Thursday, April 25, 2024
Homeព័ត៌មានជាតិក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្លាប់ ខណៈ​ចុះ​ងូត​ទឹក​ព្រែក​ជា​មួយ​មិត្ដ​ភក្ដិ​

ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្លាប់ ខណៈ​ចុះ​ងូត​ទឹក​ព្រែក​ជា​មួយ​មិត្ដ​ភក្ដិ​

ខេត្ដកណ្ដាលៈ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអណោចអធ័មគ្រាដែលក្មេងប្រុស រងគ្រោះ រូប នេះចុះងូតទឹកព្រែកលេងជាមួយមិត្ដភក្ដិ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចគ្របបាយក្នុងព្រែកចាម ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះ ធំ ។

ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ជឿន ចាន្នី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុកុមារារងគ្រោះ និងមិត្ដិភក្ដិ៣ ទៅ ៤នាក់ទៀត បានឡើងជិះគោយន្ដដឹកពោតពីភូមិឆ្ពោះទៅចុងព្រែក ។ ពេលទៅដល់ចំណុចកើតហេតុក្មេងប្រុសរងគ្រោះនិងមិត្ដភក្ដិបាននាំគ្នាលោតចុះពីលើគោយន្ដហើយបន្ដលោតចូលទៅក្នុងទឹកព្រែក គ្រាដែលកំពុងងូតទឹកព្រែកលេងយ៉ាងសប្បាយក្មេងប្រុសរងគ្រោះបានហែលទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់លិចចូលទៅក្នុងទឹកបាត់ទៅ ។

ប៉ូលិសបន្ដថា បន្ទាប់ពីឃើញដូច្នេះមិត្ដភក្ដិកុមាររងគ្រោះបានរត់ទៅប្រាប់ឈ្មោះ យ៉ាន់ វៀន ដែលកំពុងកាច់ពោតនៅក្នុងចំការក្បែនោះឲ្យជួយស្រង់កុមាររងគ្រោះឡើងមកលើគោក ។ បន្ទាប់ពីស្រង់បានមកលើគោកហើយនោះឈ្មោះ យ៉ាន់ វឿន បានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនក្មេងប្រុសរងគ្រោះទៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ដើម្បីសង្រ្គោះជីវិត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យកុមាររងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង ។

បច្ចុប្បន្នសាកសពកុមារារងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES