្តាលឱ្យស្ត្រីឈរឈ្មោះ ជាបេក្ខភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹង ត្រូវបោះឆ្នោត នៅឆ្នាំ២០១៧ ខាងមុខនេះ។ ជាពិសេស សំខាន់បំផុតឱ្យស្ត្រីចូលរួមជាដៃគូ ដ៏ប្រសើរនៅក្នុងការអភិវឌ្ឍនៅមូលដ្ឋាន។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ ថា “យើងបានបណ្តុះបណ្តាលរហូតដល់ថ្នាក់ខេត្ត ទូទាំងប្រទេស ដែលនៅថ្នាក់ខេត្ត យើងបាន បណ្តុះបណ្តាលជាង៥០០រួចទៅហើយៗយើង យកគុណភាព។ នៅពេលនេះ យើងជឿជាក់ ថា យ៉ាងតិចណាស់២៥រូបហើយ សម្រាប់បេក្ខភាព ទី១ ទី២ ឬទី៣ ជាភាគរយ យើងមិនចង់ដាក់ ភាគរយទេ។ អ្វីដែលជាកម្មវិធី “រយពាន់ពន្លឺ ដើម្បីស្ត្រី” នេះ គឺជាការបណ្តុះបណ្តាល ហើយយើង យកចំនួនឱ្យច្បាស់លាស់ ហើយជាពិសេសគឺ យើងបណ្តុះបណ្តាលឱ្យមានគុណភាព យើង មិនយកតែបរិមាណទេ។ ហើយសូមយកឱកាស នេះជម្រាបថា ថវិកាទាំងឡាយរបស់ចលនាស្ត្រី នេះ គឺបានមកពីចលនាស្ត្រីនៅសហរដ្ឋអាមេរិក ជាសំខាន់ នៅសហរដ្ឋអាមេរិកខាងជើង យើង មានបណ្តាញរបស់យើង ហើយប្រធាននៃចលនា ស្ត្រីរបស់យើង”។

លោកស្រី មួរ សុខហួរ មានប្រសាសន៍ បន្តថា “គុណភាពខ្ពស់ណាស់ ដូចយើងបានឃើញ ហើយ ជាស្ត្រីដែលឆ្នើមនៅក្នុងភូមិ-ឃុំរបស់ គាត់ទៅហើយ។ ឆ្នើម មានន័យថាម៉េច? ឆ្នើម ឆន្ទៈរបស់គាត់ ឆ្នើមនូវគុណភាព សមត្ថភាព របស់គាត់ ហើយសំខាន់ គឺឆ្នើមនៅក្នុងការដឹង យល់អំពីបញ្ហារបស់ឃុំ-សង្កាត់របស់គាត់ មិន មែនជាស្ត្រីដែលមិនស្គាល់អ្វីដែលជាការពិត ជាស្ត្រីដែលស្គាល់សុខនិងទុករបស់ស្ត្រី របស់ប្រជា- ពលរដ្ឋនៅឃុំ-សង្កាត់របស់គាត់ នេះហើយជា កត្តាវាស់វែងថា គាត់ជាស្ត្រីឆ្នើម ស្ត្រីសកម្ម ស្ត្រី ដែលមានសមត្ថភាព ស្រីដែលមានឆន្ទៈ ហើយ ស្ត្រីដែលមានសីលធម៌ គុណធម៌ ហើយរកយុត្តិធម៌ ជូនស្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ របស់គាត់ដែរ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES