Friday, March 29, 2024
Homeព័ត៌មានជាតិកុមារី​ម្នាក់​ ដើរ​រអិល​ជើង​ធ្លាក់​ទឹក​ទន្លេ​ លង់​ស្លាប់​យ៉ាង​អណោចអធ័ម​

កុមារី​ម្នាក់​ ដើរ​រអិល​ជើង​ធ្លាក់​ទឹក​ទន្លេ​ លង់​ស្លាប់​យ៉ាង​អណោចអធ័ម​

ខេត្ដកណ្តាលៈ កុមារីអាយុ២ឆ្នាំម្នាក់ ដើររអិលជើងធ្លាក់ចូលទៅក្នុងទន្លេមេគង្គ បណ្តាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេមេគង្គខាងក្រោយផ្ទះរបស់ឈ្មោះ គិត កែវ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប៉ូលិសស្រុកមុខកំពូលបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ គង់ វណ្ណនីសា អាយុ០២ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

ddfssdfddf
សាច់ញាតិក្មេងស្រីរងគ្រោះ ចង្អុលបង្ហាញកន្លែងក្មេងស្រីលង់ទឹកស្លាប់

ប៉ូលិសបន្តថា នៅកន្លងមកកុមារីរងគ្រោះឧស្សាហ៏ដើរទៅលេងនៅមាត់ច្រាំងទន្លេខាងក្រោយផ្ទះរបស់ឈ្មោះ គិត កែវ ជាមួយឪពុកនិងបងៗខ្លាំងណាស់ ។ លុះមកដល់ថ្ងៃកើតហេតុកុមារីរងគ្រោះបានទោះរត់លេងជាមួយបងៗនិងក្មេងៗដ៏ទៃទៀតនៅម្តុំចំណុចកើតហេតុ ។ បន្ទាប់ពីរត់លេងបានមួយសន្ទុះស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនឃើញ ទើបបងក្មេងស្រីរងគ្រោះដើរទៅរកមើលនៅចំណុចកើតហេតុ ក៏ប្រទះឃើញកុមារីរងគ្រោះអណ្តែផ្កាប់មុន លើផ្ទៃទឹកពីច្រាំងទន្លេប្រមាណមួយម៉ែត្រ ។ ភ្លាមៗនោះបងក្មេងស្រីរងគ្រោះបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្តាយ មកជួយស្រង់កុមារីរងគ្រោះឡើងលើគោកដើម្បីសង្រ្គោះ ទោះបីជាបែបណាក្មេងស្រីរងគ្រោះពុំអាចសង្រ្គោះបាននោះទេ ។

dsffdgdf
នគរបាលជំនាញ កំពុងពិនិត្យសពក្មេងស្រី

បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES