Thursday, March 28, 2024
Homeសន្ដិសុខសង្គមផឹក​​​​​ស្រវឹង​វាយ​​​ឪពុក​​​ម្តាយ​ ​ប៉ូលិស​ឃាត់​ខ្លួន ​ក្រាប​លូន​​​សំពះ​​​សុំ​​​ទោស​

ផឹក​​​​​ស្រវឹង​វាយ​​​ឪពុក​​​ម្តាយ​ ​ប៉ូលិស​ឃាត់​ខ្លួន ​ក្រាប​លូន​​​សំពះ​​​សុំ​​​ទោស​

ភ្នំពេញ៖ កូនអកត្តញ្ញូម្នាក់ ផឹកស៊ីស្រវឹងអុកឡុកក្នុងផ្ទះវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវសមត្ថកិច្ចនាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែសីហា នៅផ្ទះលេខច៣ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

កូនអកត្តញូខាងលើឈ្មោះមាន សុភ័ត្ត្រ ហៅប៉ាត អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ផ្ទះលេខច៣ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

dsfdfdsd
ម្ដាយប្រាប់ប៉ូលិស ឲ្យលើកទោស ក្រោយកូនក្រាបសំពះ

តាមសំដីស្ត្រីឈ្មោះប្រក់ សុផល អាយុ៥៦ឆ្នាំ ត្រូវជាម្តាយជនខាងលើ បានប្រាប់សមត្ថកិច្ចថា កូនអកត្តញូខាងលើនេះ ឲ្យតែបានផឹកស៊ីស្រវឹងតែងតែមករករឿងឳពុកម្តាយដោយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះសឹងរាល់លើក ប៉ុន្តែបើកូនខាងលើមិនផឹកស្រាទេគឺល្អនិងទៅធ្វើការថារធម្មតាទេ ។

តាមសំដីបុរសឈ្មោះ ចឹក ថា អាយុ៥៩ឆ្នាំ ត្រូវជាឳពុកជនខាងលើបានប្រាប់សមត្ថកិច្ចថាកូនគាត់នេះឲ្យតែផឹកស៊ីដូចកំរោលចូល ហើយកូនអកត្តញូរូបនេះ វាយគាត់បែកក្បាល៣ទៅ៤លើកមកហើយ ដោយសារគាត់នឹកឃើញថា ជាកូនទើបគាត់មិនប្តឹងប្តល់អ្វីទេ ។

dsfdfdfs
សមត្ថកិច្ចឲ្យកូនតិរិច្ឆានធ្វើលិខិតសន្យា បញ្ឈប់ទង្វើបែបនេះទៀត

នៅចំពោះមុខសមត្ថកិច្ច ឳពុកម្តាយជនខាងលើ បានសំណូមពរសមត្ថកិច្ចគ្រាន់តែឲ្យធ្វើការណែនាំដោយឲ្យធ្វើកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ និងផ្តិតមេដៃ ថ្ងៃក្រោយផឹកស៊ីស្រវឹង កុំឲ្យធ្វើអំពើដូចខាងលើទៀត បើមិនរៀងចាទេ សូមឲ្យសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់តែម្តង និងបានឲ្យលត់ជង្គង់ធ្វើការសំពះសុំទោសឳពុកម្តាយនៅមុខសមត្ថកិច្ចផងមុនឲ្យត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES