Thursday, April 25, 2024
Homeព័ត៌មានជាតិរាត្រីទឹកឃ្មុំ ទៅជាទឹកខ្មេះ ! កូន​ក្រមុំ​រៀប​ការ​ចប់​ភ្លាម រត់​ទៅ​​ផ្សំ​ដំណេកនឹង​ប្រុសស្នេហ៍វិញ

រាត្រីទឹកឃ្មុំ ទៅជាទឹកខ្មេះ ! កូន​ក្រមុំ​រៀប​ការ​ចប់​ភ្លាម រត់​ទៅ​​ផ្សំ​ដំណេកនឹង​ប្រុសស្នេហ៍វិញ

ខេត្តបាត់ដំបង៖ គូស្វាមីភរិយាថ្មីថ្មោងមួយគូ ដែលទើបបញ្ជប់ពិធីមង្គលការ ហើយស្វាមីពេញច្បាប់នេះសង្ឃឹមញញឹមទុកថា បន្ទាប់មកនឹងបានក្រេបរសជាតិ រាត្រីទឹកឃ្មុំឱ្យផ្អែមឆ្ងាញ់ណាណីម្តង តែអ្វីៗបានប្រែក្លាយទៅជារាត្រីទឹកខ្មេះទៅវិញ ដោយរាត្រីផ្សំដំណេកបែរជាបាត់មុខកូនក្រមុំដោយមិនដឹងពីមូលហេតុ ហើយត្រូវបានក្រុមគ្រួសារ និងកូនកម្លោះរកឃើញកូនក្រមុំកំពុងផ្សំដំណេកជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ផ្ទះសំណាក់ទៅវិញ ដែលធ្វើឲ្យពួកគេហួសចិត្តកប់យោបល់ឈឹងតែម្ដង ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីព្រលប់ថ្ងៃទី២៥ ធ្នូ នៅក្នុងភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។

រឿងរ៉ាវនេះត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានចេញអន្តរាគមន៍លើករណីនេះភ្លាមៗ ក្រោយពីមានបណ្ដឹងពីក្រុមគ្រួសារខាងកូនកម្លោះនូវពេលដែលពួកគេបានរកឃើញកូនក្រមុំកំពុងសម្ងំផ្សំដំណេកជាមួយប្រុសស្នេហ៍នៅក្នុងបន្ទប់ផ្ទះសំណាក់មួយ ។ ក្រុមសមត្ថកិច្ចបាននិយាយថា កូនក្រមុំដែលក្បត់អនាគតស្វាមីទៅលួចរួមរ័កយ៉ាងអស់ដៃអស់ជើងជាមួយប្រុសស្នេហ៍នោះ ឈ្មោះព្រាន សារឹម អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ រីឯបុរសដែលដាច់ដាបឆក់ឱកាសលួចយកអនាគតភរិយាគេទៅបង្រៀនក្បាច់ឡើងខានសួគ៌យ៉ាងពុះកញ្ច្រោលនៅផ្ទះសំណាក់នោះ ឈ្មោះប៊ុន ហាក់ អាយុ៣០ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានមុខរបរទិញ-លក់មាន់ ។

fbdgdfg
កូនក្រមុំ និងបុរសជាសង្សារ ត្រូវឃាត់មកសាកសួរនៅប៉ុស្ដី៍

ដោយឡែកកូនកំលោះដែលរងគ្រោះដោយសារចោរលួចឆក់បេះដូងក្ដៅៗពីដើមទ្រូងនោះឈ្មោះជិន វន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវៃង ។ សមត្ថកិច្ចបានបញ្ជាក់ថា សាច់ញាតិ និងកូនកម្លោះបានរកឃើញគូស្នេហ៍កញ្ឆក់កណ្ដៀតនេះកំពុងកៀងទាឡើងឋានសួគ៌ានៅក្នុងបន្ទប់លេខ២១០ ផ្ទះសំណាក់យីហោ«គុយទ្រីចំការចេក» ស្ថិតក្នុងភូមិអូរចា សង្កាត់អូចារ ក្រុងបាត់ដំបង វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ធ្នូ ពោលគឺនៅយប់ដែលកូនកម្លោះ និងកូនក្រមុំត្រូវផ្សំដំណេកក្រោយពីពិធីមង្គលការរបស់ពួកគេរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ ។

អង្គុយនៅស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី២៦ធ្នូ កូនកម្លោះឈ្មោះជិន វនបាននិយាយថា អនាគតភរិយាខ្លួនបានបាត់នៅម៉ោងប្រហែលជាង៦ព្រលប់ថ្ងៃទី២៥ ធ្នូ បន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់ ។ កូនកម្លោះអភ័ព្វរូបនេះ បានបន្តថា ដោយសារតែមានគេប្រទះឃើញនាងជិះម៉ូតូចេញទៅ ក្រោយពីនិយាយទូរស័ព្ទចប់ ទើបមានការសង្ស័យហើយសាច់ញាតិរបស់នាងក៏បានទូរស័ព្ទទៅបុរសម្នាក់ដែលធ្លាប់ពាក់ព័ន្ធស្នេហាជាមួយនាង តែជននេះមិនតបតច្រើនទេដូចជាមានការលាក់លៀមហើយបានបិទទូរស័ព្ទតែម្ដង ។

ក្រោយពីជននេះបិទទូស័ព្ទក្រុមគ្រួសារក៏បាននាំគ្នាស្រាវជ្រាវតាមផ្ទះសំណាក់ក៏ប្រទះឃើញម៉ូតូរបស់ប្រុសស្នេហ៍នៅក្នុងផ្ទះសំណាក់ខាងលើរួចក៏ប្ដឹងមសត្ថកិច្ចឲ្យជួយចាត់ការតែម្ដងទៅ ៕

 

RELATED ARTICLES